ជិតដល់ថ្ងៃពិសេស ពេជ្រ ពិសី ដឹកដៃគូដណ្ដឹងទៅលឈុតរៀបការ

ថ្មីៗនេះ​ថៅកែស្រីវ័យក្មេងដែលជាម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ ​ហើយ​ក៏ជា​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី និង​គូ​ដណ្ដឹង​ដឹក​ដៃ​គ្នា​ទៅ​ល​ឈុត​រៀប​ការ​ ត្រៀម​សម្រាប់​ថ្ងៃ​ពិសេស​នៃ​អ្នក​ទាំង ២។ អ្នក​គាំទ្រ​ឃើញ​ហើយ ក៏បាន​​​​ជូនពរ​ជា​ហូរហែ អបអរ​ថ្ងៃ​ជយមង្គលដែល​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

បណ្ដុំ​រូបភាព​របស់​គូ​ស្នេហ៍​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ពេជ្រ ពិសី កំពុង​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​​ពី​សំណាក់​អ្នក​គាំទ្រ។ ​អ្នក​ទាំង​ ២ បាន​កសាង​មុខ​របរ​មួយ​រួម​គ្នា​ដោយ​បើក​ហាង​លក់​ផលិតផល​ថែ​សម្រស់​បន្ថែម​ពី​លើ​ការ​បង្កើត​មាតិកា​ចែកចាយ​លើ​បណ្ដាញ​សង្គម។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ទាំង​២ ក៏​ទើប​តែ​សម្រេច​បំណង​ប្រាថ្នា​ធំៗ​ដោយ​បាន​ទិញ​ផ្ទះ ​និង​ឡាន​ក្នុង​ក្ដី​ស្រមៃផងដែរ។

ដោយ​ឡែក ម្សិល​មិញ​នេះ​ម្ចាស់​ប្រេន​ផលិតផល​សម្រស់​និង​គូរ​ដណ្ដឹង​បាន​នាំ​គ្នា​ទៅ​ល​ឈុត​បុរាណ​ច្រើន​ឈុត​ត្រៀម​សម្រាប់​ថ្ងៃ​ពិសេស​ដែល​ខិត​ជិត​មក​ដល់។ រី​ឯ​សម្អាង​ការ​ដែល​អ្នក​ទាំង​ពីរ​សម្រេច​ជ្រើស​រើស​ត្រូវ​បាន​មហាជន​ដឹង​ថា​ជា​ហាង​របស់​ម្ដាយ​បង្កើត​អ្នក​ផលិត​មាតិកា​សម្រស់ ជា ស្រីនា ដែល​មាន​ឈ្មោះ​ថា​ប្រណិត​នារី សម្អាង​ការ។ ប្រមាណ​ជា ១ខែ​មុន​អ្នក​ទាំង​ពីរ​បាន​ទៅ​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​នាង សុភក្រ កុសុម៉ា ដើម្បី​រៀប​ចំ​ក្រុម​តន្ត្រី​ជូន​ពួកគេ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍៕

រូបភាព ៖ FB Pich Pisey



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *