នរិទ្ធ ចេញបទថ្មីជាមួយ វណ្ណដា «ក្រមុំស្រុកណា» ពីរោះ ប្លែក​ មិនជាន់ស្ទីល៍មុនៗសោះ!

សម្រាប់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ តារា​ចម្រៀង និង​ជា Coach ក្នុង​កម្មវិធី The Rapper Cambodia រដូវកាលទី១ នរិទ្ធ ក៏​មាន​បទ​ថ្មី​ទម្លាក់​ដែរ ដោយ​សហការ​ជាមួយ​កំពូល​តារា​រ៉េប វណ្ណដា។ បទ​ថ្មី​ដែល​កំលោះ​សង្ហា​ទាំង ២ សហការ​គ្នា​ផលិត​នោះ​មាន​ចំណងជើង​ថា «ក្រមុំស្រុកណា» ពីរោះ​មាន​អត្ថន័យ សម​រាំ​លេង​ថ្ងៃ​ចូល​ឆ្នាំ។

«ក្រមុំស្រុកណា» ជា​ប្រភេទ​កន្ទ្រឹម ដែល​ចេញ​ត្រឹម OFFICIAL LYRIC VIDEO តែ​មាន​បញ្ចូល​ការ​ background រាំ​លេង​បែប​សាមញ្ញ​ៗ​នៃ​ម្ចាស់​បទ​ទាំង ២ ផង​ដែរ។ វីដេអូ​រាំ​របស់ នរិទ្ធ និង វណ្ណដា គ្មាន​ការ​តុបតែង​អ្វី​ទាំងអស់ ពាក់​ត្រឹម​អាវ​វាល​ក្លៀក​ពណ៌​ស​ធម្មតា​ប៉ុណ្ណោះ។

ទាំង​កំលោះ នរិទ្ធ និង វណ្ណដា បាន​សរសេរ​បទ​នោះឡើង និង​​បរិយាយ​​ពី​នារី​តាម​ខេត្ត​រៀងៗ​ខ្លួន​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​រៀបរាប់​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​លេង​ក្នុង​ឱកាស​ចូលឆ្នាំ ព្រម​ទាំង​ការ​កម្សាន្ត​ផ្សេង​ៗ​ដែល​ប្រជាជន​ខ្មែរ​និយម​លេង នា​ថ្ងៃ​ដ៏​ពិសេស​មួយ​ឆ្នាំ​មាន​ម្ដង។ ប៉ារ៉ូល​ខ្លះ​ក្នុង​បទ «ក្រមុំ​ស្រុក​ណា» មាន​ការ​បង្អាប់​គ្នា​លេង និង​លាយឡំ​ភាសា​ស្នេហា​ខ្លះ​ៗ ស្ដាប់​មើល​ទៅ​ពីរោះ និង​បែប​កំប្លែងខ្លះ ឮហើយ​​មិន​ចេះ​ធុញ​ទ្រាន់​ឡើយ។

បទ​នេះ​ដែរ ត្បិត​ទើប​ចេញ​បាន​ជាង ១០ ម៉ោង តែ​អាច​ហក់​មក​នៅ​លេខ ៦ នៃ Trending លើ YouTube បាន​យ៉ាង​ងាយ។ កំលោះ​សង្ហា នរិទ្ធ ក្រោយ​​​បង្វឹក​បេក្ខភាព The Rapper Cambodia ក្លាយ​ជា​ម្ចាស់​ពាន លោក​កាន់តែ​មាន​ឈ្មោះ​បោះសំឡេង ហើយ​អ្នក​គាំទ្រ​ក៏​កាន់តែ​កើន​ឡើង​ថែម​មួយ​កម្រិត​ទៀត ដោយ​ចេញ​បទចម្រៀង​ចង្វាក់​អ្វី ក៏​ទទួល​បាន​ការ​គាំទ្រដែរ។​

ចំណែក វណ្ណដា វិញ​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ថា នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរនេះ លោក​មាន​បទ​ចម្រៀង​ជាច្រើន​ទាំង​បទ​ទោល និង​បទ​សហការ​ជាមួយ​តារា​រួម​ទ្រនំ បារមី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ