សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណ​រស្មី យាងចូលរួមរាំលេងកម្សាន្តរបាំប្រជាប្រិយខ្មែរ ​​សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ

នា​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ ២០២៤ កន្លងទៅ សម្ដេច​រាជ​បុត្រី ព្រះ​អនុជ នរោត្តម​ អរុណ​រស្មី​ បាន​មាន​វត្តមាន​យាង​ចូល​រួម​ជា​កិត្តិយស​​​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​សាលា​មធ្យមវិចិត្រសិល្បៈ​ ថែម​ទាំង​បាន​យាង​អញ្ជើញ​រាំ​របាំ​ប្រជាប្រិយ​ខ្មែរ​ជាមួយ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​សាធារណជន​ផង​ដែរ​។​​​​​​​​

សាលា​មធ្យម​វិចិត្រ​សិល្បៈ​ បាន​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត​​ ក្នុង​រយៈពេល​២​ ថ្ងៃ​​ ចាប់​ពី​ថ្ងៃ​ទី​ ១​​ដល់​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ ​២០២៤​។​ ជាក់ស្ដែង​ក្នុង​ថ្ងៃ​ទី​១​ ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​ឃើញ​មាន​វត្តមាន​សិស្សានុសិស្ស​ ក៏​ដូច​ជា​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​មក​ចូល​រួម​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ។​ ដោយ​ឡែក ​ក៏​មាន​ព្រះ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​​នៃ​ការ​យាង​អញ្ជើញ​ចូល​រួម​​របស់​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម​ អរុណរស្មី ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ ក្នុង​នោះ​ដែរក៏​មាន​វត្តមាន​ លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ​ចំណាន ​ក៏​ដូច​ជា​តារា​ស្រី​ប្រុស​ល្បី​ៗ​​មាន​វត្តមាន​ចូល​រួម​ក្នុង​កម្មវិធី​ផង​ដែរ​។​​​

គួរ​បញ្ជាក់​ថា​ សង្ក្រាន្ត​សាលា​មធ្យម​វិចិត្រ​សិល្បៈ​​ ប្រារព្ធ​ធ្វើ​រយៈ​ពេល​ ២​ថ្ងៃ​​​ ចាប់ពីព្រឹក រហូតដល់ម៉ោង ៩ យប់ ដូច្នេះ​កុំ​ឱ្យ​ខក​ខាន​​ណា​​ព្រោះ​នៅ​សល់​១​ថ្ងៃ​នេះ​ទៀត​ទេ​។​ ចូល​រួម​ទាំង​អស់​គ្នា​ សង្ក្រាន្ត​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ដែល​មាន​ទីតាំង​នៅ​លើ​វិថី​បណ្ឌិត​ម៉ុង​ឬទ្ធី 1928 (បឹង​បាយ៉ាប)​ ៕​​​​​​​​​​​

សូមយាងទត​និងទស្សនាវីដេអូ សម្ដេច​រាជ​បុត្រី ព្រះ​អនុជ នរោត្តម​អរុណ​រស្មី រាំលេង​កម្សាន្ដរបាំប្រជាប្រិយខ្មែរ សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈhttps://www.facebook.com/school.fine.arts.kh/videos/934695001442555



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។