ព្រះកាយច័ន្ទ រារែកត្រឡប់មកប្រកួតវិញ ទោះបីហ្វេនៗសំណូមពរច្រើនក៏ដោយ

ការប្រកាស​លាលែងតំណែង Miss Grand Phnom Penh 2024 របស់ ព្រះកាយច័ន្ទ កាលពីពេលថ្មីៗ បានធ្វើឱ្យមហាជន និងអ្នកស្នេហាវិសយបវរកញ្ញាស្រងាកចិត្តជាខ្លាំង ព្រោះ​ពួកគេមានក្តីរំពឹងយ៉ាងខ្ពស់លើបវរកញ្ញាម្នាក់នេះ ក្រោយ​ឃើញសមត្ថភាព ការខំប្រឹងប្រែងរបស់នាងរយៈពេលចុងក្រោយនេះ។

បណ្តា fan page ល្បីៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម បានត្រឹមពោលពាក្យសោកស្តាយ ដែលបវរកញ្ញារូបនេះ សម្រេចចិត្តបោះបង់ការប្រកួតកណ្តាលទីបែបនេះ។ ប៉ុន្តែ ទន្ទឹម​នោះ ក៏មតិលើកឡើងថា ព្រះកាយច័ន្ទ ធ្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅផងដែរ។

ទោះជាយ៉ាងនេះក្តី សិល្បការិនីពោរពេញដោយ​ទេពកោសល្យ ព្រះកាយច័ន្ទ នៅតែរក្សាជំហរចំពោះការលាលែងតំណែង ដោយនាងបានហៅខ្លួនឯងថា ជាអតីតបវរកញ្ញា ដោយសារពេលនេះនាងគ្មានតំណែងជាបវរកញ្ញាណាមួយឡើយ។

ក្នុងការ live រយៈពេលជាង ១ ម៉ោង កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ព្រះកាយច័ន្ទ បានបកស្រាយរឿងរ៉ាវជាច្រើនជុំវិញរឿងកំពុងកើតឡើង និងបានឆ្លើយតបទៅកាន់ហ្វេនដែលជំរុញចង់ឱ្យនាងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាវិញម្តងទៀតផងដែរ។ ព្រះកាយច័ន្ទ ឆ្លើយតបបែបអស់សំណើចថា ពេលនេះនាងជាអតីតបវរកញ្ញា មិនស្ថិតក្រោមស្ថាប័នណាមួយឡើយ តែនាងក៏នៅជាប់កុងត្រាការងារជាមួយ PD Phnom Penh ដែលត្រូវបំពេញផងដែរ។ ដោយឡែក គម្រោងវិលត្រឡប់មកប្រកួតវិញឬអត់នោះ នាងនៅពុំទាន់ច្បាស់ឡើយ ប្រសិនមាននិស្ស័យនាងអាចនឹងវិលមកប្រកួតបវរកញ្ញាម្តងទៀតតាមការស្នើរសុំរបស់អ្នកគ្រប់គ្នា តែមិនដឹងថាជាវេទិកាអ្វីនៅឡើយទេ។

ឆ្លៀតឱកាសនេះ ព្រះកាយច័ន្ទ ក៏សូមបកស្រាយ Caption « Dearest,Darling,My Universe (Love wins all )» ដែល Caption គ្រាន់តែជាឃ្លាក្នុងបទចម្រៀងប៉ុណ្ណោះ មិនមែនសំដៅថា នាងលាលែងតំណែងពី MGPP 2024 ទៅប្រកួតកម្មវិធី Miss Universe នោះឡើយ ដូច្នេះសូមពុកម៉ែបងប្អូនកុំមានការ​ច្រឡំបន្តទៀតអី។

អ្វីដែល ព្រះកាយច័ន្ទ ផ្តោតសំខាន់ពេលនេះ គឺការងារបង្រៀននៅ ព្រះកាយច័ន្ទក្លឹប ដែលជាឆ្នាំងបាយដ៏សំខាន់របស់នាង និងការវះកាត់ខ្ទង់ច្រមុះថ្មី នាពេលឆាប់ៗនេះ។ បវរកញ្ញាលេចធ្លោរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែបន្តគាំទ្រនាងរហូតទៅ និងបានធ្វើការស្នើរសុំដល់បណ្តា fan page ដែលតែងតែប្រម៉ូតផ្សព្វផ្សាយពីបវរកញ្ញាឱ្យមានតុល្យភាព កុំប្រកាន់បក្សពួក ជៀសវាងបេក្ខភាពថ្មីៗមានការបាក់ទឹកចិត្តព្រោះភាពលំអៀងទៀតនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ