មុននេះបន្តិច លោក Raul Rocha អ្នកគ្រប់គ្រងស្ថាប័ន Miss Universe បានបង្ហោះឈុតតំណាងជាតិកម្ពុជាដែលគ្រងដោយបវរកញ្ញា ហ្វីយ៉ាតា នៅលើ Story IG របស់លោក ក្នុងចំណោមបេក្ខភាពបវរកញ្ញាជាច្រើននាក់ទៀត។


ការបង្ហាញវត្តមាននៃឈុតតំណាងជាតិកម្ពុជានៅលើ IG ផ្លូវការរបស់អ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Universe នាពេលនេះបានធ្វើឱ្យមហាជនអ្នកតាមដានវិស័យបវរកញ្ញារំភើបចិត្តជាខ្លាំង ត្បិតថាមិនមែនមានតែកម្ពុជាដែលមានវត្តមាននៅក្នុង Story IG របស់លោកក៏ដោយ ប៉ុន្តែតាមរយៈការបង្ហោះមួយនេះហោចណាស់កម្ពុជាក៏ទទួលបានការដឹងលឺនិងស្គាល់ពីសំណាក់អ្នករៀបចំកម្មវិធីរូបនេះផងដែរ។
គួរបញ្ជាក់ដែរ លោក Raul Rocha ក៏ធ្លាប់បានបង្ហោះបេក្ខភាពបវរកញ្ញា Miss Universe ដោយបានដាក់រូបបវរកញ្ញា ហ្វីយ៉ាតា នៅខាងលើគេទៀតផង។ លោក Raul Rocha គឺជាមនុស្សមានឥទ្ធិពលក្នុងវិស័យបវរកញ្ញា ជាពិសេសក្នុងកម្មវិធី Miss Universe ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកតែម្ដង។


គួរឱ្យដឹងថា ការនាំយកឈុត ចាប៉ីមាសកម្ពុជា ទៅបង្ហាញនៅលើប្រកួតលំដាប់អន្តរជាតិ Miss Universe 2025 នាពេលនេះគឺជាមោទកភាពដ៏ធំបំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជាក្នុងការបើកបង្ហាញឱ្យកាន់តែទូលំទូលាយទៅកាន់ឆាកអន្តរជាតិនាពេលបច្ចុប្បន្ន និងពេលខាងមុខ៕
រូបភាព ៖ Miss Universe & Raul Rocha



















































Account
Security
Favourite Content