ទាំងសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ ក្រុមរាំ MJM ក្លាយជាម្ចាស់ពាន Cambodia’s got Talent រដូវកាលទី៣

“ការតស៊ូមិនក្បត់យើងនោះទេ វានឹងហុចផ្លែផ្កានៅថ្ងៃណាមួយ” ជាឃ្លាដែលមានអត្ថន័យ និងបានជំរុញទឹកចិត្តក្រុមរាំដែលមានសមាជិក ៩ នាក់ រហូតទទួលបានជោគជ័យ និងបង្កើតបានប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួនគេលើឆាកដ៏ធំរបស់ទូរទស្សន៍លំដាប់ប្រទេសហង្សមាស HDTV ។ ក្រុមរាំ MJM ក្លាយជាម្ចាស់ជ័យលាភី Cambodia’s got Talent រដូវកាលទី ៣ ។

សុទ្ធសឹងតែជាបុគ្គលមានសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ គួបផ្សំជាមួយឆន្ទៈ គោលដៅ បេះដូង ការស្រលាញ់ និងទឹកចិត្តលះបង់តែមួយ បានធ្វើឲ្យក្រុមរាំសហសម័យមួយក្រុមនេះឆ្លងផុតជាច្រើនវគ្គ ដែលវគ្គនីមួយៗត្រូវបានឆ្លងកាត់ការវាយតម្លៃ និងការជ្រើសរើសយ៉ាងសុក្រឹតពី Judges ទាំង ៤ ។

គួរបញ្ជាក់ដែរថា ឆ្លងពីមួយវគ្គទៅមួយវគ្គ ក្រុមរាំ MJM បានបង្ហាញសមត្ថភាពយ៉ាងល្អឥតខ្ចោះ ជាមួយគំនិតច្នៃប្រឌិតបែបថ្មីក្នុងន័យអភិវឌ្ឍ ដែលបានធ្វើឲ្យក្រុមរបស់ខ្លួនមានភាពលេចធ្លោ និងទទួលបានចំណាប់អារម្មណ៍ពីសំណាក់មហាជន ព្រម​ទាំង Judge ៤ រហូតទទួលបានការលាន់មាត់សរសើរយ៉ាងដូច្នេះថា “Best តែម្តង រាល់ការបង្ហាញគ្រប់វគ្គសុទ្ធតែប្លែកៗ និងមាន concept ថ្មីរហូត”។ បេះដូង Judge ខាត់ សុឃីម ប្រាប់មកបែបហ្នឹង។

ជាក់ស្តែង នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Cambodia’s got Talent ក្រុមរាំដែលមាន​ការតុបតែងខ្លួនសម​សួន​ទាំង ៩ រូបនេះ បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់បុរាណ តែ Concept បែបថ្មី ធ្វើឲ្យពួកគេកាន់តែលេចធ្លោ នៅក្នុងការសម្តែង ដោយមានការច្របាញ់បញ្ចូលគ្នានូវវប្បធម៌ខ្មែរដូចជាល្ខោនស្បែកធំ អប្សរា ល្ខោនខោល និងមានវត្តមានផ្ការំដួល (ផ្កាតំណាងជាតិ) ជាមួយក្បាច់រាំសម័យថ្មីរបស់ពួកគេផងដែរ។

ក្រុមរាំ MJM ជាក្រុមរាំសហសម័យថ្មី ដែលមានគំនិតច្នៃប្រឌិត និងសមត្ថភាពខ្ពស់ សក្តិសមជាម្ចាស់ជ័យលាភី Cambodia’s got Talent រដូវកាលទី ៣ ហើយនេះក៏ជាមោទកភាព​មួយដែលកូនខ្មែរអាចបង្កើតនូវភាពអស្ចារ្យដើម្បីបង្ហាញទៅកាន់ជនរួមជាតិ និងពិភពលោកឲ្យបានដឹង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន