កំលោះចិនជាង ៣៥ លាននាក់រកគូមិនបាន សាស្ត្រាចារម្នាក់ណែនាំឱ្យពិចារណាយកប្រពន្ធកម្ពុជា ព្រោះហេតុផលបែបនេះ

ក្រោយអនុវត្តគោលនយោបាយកូនទោល (one-child policy) ឪពុកម្ដាយជនជាតិចិនជាច្រើនរូបនាំគ្នាសម្រុកយកតែកូនប្រុសរហូតកកើតជាវិបត្តិក្នុងពេលបច្ចុប្បន្ន ដោយបន្សល់ទុកបុរសដែលនៅលីវចំនួនប្រមាណ ៣៥លាននាក់មិនអាចរកប្រពន្ធបាន។

នៅចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១៦ ប្រទេសចិនបានកំណត់ឱ្យប្រជាជនរបស់ខ្លួនមានកូនត្រឹមតែមួយនាក់ប៉ុណ្ណោះ ដើម្បីទប់ស្កាត់កំណើនប្រជាជននៅក្នុងប្រទេសដែលមានប្រជាជនច្រើនស្រាប់ទៅហើយ។ ក្រោមមូលហេតុទំនៀមទម្លាប់ដែលកូនប្រុសជាអ្នកបន្តវង្សត្រកូល ឪពុកម្ដាយជាច្រើនរូបនាំគ្នាសម្រុកយកកូនប្រុសជាជាងកូនស្រី។

អត្ថបទរបស់ Britannica បានសរសេរថា ការមានកូនស្រីមិនមែនជារឿងគួរឱ្យរីករាយសម្រាប់គ្រួសារចិនមួយចំនួនធំ រហូតធ្វើឱ្យចំនួនរំលូតកូនមានការកើនឡើង ឯឳពុកម្ដាយខ្លះដែលបានបង្កើតកូនស្រីចេញមកហើយ បានយកកូនរបស់ខ្លួនទៅដាក់នូវមណ្ឌលកុមារកំព្រា បោះបង់ចោល និងសូម្បីសម្លាប់ក៏មាន។ ជំរឿនប្រជាជនជាតិលើកទី ៧របស់ប្រទេសចិនក្នុងឆ្នាំ ២០២០ បានបង្ហាញលទ្ធផលថា សព្វថ្ងៃនេះ​ចំនួនបុរសនៅក្នុងប្រទេសចិនមានច្រើនជាងស្រ្តីរហូតដល់ទៅ ៣៤.៩ លាននាក់ នាំឱ្យពួកគេមានវិបត្តិក្នុងការស្វែងរកដៃគូរៀបការ។

បន្ថែមពីនេះ របាយការណ៍ពីវិទ្យាស្ថានសម្រាប់ការសិក្សាជនបទនៃសកលវិទ្យាល័យ Central China Normal នៅដើមឆ្នាំ ២០២៤ បានបង្ហាញថា កំណើនយុវជននៅតាមទីជនបទកំពុងប្រឈមមុខនឹងបញ្ហាស្វែងរកភរិយាក្នុងអំឡុងទសវត្សរ៍កន្លងមក ដោយមានមូលហេតុចម្បងកើតចេញពីថ្លៃបណ្ណាការខ្ពស់។

ឆ្លើយតបនឹងបញ្ហាខាងលើ លោក Ding Changfa សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Xiamen បានណែនាំឱ្យមានការរៀបការជាមួយនឹងដៃគូក្រៅប្រទេស ដោយលោកបានលើកទឹកចិត្តឱ្យបុរសចិនពិចារណារៀបការជាមួយនឹងស្រ្តីមកពីប្រទេសមួយចំនួន រួមមាន រុស្សី កម្ពុជា វៀតណាម និង​ប៉ាគីស្ថាន។

សាស្ត្រាចារ្យរងរូបនេះ បាននិយាយពីសម្ពោធរបស់បុរសលើថ្លៃបណ្ណាការថា៖ “នៅជនបទនៃប្រទេសចិនយើងមានបុរសនៅលីវប្រមាណ ៣៤.៩លាននាក់ ដែលអាចប្រឈមមុខនឹងសម្ពាធក្នុងការផ្តល់ផ្ទះ ឡាន និងថ្លៃទឹកដោះដល់កូនក្រមុំ សរុបជាទឹកប្រាក់ពី ៥សែនទៅ ៦សែនយន់ ឬប្រមាណ ៧ម៉ឺន ទៅ ៨ម៉ឺន៤ពាន់ដុល្លារអាមេរិក”។

ដោយឡែក កាលពីឆ្នាំមុន បុរសនៅក្នុងទីជនបទអាចរកចំណូលបានត្រឹមតែជាង ២ម៉ឺនយន់ ឬប្រហែល ២៨០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដូច្នេះ លោក Ding Changfa យល់ថា ការយកប្រពន្ធជនជាតិបរទេស អាចជាដំណោះស្រាយដ៏ប្រសើរមួយលើបញ្ហានេះ។

ក្រោយមានការលើកឡើងដូច្នេះ មានការយល់ឃើញពីរបានកើតឡើង។ អត្ថបទរបស់ South China Morning Post បានឱ្យដឹងថា ស្រ្តីជាច្រើនរូបបានខឹងសម្បារនឹងអនុសសាសន៍របស់លោកសាស្ត្រាចារ្យរង ដោយពួកគេយល់ឃើញថា ទង្វើនេះមិនខុសគ្នាពីការជួញដូរមនុស្សនោះទេ។ ឯស្រ្តីខ្លះទៀតប្រាប់ថា បញ្ហាភាសាអាចនាំឱ្យមានចម្រូងចម្រាសក្នុងគ្រួសារ។

ដោយឡែក បុរសជាច្រើនបែរជាយល់ស្របនឹងដំណោះស្រាយខាងលើ ដោយប្រុសៗទាំងនោះយល់ថា​ នារីពីក្រៅប្រទេសមានការរំពឹងទុកលើខ្លួនទាបជាងនារីក្នុងស្រុក ដោយគេមើលឃើញថាស្រ្តីបរទេសមិនត្រូវការផ្ទះ ឡាន និងថ្លៃទឹកដោះទេ។ បន្ថែមពីនេះទៀត បុរសចិនគិតថា ស្រ្តីបរទេសជាមនុស្សឧស្សាហ៍ព្យាយាម និងមានគុណធម៌។

ក្នុងទស្សនៈតែមួយ អ្នកសង្កេតការណ៍អនឡាញម្នាក់បានប្រៀបធៀបការរៀបការប្រភេទនេះ ដូចនឹងការធ្វើជំនួញក្នុងវិស័យឡាន ដោយគាត់បាននិយាយថា “ការបើកចំហអាពាហ៍ពិពាហ៍អន្តរជាតិគឺ ដូចគ្នានឹងការនាំចូល Tesla មកក្នុងទីផ្សារប្រទេសចិនដែរ ព្រោះវាជំរុញឱ្យមានការប្រកួតប្រជែង ពង្រឹងគុណភាព និងធ្វើឱ្យតម្លៃផលិតផលធ្លាក់ចុះ”។

បច្ចុប្បន្ន អាពាហ៍ពិពាហ៍រវាងបុរសចិន និងនារីបរទេសបានក្លាយជារឿងទូទៅនៅក្នុងប្រទេសចិន រហូតដល់មានអ្នកធ្វើការជាអ្នកចាប់គូនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន Douyin ផ្ដល់សេវាកម្មចាប់គូរវាងប្រជាជនចិន និងរុស្សី។ ដោយសារព័ត៌មាន South China Morning Post យល់ឃើញថា វិធីសាស្រ្តនេះអាចជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដោយហេតុថាចិនមានមនុស្សប្រុសច្រើន ដូចគ្នានឹងរុស្សីដែលមានមនុស្សស្រីច្រើន។

នាង Jingongzi ដែលជា influencer ម្នាក់ បានរៀបរាប់ពីទំនាក់ទំនងរវាងប្រទេសចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍តាំងតែពីបុរាណកាលមក ដោយសម្ព័ន្ធភាពនេះបានបន្យស់ទុកនៅភាពដូចគ្នាជាច្រើនរវាងទឹកដីទាំងពីរ។​ តួយ៉ាង ទំនៀមទម្លាប់ចូលឆ្នាំចិនដែលប្រទេសអាស៊ីអាគ្នេយ៍នៅបន្តអនុវត្តនៅឡើយ។

“ហេតុដូច្នេះហើយ ស្ត្រីមកពីអាស៊ីអាគ្នេយ៍មិនជួបប្រទះនឹងការភ្ញាក់ផ្អើលខាងវប្បធម៌នៅពេលដែលពួកគេមករស់នៅប្រទេសចិននោះទេ” influencer ដែលមានអ្នកតាមដានជាង ១.៨លាននាក់បន្ត៖ “បន្ថែមពីនេះទៀត​ ប្រាក់ចំណូលក្នុងស្រុកនៅក្នុងប្រទេសទាំងនេះគឺមានកម្រិតទាបណាស់”។

ទាក់ទងនឹងបញ្ហារបាំងភាសា Jingongz មិនបានគិតថា វាជាបញ្ហាឡើយ ដោយនាងបាននិយាយថា៖ “ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនកំពុងសិក្សាភាសាចិនកុកងឺយ៉ាងសកម្មដើម្បីពង្រឹងទំនាក់ទំនងជាមួយយើង (ប្រទេសចិន)ដែលនឹងជួយលុបបំបាត់បញ្ហាក្នុងការទាក់ទងគ្នា”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

Leave a Reply

Your email address will not be published.Required fields are marked *