សិល្បករល្បីៗ ដណ្ដើមពានរង្វាន់ធំៗ ក្នុងកម្មវិធី MTV EMAs 2024

កម្មវិធីប្រគល់ពានរង្វាន់​តន្រ្តីធំបំផុតរបស់អឺរ៉ុប MTV Europe Music Awards ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃ​១០​ ខែវិច្ឆិកានេះ នៅឯទីក្រុង Manchester ប្រទេសអង់គ្លេស ដោយបានផ្ដល់ពានដល់តារាល្បីៗបានយ៉ាងជោគជ័យ។

នៅក្នុងគម្រប់ខួប ៣០ ឆ្នាំនៃកម្មវិធីនេះ Taylor Swift ជាតារាស្រីលេចធ្លោ និងទទួលបានពានរង្វាន់ច្រើនជាងគេបង្អស់។ ឈរឈ្មោះជាបេក្ខភាពនៅក្នុង ៧ ពានរង្វាន់ តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានយកឈ្នះដល់ទៅ ៤ ពានរង្វាន់​ទៅ​ហើយដោយទទួលបាន Best US Act, Best Artist, Best Live និង Best Video សម្រាប់ចម្រៀងបទ Fortnight ដែលជាស្នាដៃរួមគ្នាជាមួយនឹង Post Malone។

បន្ទាប់ពី Taylor Swift តារាចម្រៀងអាហ្វ្រិកខាងត្បូង ​Tyla ក៏ទទួលបានពានរង្វាន់ច្រើនមិនណយដែរ។ ម្ចាស់បទ​ Water រូបនេះបានដណ្ដើមពានចំនួន ៣ មកគ្រប់គ្រង រួមមានពាន Best Afrobeats, Best R&B  និង Best African Act។

ដោយឡែក សម្រាប់ផ្នែកតារា K-pop វិញ Lisa បានឈ្នះពានរង្វាន់រហូតដល់ទៅ ២ ក្រោយមានឈ្មោះដណ្ដើមពានរង្វាន់ចំនួន ៤ ធំៗ។ ជាក់ស្ដែង សមាជិកក្រុម BLACKPINK រូបនេះ ជាតារា K-pop និងតារាចម្រៀងអាស៊ីដំបូងបង្អស់ដែលទទួលបានពានរង្វាន់ Best Collaboration តាមរយៈការងារជាមួយគ្នានឹង ROSALÍA នៅក្នុងបទ NEW WOMAN។

បន្តដោយពានរង្វាន់ទី ២ របស់​តារា​ថៃ​រូបនេះ ជាម្ចាស់តំណែង Biggest Fans ដែលជាពានរង្វាន់ផ្ដល់ជូនសិល្បករដែលមានអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ។

សម្រាប់ពានរង្វាន់ Best K-pop នៅក្នុងឆ្នាំ ២០២៤ នេះវិញ បានធ្លាក់ទៅក្នុងដៃរបស់តារាប្រុសសមាជិកក្រុម BTS Jimin  ត្បិតសាមីខ្លួនកំពុងបម្រើជាតិក្នុងនាមជានាយទាហានក៏ពិតមែន។ គួររំលឹកផងដែរថា សមាជិកក្រុម BTS ធ្លាប់ទទួលបានពានរង្វាន់ដដែលនេះម្ដងរួចមកហើយ ដោយ Jungkook បានទទួលតំណែងតែមួយកាលពីឆ្នាំមុន។

ក្រៅពីពានរង្វាន់ខាងលើ នៅមានពានរង្វាន់ជាច្រើនទៀតដែលកម្មវិធីបានផ្ដល់ជូន មិនថាសិល្បករនៅក្នុងស្រុក និងក្រៅស្រុកនោះទេ។ ជាក់ស្ដែង Sabrina Carpenter ឈ្នះពាន Best Song សម្រាប់បទ Espresso។ ឯ Ariana Grande វិញគ្រងតំណែងជា Best Pop ក្នុងឆ្នាំ ២០២៤។ ទន្ទឹមគ្នានេះ តារាអាស៊ី​ដូចជា Le Sserafim ទទួលបានពាន Best Push បន្តដោយក្រុមចម្រៀងនារីរបស់ហ្វីលីពីន Bini សម្រាប់ពាន Best Asia Act៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *