លេចវត្តមានលំដាប់រងទី២ នៃ Miss Universe Cambodia 2025 ពេជ្រ វត្តីសារ៉ាវឌី្ឍ ក្នុងចំណោមបណ្ដាអ្នកគាំទ្រជាច្រើននៅអាកាសយានដ្ឋានតេជោសន្តិភាព ក្នុងការជូនដំណើរ ថៃ នារីសុជាតា ទៅកាន់ប្រទេសថៃដើម្បីចូលរួមប្រកួត Miss Universe 2025 ។

កាលពីថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញនេះ Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe 2025។ ចំពោះការចេញដំណើររបស់បវរកញ្ញារូបនេះទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ហ្វេន និងមហាជនអ្នកគាំទ្រ ហើយជាពិសេសទៀតនោះក្នុងដំណើរនេះដែរក៏ឃើញមានវត្តមានស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌី ដែលមហាជនស្គាល់ថាជាលំដាប់រងទី២នៃ MUC2025 ដ៏មានឥទ្ធិពលមួយរូប។
មិនត្រឹមតែ វត្តី ឡើយបវរកញ្ញា និងអ្នកសិល្បជាច្រើនរូបទៀត ក៏បានទៅផ្ដល់កម្លាំងចិត្តដល់ Miss Universe Cambodia 2025 ផងដែរ ហើយក៏មានបណ្ដាអ្នកគាំទ្រកុះករ ចាំជូនដំណើរអ្នកនាងឡើងយន្តហោះ ព្រោះត្រូវចេញទៅប្រកួតនៅក្រៅប្រទេស។
ការបង្ហាញវត្តមានរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌី ក្នុងការជូនដំណើរ ហ្វីយ៉ាតា ទៅកាន់ប្រទេសថៃក្នុងពេលនេះបានធ្វើឱ្យបណ្ដាអ្នកគាំទ្របង្ហាញការពេញចិត្តនិងលើកសរសើរជាពន់ពេក។ យ៉ាងណាមិញ ពេលនេះ ហ្វីយ៉ាតា បានទៅដល់ប្រទេសថៃដោយសុវត្ថិភាព។ នេះបើតាមការអាប់ដេតលើអាខោនផ្លូវការរបស់បវរកញ្ញារូបនេះ។ មួយវិញទៀត ហ្វីយ៉ាតា នឹងបន្តស្នាក់នៅក្នុងប្រទេសថៃរហូតដល់ការប្រកួតត្រូវបានបញ្ចប់៕




ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1945463376185096
រូបភាព ៖ Fiyata – ហ្វីយ៉ាតា



















































Account
Security
Favourite Content