ថ្ងៃបង្ហាញមកុដ MGC 2024 តម្លៃជាង ១ លានដុល្លារ បែរផ្ទុះការចាប់អារម្មណ៍បេក្ខភាព ២ រូបនេះ

នៅទីបំផុតបានឃើញរូបរាងថ្មីសន្លាងនៃមកុដ Miss Grand Cambodia 2024 ដែល sponsor ដោយហាងពេជ្រ Princess Alanka ហើយ បន្ទាប់ពីហាងពេជ្រដ៏ធំនេះបានរៀបចំពិធីបង្ហាញមកុដ Miss Grand Cambodia 2024 យ៉ាងអធិកអធម ភ្ជាប់ជាមួយកម្មវិធីបន្តកុងត្រាទូតសុឆន្ទៈ ព្រះនាងតូច ជេនណា រួមទាំងការបង្ហាញម៉ូដនាឡិកាពេជ្រ ដែលជា Collection ដំបូងរបស់ហាងពេជ្រ Princess Alanka កាលពីថ្ងៃទី២ ខែមិថុនាកន្លង​ទៅនេះ។

ពិតជា​ពុំធ្លាប់មានពីមុនមក មកុដ Miss Grand Cambodia 2024 «មកុដហង្សសួគ៍» ត្រូវបានរចនាឡើងយ៉ាងប្រណីត បំផុសឡើងនូវគំនិតសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្តិសម និងមានអំណាចសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ ២០២៤ នេះ។ យោងតាមការប្រកាសរបស់អ្នកស្រី អ៊ឹម សុគន្ធា មកុដ Miss Grand Cambodia 2024 មានតម្លៃដល់ទៅជាង ១ លានដុល្លារ​អាមេរិក ជាមកុដដ៏ថ្លៃបំផុតមួយក្នុងវិស័យ beauty pageant នាពេលបច្ចុប្បន្ន។

អ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺវត្តមាន កញ្ញា ប៊ី សុធារី ដែលនាងត្រូវបានជ្រើសរើសឱ្យកាន់មកុដតម្លៃជាង ១ លានដុល្លារ​ឡើងទៅប្រគល់ជូន ព្រះនាងតូច ជេនណា នៅលើឆាកពិធី ដើម្បីបើកបង្ហាញ និងប្រគល់ជូន អ្នកស្រី អ៊ឹម សុគន្ធា National Director Miss Grand Cambodia ខណៈ កញ្ញា ធី សុគន្ធា ជាអ្នកទទួលមកុដពីដៃ National Director មករក្សាទុកវិញ។

 

មានមតិលើកឡើងផ្សេងៗគ្នាជាច្រើនជុំវិញរឿង ប៊ី សុធារី និង ធី សុគន្ធា ដែលអ្នកទាំងពីរត្រូវជ្រើសឱ្យឡើងបំពេញតួនាទីពិសេសលើឆាក ខណៈដែលបេក្ខភាពផ្លូវការផ្សេងៗទៀតត្រូវចាត់ចែងឱ្យដើរម៉ូដគ្រឿងអលង្ការពេជ្រជំនួញវិញ។ តើនេះជាការឱ្យហេតុឬយ៉ាងណា? ស្របពេលដែល fan page ឈ្មោះថា  Universe Cambodia បានចែករំលែកវីដេអូ ភ្ជាប់ជាមួយ Caption ថា « ប៊ី សុធារី – Sotheary Bee អ្នកប្រគល់ Kunthea Thy អ្នកទទួល ដូចគេអោយហេតុ»

ឆ្លៀតឱកាសដ៏ពិសេសនេះ​ National Director Miss Grand Cambodia បានប្រកាសប្រាប់ឱ្យបេក្ខភាពផ្លូវការទាំងអស់ខំប្រឹងបញ្ចេញឱ្យពីសមត្ថភាពឱ្យស័ក្តិសមមកុដដ៏មានតម្លៃនេះ ខណៈសមភូមិប្រកួតកាន់តែស្វិតស្វាញខ្លាំងឡើងរាល់ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ