ខ្មែរប៊ែវើរីជីសបន្តឧបត្តម្ភធំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ជំរុញប្រដាល់គុនខ្មែរដល់ឆាកអន្តរជាតិ

ខ្មែរ ប៊ែវើរីជីស តែងតែចេញមុខជួយវិស័យកីឡាច្រើនជាងគេ ជាពិសេសលើកីឡាប្រដាល់គុនខ្មែរ តាមរយៈការបង្កើតឱកាស ឱ្យកីឡាករ-កីឡាការិនីបានបញ្ចេញសមត្ថភាពពេញលេញ បណ្តុះទាំងជំនាញ ព្រមទាំងលើកកម្ពស់ជីវភាពកីឡាករ-កីឡាការនី ដើម្បីផ្សព្វផ្សាយពីកម្ពុជាឱ្យកាន់តែខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានេះ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីការចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុងសន្និសីទសារព័ត័មានស្តីពី «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥»  ដែលមានកីឡាករមកពីជាង២០ប្រទេសជុំវិញពិភពលោក នឹងចូលរួមប្រកួត។ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរអន្តរជាតិនេះ ប្រព្រឹត្តឡើងដោយមានការចូលរួមសហការរៀបចំដោយ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និង សហការដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានវត្តមានចូលរួមជាគណៈអធិបតីពី ឯកឧត្តម បណ្ឌិត មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ជាមួយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ  និង លោកអគ្គនាយកបន្តវេន អ៊ុង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមជាមួយគ្រូបង្វឹក កីឡាករ- សមាជិក-សមាជិកា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅអគារពហុពាណិជ្ជកម្ម ជីប ម៉ុង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកអគ្គនាយកបន្តវេន អ៊ុង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា ក្នុងនាមជាយុវជនបន្តវេនមួយរូបនៅកម្ពុជា ហើយក៏ជាយុវជនដែលស្នេហាវិស័យកីឡា អ្វីដែលរូបលោករំពឹងទុកជានិច្ច គឺចង់ឃើញកីឡារបស់ជាតិយើងអាចមានសក្ដានុពលមិនត្រឹមតែប្រទេសយើង ថែមទាំងនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឡើងថា លោកពិតជាមានមោទកភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញជំហរឹងមាំ បន្តជួយ គាំទ្រជំរុញគុនខ្មែរជាហូហែតាមរយៈសកម្មភាពផ្សេងៗជាច្រើន ជាពិសេសតាមរយៈការចូលរួម ឧបត្ថម្ភធំក្នុងវេទិកាខ្នាតអន្តរជាតិ «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ។

គូរអោយដឹងផងដែរថាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែ វិច្ឆិកាឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមកីឡាករលំដាប់ៗជួរមុខរបស់កម្ពុជាយើង បូករួមនឹងកីឡាករបរទេសដែលមកពីប្រទេសចំនួន២០ផ្សេងៗគ្នាជុំវិញពិភពលោក។ 

ខ្មែរ ប៊ែវើរីជីស អ្នកជំរុញកីឡាករ-កីឡាការនីគុនខ្មែរឱ្យឈានដល់ព្រឹត្តិការណ៍ខ្នាតអន្តរជាតិ!

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។



Leave a Reply

Your email address will not be published.Required fields are marked *