ព្រះនាង ជេនណា ក្នុងឈុតបុរាណចិន ស្របពេលទ្រង់ទើបថតរឿងដំបូងនៅក្រៅប្រទេសចប់

ស្រប​ពេល​ព័ត៌មាន​ដែល​ព្រះនាង នរោត្តម ជេនណា ទើប​បញ្ចប់​ការ​ថត​រឿង​ភាគ​បុរាណ​ចិន​ថ្មី​ៗ នៅ​មាតុប្រទេស​​ឯណេះ អ្នក​គាំទ្រ និង​មហាជន​ក្នុង​ស្រុក​ពិតជា​រំភើប​ចំពោះ​ដំណឹង​ល្អ ដែល​សិល្បករ​ខ្មែរ​រូប​នេះ អាច debut ជាតារាសម្ដែងនៅក្រៅប្រទេស ហើយ​មាន​វត្តមាន​សម្ដែង​ក្នុង​រឿង​ភាគ​បុរាណ​ទៀត។

មុន​ព្រះនាង​ខ្មែរ​អង្គ​នេះ debut ជាតារាសម្ដែង​នៅ​លើ​ទឹក​ដី​ចិន សែរាជវង្ស​អង្គ​នេះ ក៏​តែងតែ​ត្រូវ​បាន​ខាង​ទូរទស្សន៍​ធំ​ៗ​នៅ​ទី​នោះ និង​អ្នក​គ្រប់គ្រង​កម្មវិធី ទស្សនាវដ្ដី បាន​អញ្ជើញ​ទ្រង់​ទៅ​សម្ដែង ថត​ជា​ញឹកញាប់ ហើយ​ក៏​ចេញផ្សាយ​ចម្រៀង​ជាផ្លូវការនៅ Platform ចិនផងដែរ។ ជាពិសេស​កម្មវិធី​ថ្នាក់​ជាតិ​ដែល​និយាយ​ពី​ទំនាក់ទំនង​ប្រទេស​ចិន-កម្ពុជា គឺ​ព្រះនាង​វ័យ ១៣ ព្រះ​វស្សា ជា​អ្នក​តំណាង​ខ្មែរ ព្រោះ​ទ្រង់​អាច​ទំនាក់ទំនង​ជា​ភាសា​ចិន​បាន។

មហា​ជន​ដឹង​ស្រាប់​ហើយ​ថា ទោះ​ជា​មុន​ពេល​ចូលរួម​សម្ដែង​ក្នុង​រឿង “Shadows of Desire” ក៏​ព្រះនាង នរោត្តម ជេនណា ក៏​ឧស្សាហ៍​មាន​កម្មវិធី ឬ​ថត​រូប​បែប​ប្រពៃណី​ចិន​ច្រើន​ដង​កន្លង​មក​ហើយ។ រូបភាព​នីមួយ​ៗ​តាម concept តាម​កម្មវិធី និង​សម័យកាល។

សម្រាប់​រឿង “Shadows of Desire” តួអង្គ​របស់​ព្រះនាង​តូច ឃើញ​ថា ទ្រង់​មិន​ទាន់​បាន​ប្រកាស ឬ​បកស្រាយ​អ្វី​ឡើយ ដោយ​រូបភាព​ដែល​បែក​ធ្លាយ​ចេញ​មក​តាម​រយៈ​ហ្វេន​​នៅ Tik Tok ក្នុង​សកម្មភាព​ជាមួយ​តួឯកស្រី Zhao Qing ដែល​ដើរតួ​ជា Shen Qing Wu។

គួរ​ឲ្យ​ដឹង​ផងដែរ​ថា ព្រះនាង ក៏​ជា​អ្នក​ប្រម៉ូត​ផលិតផល​នៃ​ប្រទេស​ចិន​ជាច្រើន​ផងដែរ មាន​ទាំង​ក្រុមហ៊ុន​ឡាន ទូរស័ព្ទ ចំណី និង​ផ្សេង​ៗ​ទៀត ហើយ​ក៏​បាន​រួម​ការងារ​ជាមួយ​តារាចិន​ជាច្រើន​រូប​រួច​មក​ហើយ​ដែរ។ ៥ ឈុត​ខាងក្រោម​ជា​សម្លៀកបំពាក់​បែប​ចិន​បុរាណ និង​លាយ​សហសម័យ ដែល​ព្រះនាង នរោត្តម ជេនណា បាន​គ្រង​កន្លង​មក៖

រូបភាព៖ weibo និង Janna Norodom17



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *