សៀវភៅល្បីៗបាត់បង់សិទ្ធិដណ្ដើមពានរង្វាន់ ព្រោះប្រើរូប AI ធ្វើជាក្រប

សៀវភៅពីរក្បាលរបស់អ្នកនិពន្ធល្បីឈ្មោះប្រចាំប្រទេសនូវែលសេឡង់បានបាត់បង់សិទ្ធិដណ្ដើមពានរង្វាន់ប្រលោមលោកប្រតិដ្ឋ​ Jann Medlicott Acorn ​ក្រោមហេតុផលប្រើប្រាស់រូបភាពបង្កើតដោយ AI ធ្វើជាក្របសៀវភៅ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Otago Daily Times នៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ The New Zealand Book Awards Trust បានសម្រេចដកហូតសិទ្ធិដណ្ដើមពានរង្វាន់ពីសៀរភៅរឿង Obligate Carnivore របស់អ្នកនិពន្ធ Stephanie Johnson និងសៀវភៅ Angel Train របស់អ្នកនិពន្ធ Elizabeth Smither​ ពីកម្មវិធី Ockham New Zealand Book Awards ឆ្នាំ ២០២៦។

ការសម្រេចនេះបានធ្វើឡើង ក្រោយមានការសង្ស័យថា សៀវភៅនេះប្រើប្រាស់ AI មករចនាក្រប ខណៈនេះគឺជាឆ្នាំដំបូងដែលកម្មវិធីបានសម្រេចយកបញ្ហា AI មកធ្វើជាផ្នែកមួយនៃ​លក្ខណៈវិនិច្ឆ័យ ដោយកំណត់ថាសៀវភៅដែលប្រើប្រាស់ AI សរសេរខ្លឹមសារ និងបង្កើតក្រប ឬរូបភាពផ្សេងៗនៅក្នុងសៀវភៅ នឹងមិនទទួលបានសិទ្ធិដណ្ដើមពានរង្វាន់នោះទេ។

ក្រោយមក គ្រឹះស្ថានបោះពុម្ពផ្សាយ Quentin Wilson បានចេញមកបញ្ជាក់ថា ពួកគេពិតជាបានប្រើប្រាស់ AI បង្កើតក្របសៀវភៅនេះមែន។ យ៉ាងណាមិញ គ្រឹះស្ថានបានបន្តថា លក្ខណៈវិនិច្ឆ័យថ្មីនេះបានអនុម័តនៅក្នុងខែសីហា កន្លងទៅ ជាពេលដែលសៀវភៅទាំងនេះបានរចនាក្របរួចអស់ទៅហើយ។

Quentin Wilson បានប្រាប់សារព័ត៌មាន​ The Guardian ថា ក្រុមការងារបានខកចិត្ត និងសោកស្ដាយដែលលក្ខណៈវិនិច្ឆ័យថ្មីនេះបានធ្វើឱ្យប្រលោមលោកទាំង ២ក្បាលដែលសុទ្ធសឹងតែធ្លាប់ទទួលបានពានរង្វាន់អក្សរសាស្ត្រពីនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានបាត់បង់សិទ្ធគ្រានេះ។

ដូចគ្នាដែរ លោកស្រី Stephanie Johnson អ្នកនិពន្ធសៀវភៅ Obligate Carnivore បានយល់ពីគោលបំណងនៃលក្ខណៈវិនិច្ឆ័យថ្មីនេះ។ យ៉ាងណាមិញ លោកស្រីបានបង្ហាញការសោកស្ដាយដែលបាត់បង់សិទ្ធិ ក្រោយចំណាយពេលជាង ២០ឆ្នាំផលិតស្នាដៃចំណងជើងនេះ។

អ្នកនិពន្ធវ័យ ៦៤ ឆ្នាំបានសារភាពថា លោកស្រីមានបញ្ហាមិនអាចបែងចែករវាងរូបពិត និងរូប AI ទេ ខណៈដែលដំណើរការផលិតក្របនេះគឺជាតួនាទីរបស់គ្រឹះស្ថានបោះពុម្ព លោកស្រីមិនបានពាក់ព័ន្ធឡើយ។ លោកស្រីបានបញ្ជាក់ថា លោកស្រីពិតជាមិនបានប្រើប្រាស់ AI ក្នុងការសរសេរសៀវភៅនេះទេ ហើយលោកស្រីយល់ថា  ការវិភាគសៀវភៅគួរតែផ្ដោតទៅលើខ្លឹមសារក្នុងសៀវភៅ មិនមែនផ្ដោតទៅក្របសៀវភៅនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *