មង្គលការ ប៉ាន់ ខែមម៉ានូ មានតារាល្បីៗចូលរួមច្រើន ទោះរៀបចំនៅខេត្តក៏មិត្តរួមអាជីពមិនរុញរា

កាល​ពី​ម្សិលមិញ​ នៅ​ក្នុង​ពិធី​មង្គលការ​តារាសម្ដែង​ ប៉ាន់​ ខែម​ម៉ានូ​ ឃើញមាន​វត្តមាន​សិល្បករ​ សិល្បការិនី ​តារា​ល្បីៗ​ជា​ច្រើន​អញ្ជើញ​ចូលរួម ​បើទោះបីជាកម្មវិធី​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទីរួមខេត្ត​តាកែវក៏ដោយដែល​នោះ​ជា​ស្រុក​កំណើត​លោក និង​ភរិយាតែម្ដង។​

​នា​ថ្ងៃទី ១៩​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤ តួ​អង្គ​ប្រុសនៅ​ក្នុង​រឿង​ «​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ​ពេញបូណ៌មី​»​ ប៉ាន់​ ខែម​ម៉ានូ​ បាន​ដឹក​ដៃ​កូន​ក្រមុំ​រូប​ស្រស់​ចូល​រោងការ​ដោយមានបងប្អូន សាច់ញាតិជិតឆ្ងាយ និងមិត្តភក្តិមកចូលរួមអបអរយ៉ាងច្រើនកុះករ។ ពិធី​មង្គល​ការ​របស់​តារា​​ ប៉ាន់ ​ខែម​ម៉ានូ ​​និង​ភរិយា​បានរៀប​ចំ​ឡើង​នៅ​​ខេត្ត​តាកែវ ​​ដោយ​កម្មវិធីទាំងមូលត្រូវបាន​រៀប​ចំ​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ​​សូម្បី​តែ​សម្លៀកបំពាក់​ក៏​មាន​ភាព​សមសួន ​និង​ប្រណិតក្នុងបែបបទជាខ្មែរ​ដែរ។​​ និយាយពីទិដ្ឋភាពនៅ​ក្នុង​កម្មវិធី​មង្គលកាល​ពី​ម្សិលមិញ​នេះ​ក៏ឃើញ​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​ធំ​ៗ​ជា​ច្រើន​បាន​អញ្ជើញ​​ចូលរួម​នៅ​ពេល​ព្រឹក​ ព្រម​ទាំង​វត្តមាន​សិល្បករ​ សិល្ប​ការិនី ​តារា​ល្បី​ៗ​ជា​ច្រើន​​នាក់​ចូលរួម​យ៉ាង​អធិកអធម​នៅ​ពេល​ល្ងាច​។

ទោះ​រៀប​ចំ​នៅ​ខេត្ត​ពិត​មែន​ តែ​មង្គលការ​តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ចូលរួម​យ៉ាង​គគ្រឹកគគ្រេង​ពី​សំណាក់​មិត្តភ័ក្ដិ​ ញាតិមិត្ត​ ព្រម​ទាំង​បណ្ដា​អ្នក​នៅ​ក្នុង​សិល្បៈ​ជា​ច្រើន​រូប​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *