នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានវត្តមានយាងចូលរួមជាកិត្តិយស ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសាលាមធ្យមវិចិត្រសិល្បៈ ថែមទាំងបានយាងអញ្ជើញរាំរបាំប្រជាប្រិយខ្មែរជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសាធារណជនផងដែរ។

សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីសង្ក្រាន្ត ក្នុងរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៤។ ជាក់ស្ដែងក្នុងថ្ងៃទី១ ដែលជាថ្ងៃចាប់ផ្ដើមឃើញមានវត្តមានសិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានមកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ។ ដោយឡែក ក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់នៃការយាងអញ្ជើញចូលរួមរបស់សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនោះដែរក៏មានវត្តមាន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏ដូចជាតារាស្រីប្រុសល្បីៗមានវត្តមានចូលរួមក្នុងកម្មវិធីផងដែរ។











គួរបញ្ជាក់ថា សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ប្រារព្ធធ្វើរយៈពេល ២ថ្ងៃ ចាប់ពីព្រឹក រហូតដល់ម៉ោង ៩ យប់ ដូច្នេះកុំឱ្យខកខានណាព្រោះនៅសល់១ថ្ងៃនេះទៀតទេ។ ចូលរួមទាំងអស់គ្នា សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងនៅលើវិថីបណ្ឌិតម៉ុងឬទ្ធី 1928 (បឹងបាយ៉ាប) ៕
សូមយាងទតនិងទស្សនាវីដេអូ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី រាំលេងកម្សាន្ដរបាំប្រជាប្រិយខ្មែរ សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈhttps://www.facebook.com/school.fine.arts.kh/videos/934695001442555





















































Account
Security
Favourite Content