បវរកញ្ញាចក្រវាលប្រទេសស៊ែប៊ី ២០២៥ Jelena Egorova បានជ្រើសរើសរ៉ូបប្រណីតរបស់ខ្មែរ ALmée Couture យកទៅបង្ហាញលើវេទិកាអន្តរជាតិ Miss Universe 2025 នាមុននេះបន្តិច។ ក្នុងការបង្ហាញឈុតតំណាងជាតិ បវរកញ្ញាប្រទេសស៊ែប៊ីបានជ្រើសឈុត Time Voyage ក្នុង Collection Spirit Of The Forgotten។

នៅពីក្រោយការជ្រើសឈុត Time Voyage ក្នុង Collection Spirit Of The Forgotten របស់បវរកញ្ញាចក្រវាល ស៊ែប៊ី ២០២៥ នៃប្រេនកូនខ្មែរ ALmée Couture ដែលបានសាយភាយកេរ្តិ៍ឈ្មោះទៅអន្តរជាតិ មិនទាន់មានការបកស្រាយពីសំណាក់ម្ចាស់យីហោដ៏ល្បីនេះទេ។ ការបង្ហាញវត្តមាននៅឆាកប្រកួត Miss Universe 2025 ត្រូវបានបង្ហើបតាំងពីថ្ងៃ ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅដោយលោក Romyr Libo-on។
Brand ALmee Couture ដែលជា Brand កូនខ្មែរដែលមាន CEO ស្រីវ័យក្មេង Taing Sokhang មានខ្លាំងដោយឈុតរបស់អ្នកនាងមិនត្រឹមមានតារាចម្រៀងចិនជាច្រើនរូបជ្រើសស្លៀកថ្ងៃប្រគំតន្រ្តីឡើយ ហើយក៏បានចេញទៅបង្ហាញម៉ូដនៅ New York Fashion Week កាលពីពេលថ្មីៗនេះទៀតផង។ Taing Sokhang ជាអ្នកឌីហ្សាញដ៏សមត្ថភាព និងទទួលបានការគាំទ្រខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។
សម្រាប់ Gown បវរកញ្ញាចក្រវាលប្រទេសស៊ែប៊ី ២០២៥ Jelena Egorova មានតម្លៃខ្ពស់កប់ពពកប្រមាណ ១៨ ០០០ ដុល្លារ និងមានទម្ងន់ប្រហែល ២៥-៣០ គីឡូក្រាម៕



































Account
Security
Favourite Content