ទោះមិនប្រកួតឆ្នាំនេះ កុយ អេនណា នៅតែប្រឹងពង្រឹងសមត្ថភាពច្រៀងរាំឱ្យខ្លាំងក្លា

បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា 1st Runner up Miss Grand Cambodia 2023 បានប្រកាសថា នាងមិនបានចូលរួមប្រកួត Miss Grand Cambodia 2024 តាមការរំពឹងទុកនោះឡើយ ព្រោះការស្នើសុំលាលែងតំណែង 1st Runner up មិនបានសម្រេច។

Evoto

អេនណា ហាក់មិនសូវសោកស្តាយចំពោះការខកខានឱកាសចូលរួមប្រកួតឆ្នាំនេះឡើយ ផ្ទុយទៅវិញវារឹតតែល្អសម្រាប់នាង ព្រោះនាងមានពេលវេលាគ្រប់គ្រាន់ ដើម្បីពង្រឹងសមត្ថភាព និងចំណុចខ្វះខាតរបស់ខ្លួន​ផងដែរ ដើម្បីឱ្យប្រាកដថា នាងនឹងដណ្តើមបានមកុដនៅពេលវិលត្រឡប់មកវិញម្តងទៀត។ សាមីខ្លួននាងបានអះអាងថា នាងនឹង comeback ​ម្តងទៀតតាមការទទូចសុំរបស់ហ្វេនៗ គ្រាន់តែពេលនេះនៅមិនទាន់អាចបញ្ជាក់ឆ្នាំបាននៅឡើយ។

ការប្រកាសយ៉ាងដូច្នេះរបស់ អេនណា ធ្វើឱ្យហ្វេនៗរំភើបចិត្ត​ខ្លាំង ហើយអ្វីដែលរឹតតែរំភើបចិត្តនោះគឺ អេនណា បានខំប្រឹងពង្រឹងសមត្ថភាពឱ្យហ្វេនៗឃើញរាល់ថ្ងៃ។ ជាក់ស្តែង ថ្មីៗនេះនាងបានហាត់រៀនរាំ និងការច្រៀង ថែមទាំងបានបញ្ចេញស្នាដៃចម្រៀង cover លើបណ្តាញសង្គមចែកចាយឱ្យបានស្តាប់កម្សាន្តទៀតផង រួមមាន៖ បទ សារ៉ាវ៉ាន់ Hip Hop ជាសំនៀងដើមរបស់ រី យ៉ានី-ពូឃ្លាំង និងបទ «ស្រារាំ» សំនៀងដើមរបស់ កញ្ញា រ៉ាប៊ី។ មិនតែប៉ុណ្ណោះ​នាងក៏បានឆ្លៀតពេលសិក្សាភាសាអង់គ្លេសបន្ថែមអំឡុងពេលស្នាក់នៅ ណូវែលហ្សេឡង់ ទៀតផង។

ថ្វីដ្បិតការរាំច្រៀងរបស់ អេនណា មិនទាន់ល្អខ្លាំងដូចអ្នកអាជីពក៏ពិតមែន តែវាជាសញ្ញាល្អមួយបញ្ជាក់ថា នាងកំពុងខំប្រឹងពង្រឹងសមត្ថភាព និងផ្លាស់ប្តូរខ្លួនឯងឱ្យត្រូវស្តង់ដា 4B ដែលកម្មវិធី Miss Grand ចង់បាន ហើយវាជាយុទ្ធសាស្ត្រដ៏ល្អដែល អេនណា ត្រៀមជើងព្រួលឱ្យខ្លួនឯងសម្រាប់ការ comeback មកវិញម្តងទៀត ខណៈដែលនាងមានអ្នកចាំជួយជ្រោមជ្រែងច្រើនស្រាប់ហើយ។

ចាប់តាំងពីត្រឡប់មកដល់ស្រុកវិញ បវរកញ្ញារាងខ្ពស់ស្រឡះ កុយ អេនណា លេចមុខតាមកម្មវិធីសិល្បៈជាហូរហែ រួមទាំងស៉្បតពាណិជ្ជកម្មផ្សេងៗទៀតផង។ ក្រៅពីការងារសិល្បៈ អេនណា ចំណាយពេលជាច្រើនលើការហ្វឹកហាត់ពង្រឹងសមត្ថភាព ស្របពេលដែលហ្វេនៗកំពុងរង់ចាំដំណឹង comeback របស់នាងយ៉ាងអន្ទះសា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​