បណ្ដុំរូបថត Pre-Wedding បែបបុរាណរបស់ ខាយ និងគូដណ្ដឹង ស្អាតត្រជាក់ភ្នែក

រឿង​រ៉ាវ​ស្នេហា​របស់​តារា​ចម្រៀង Original ​ខាយ​ និង​គូ​ដណ្ដឹង​ត្រូវ​បានបណ្ដាអ្នកគាំទ្រ​​សាទរ​ជា​ថ្មី​ម្ដង​ទៀត ​ខណៈ​រូប​ថត Pre-Wedding​​​ របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម ​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។​

បណ្ដុំ​រូប​ថត Pre-Wedding ជា​ច្រើន​សន្លឹក​របស់​ម្ចាស់​បទ ​«​ម៉ាស្ការ៉ាទឹក​ភ្នែក​» និង​គូ​ដណ្ដឹង​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ព្រោងព្រាត​ថា​ស្រស់​ស្អាត​ និង​សម​គ្នា​ខ្លាំង​ ដោយរូប​ភាព Pre-Wedding ទាំងនោះ ​ត្រូវ​បាន​​​ថត​នៅ​លើ​​​ទឹក​ដី​​នៃ​ខេត្ត​ សៀមរាប​ ដែល​ត្រូវ​បាន​​មហាជន​ស្គាល់​ថា​ជា​ទី​កំណើត​របស់​គូ​ដណ្ដឹង​ម្ចាស់​​បទ​ខាង​លើ​។ ​

រូប​ថត​ទាំងនោះ ​ដែរ​បាន​អន្ទង​ចិត្ត​​អ្នក​ដែល​បាន​ឃើញ​ឱ្យ​នឹក​ដល់​ពី​​សម័យកាល​​បុរាណប្រៀបបីដូចជារឿងព្រេងនិទាន​ ព្រោះ​ទាំង​ការ​តុបតែង​ខ្លួន​ ក៏​ដូច​ជា​ទិដ្ឋភាព​ដែល​ថត​នៅ​លើ​ទូក​ក្នុង​បឹង​ឈូក​ រទេះ​គោ ​ព្រម​ទាំង​មាន​ការ​បណ្ដែត​ប្រទីប ដែល​ជា​ប្រពៃណី​បុរាណ​ផងទៀត​នោះ​កាន់តែ​ធ្វើ​ឱ្យ​បណ្ដុំ​រូបថត​ទាំង​នេះ​ស្រស់​ស្អាត​ និង​មាន​ភាព​ទាក់​ទាញ​មួយ​កម្រិត​ទៀត​។​​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ មុន​ឈាន​ដល់​ការ​ថត​រូប​ថត Pre-Wedding ទាំង​នេះ​ ខាយ ​និងស្រីស្អាត​ មុន្នីនាថ​ ស៊ិន​ឌី​ ជា​គូ​ដណ្ដឹង​បាន​ដឹក​ដៃ​គ្នា​ចូល​ដល់​ចាស់​ៗ​ជម្រាប​ប្រាប់​ពី​ទំនាក់​ទំនង​ស្នេហា​ដោយ​បាន​ភ្ជាប់​ពាក្យ​កាល​ពី​ខែ​កញ្ញា​ ចុង​ឆ្នាំ ​២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង



Leave a Reply

Your email address will not be published.Required fields are marked *