ព្រះ​នាង​ ជេន​ណា​ ច្រៀង​រួម​ជាមួយ​តារា​ចម្រៀង​អូប៉េរ៉ា​ដ៏​ល្បី​របស់​ចិន ​និង​តារា​បរទេស​ច្រើន​រូប​ផ្សេងទៀត

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​​ ព្រះ​នាងតូច នរោតម្ត ​ជេន​ណា​ បាន​មាន​វត្តមាន​យាង​ចូល​រួម​កម្ម​វិធី​ “Space Night” របស់​ស្ថានីយ​ទូរទស្សន៍​ CCTV ដ៏​ធំ​ និង​ល្បីល្បាញ​មួយ​របស់​ប្រទេស​ចិន​​ ជា​មួយ​វត្ត​មាន​តារា​ស្រី​ប្រុស​បរទេស​ជា​ច្រើន​នាក់​។​

វត្តមាន​​របស់​ព្រះនាង​ ជេន​ណា​ នៅ​ក្នុង​កម្ម​វិធី​ដ៏​ធំ​មួយ​នេះ​គឺ ​ដើម្បី​សម្ដែង​បទ​ចម្រៀង ​”​អ្នក​និង​ខ្ញុំ” ​ដែលជាបទ​អូឡាំពិក​ទីក្រុង​ប៉េកាំងកាលពី​ឆ្នាំ​ ២០០៨​ ដោយ​ច្រៀង​រួម​ជាមួយ​តារា​ចម្រៀង​អូប៉េរ៉ា​ដ៏​ល្បី​បំផុត​របស់​ប្រទេស​ចិន​យ៉ាងពិរោះ។​ នៅ​ក្នុង​ការ​សម្ដែង​លើ​ឆាក​ដ៏​អស្ចារ្យ​នេះ​ដែរ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ស្រី​ប្រុស​ក្នុង​ប្រទេស​ចិន​ក៏​ដូច​ជា​តារា​បរទេស​ជាច្រើន​នាក់​ផង​ដែរ​។

ចំពោះ​ការ​បក​ស្រាយ​ចម្រៀង​នេះ​ដែរ សែ​រាជវង្សខ្មែរអង្គនេះ​​ក៏​បាន​បង្ហាញ​ទឹក​ព្រះ​ទ័យ​ ​ក្តី​រំភើប​ដែល​បាន​ចូល​រួម​បង្កើត​ក្ដី​សុបិន​ក្នុង​លំហ​អាកាស​ដ៏​ស្រស់​ស្អាត​មួយ​ជាមួយ​គ្នា​។​មិន​តែ​ប៉ុណ្ណោះ​ទ្រង់​​ក៏​បាន​ផ្ញើ​វីដេអូ​បទ​នេះ​ជូន​ទៅ​កាន់​បុគ្គលិក​អាកាស​យានិក​គ្រប់​រូប​ជា​ពិសេស​ផង​ដែរ​៕

វីដេអូបកស្រាយចម្រៀងរួមគ្នារបស់ព្រះនាង ជេនណា និងតារាបរទេស ៖ https://www.facebook.com/JennaNorodomkh/videos/937197281355238



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ