ប្រជាជន​ភូមា​ក្នក់ចិត្ត​ និង​កំពុង​ប្រទាំង​ប្រទិស​យ៉ាង​ក្ដៅ​គគុក​រឿង​ថៃ​បញ្ចូល​ «សង្ក្រាន្ត» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

រឿង​រ៉ាវ​ប្រទាំង​ប្រទិស​យ៉ាង​ក្ដៅ​គគុក​នៅ​មីយ៉ាន់ម៉ា​​កើត​ឡើង ​ក្រោយ​កាសែត​ BBC បាន​រាយការណ៍​ថា​ប្រទេស​ថៃ​បាន​ដាក់​ស្នើ​ សង្ក្រាន្ត​ថៃ​ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ សម្រែក​តវ៉ា​កើន​ឡើង​ឥត​ឈប់​ឈរ​ពី​សំណាក់​ប្រជាជន​ភូមា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក្រោម​ពាក្យ​ថា «Dear UNESCO please respect the origin» ឬ​ «សូម​ UNESCO គោរព​ឫសគល់​ពិត​នៃ​វប្បធម៌»។

បើ​តាម​សារព័ត៌មាន The Nation បាន​ឲ្យ​ដឹង​ថា​ថៃ​បាន​ដាក់​ស្នើ​ទៅ​អង្គការ​ UNESCO រួចហើយ​ ដោយ​គេ​រង​ចាំ​តែ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​អង្គការ​អន្តជាតិ​នេះ​នៅ​ចុង​ឆ្នាំ។ ការ​ដាក់​ស្នើ​ពី​សំណាក់​ថៃ​មិន​ត្រឹម​តែ​ សង្ក្រាន្ត​ថៃ​មួយ​ប៉ុណ្ណោះ​ទេ តែ​រួម​ទាំង​ ល្ខោន​ខូន​ថៃ (ស្រដៀង​នឹង​ល្ខោនខោល​ខ្មែរ) ការ​មាសា​បែប​ថៃ​ និង​របាំ​ប្រពៃណី​ ណូរ៉ា (Nora) ជា​របាំ​ភាគ​ខាងត្បូង​ប្រទេស​ថៃ។

មែន​ទែន​ទៅ​ការ​ដាក់​ស្នើ​របស់​ភាគី​ថៃ​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ភូមា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​កម្ពុជា​ដែរ​ដោយ​ហេតុ​ថា​ «សង្ក្រាន្ត​» ជា​វប្បធម៌​ដ៏​​យូរ​លង់​របស់​ខ្មែរ និង​​មាន​ចម្លាក់​នៅ​លើ​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​​ជា​តឹកតាង​ពិពណ៌នា​ថា​វប្បធម៌​មួយ​នេះ​មាន​ប្រភព​ពិត​មក​ពី​ណា។ គួរ​បញ្ជាក់​ថា ប្រសិន​បើ​ សង្ក្រាន្ត​ថៃ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភព​លោក​ជា​ផ្លូវ​ការ​នោះ​វា​នឹង​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ទី៤ របស់​ថៃ​ក្នុង​បញ្ជី​អង្គការ​ UNESCO៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ