ធនាគារអនាគតពូថ្លៃព្រះនាងតូច ជេនណា លុបចោលបំណុលទាំងស្រុងដល់កងទ័ពដែលពលីជីវិត

លោក អ៊ឹង ស៊ីវឈន់ CEO ក្រុមហ៊ុន​ដូនពេញ ​ត្រេឌីង ឯ.ក បាន​ប្រកាស​លុប​ចោល​បំណុល​ទាំង​ស្រុង​ដល់​កង​ទ័ព​ដែល​ពលី​ជីវិត ស្រប​តាម​ការ​ជូន​ដំណឹង​ពី​ធនាគារ​ជាតិ​កម្ពុជា និង​ការ​សំណូមពរ​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា គឺ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

មហាជន​ពិត​ជា​បាន​ជ្រាប​មក​ហើយ​ថា លោក​ អ៊ឹង ស៊ីវឈន់ ​ជា​គូ​ដណ្ដឹង​របស់​​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ហើយ​ទ្រង់​គឺជា​ម្ចាស់​មីង​របស់​ព្រះ​នាង នរោត្តម ជេន​ណា។ ដោយ​មាតា​របស់​ទ្រង់ ជេនណា ព្រះបាទ​នរោត្តម បុប្ផា​រី គឺជា​បងស្រី​បង្កើត​របស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និង​ជា​ព្រះ​បុត្រី​សម្ដេច​ក្រុមព្រះ នរោត្តម​ ចក្រពង្ស់ ដូច​គ្នា។

កន្លង​មក​ទាំង​ព្រះនាង​តូច​វ័យ ១៣ ព្រះ​វស្សា និង CEO​​ក្រុមហ៊ុន​ដូនពេញ ​ត្រេឌីង ឯ.ក តែង​បង្ហាញ​ពី​ភាព​ជិតស្និទ្ធ​គ្នា​ជា​គ្រួសារ​តែ​មួយ បើ​ទោះ​ជា អ៊ឹង ស៊ីវឈន់ មិន​ទាន់​បាន​រៀបការ​ជាមួយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏​ដោយ។ តែ​ឲ្យតែ​ពេល​មាន​កម្មវិធី​ផ្សេង​ៗ គ្រួសារ​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ និង​សែ​រាជវង្ស​ទាំង ២ តែង​ជួបជុំ​គ្នា។

កូន​ប្រុស​ទី​៣​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ លោក អ៊ឹង ស៊ីវឈន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​រៀន​នៅ​អង់គ្លេស​តាំង​ពី​អាយុ ៣ ឆ្នាំ។ ទោះ​វ័យ​ទើប ២៥ ឆ្នាំ តែ​លោក​បាន​កាន់កាប់​ជំនួញ ៥ ក្នុង​ដៃ។ ក្នុង​នោះ​មាន​ដូចជា ​ធនាគារ​ដូនពេញ Specialized Bank, ក្រុមហ៊ុន​ធានារ៉ាប់រង People & Partners ភោជនដ្ឋាន​អាហារ​ជប៉ុន Hana Omakase, ក្រុមហ៊ុន​គ្រឿង​វិស្វកម្ម និង​ម៉ាស៊ីន​ហើយ​ចុងក្រោយ​គឺជា​អគ្គនាយក ទឹក​ស្ព្រីង​ប្រូវីដា។ ក្រៅពី​ជំនួញ​ទាំង ៥ ធំ​ៗ​នោះ​កូនប្រុស​ទី​៣ របស់​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លោក អ៊ឹង ស៊ីវឈន់ ក៏ជា Founder របស់​ក្រុម Pro Esport ទៀត​ផង។

អនាគត​ពូ​ថ្លៃ​របស់​ព្រះនាង​តូច បាន​ប្រកាស​ថា “ធនាគារ​ឯកទេស ដូនពេញ ម.ក របស់ខ្ញុំ នឹង​លុប​ចោល​បំណុល​ទាំងស្រុង​ជូន​ដល់​យោធិន​ពលី​ជីវិត និង​ពិការ​អចិន្ត្រៃយ៍ ដែល​បាន​បំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​”។

គួរ​បញ្ជាក់​ថា​ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​សៀម​តាំងពី​ថ្ងៃ ២៤​ខែ​កក្កដា ឆ្នាំ ២០២៥ មក​លើ​ទឹក​ដី​ខ្មែរ​ អ៊ឹង ស៊ីវឈន់ មិន​បាន​នៅ​ស្ងៀម​ឡើយ លោក​បាន​ជួយ​ជា​ស្បៀងអាហារ ទឹក​សុទ្ធ​រាប់ពាន់​កេស​ហើយ​ដល់​កង​ទ័ព និង​ជន​ភៀស​សឹក ហើយ​ក៏​បាន​បង្កើត​មូលនិធិ ដើម្បី​ជួយ​ដល់​ប្រជាជន​ភៀស​សឹក​នៅ​តំបន់​ព្រំដែន ហើយ​ព្រះនាង នរោត្តម ជេនណា ក៏​មាន​សកម្មភាព​ផុលផុស​នឹង​ការងារ​មនុស្ស​ធម៌​នោះ​ដែរ៕

រូបភាព៖ The ring wedding cambodia និង Seav Chhuon Ing



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *