ឆ្លងកាត់ជិត ១០ ទ្រនំ មាស សុខសោភា​ បន្សល់ទុកបទល្បីៗ សមជាកំពូលតារាសំឡេងផ្អែម ពីរោះ

​កាលពីដើមឆ្នាំ ២០២៣ មាស សុខសោភា ប្រកាសចាកចេញ​ពី​ផលិតកម្ម​ រាម ដែល​ជ្រកកោនបានជាង​ ២ ឆ្នាំ នោះ​គឺជា​ទ្រនំ​​ទី ៧ ហើយ​ សម្រាប់ម្ចាស់​បទ “ឧត្ដម​ស្វាមី​” មក​ទល់​ពេលនេះ​អ្នកនាង​មិន​ទាន់​បាន​រក​ឃើញ​ផលិតកម្ម​ថ្មី​ឡើយ ដោយ​នាង​ធ្លាប់​ប្រាប់​ចង់​នៅ​ពង្រឹង​ផលិតកម្ម​ខ្លួនឯង ឲ្យ​កាន់តែ​​ល្អ​ខ្លាំង​ជាមុន​សិន។

បើ​និយាយ​ដល់​ចម្រៀង​របស់​ មាស សុខសោភា មហាជន​គ្រប់​វ័យ​ពិតជា​កោតសរសើរ​នូវ​ទឹកដម​ដ៏​ពីរោះ ​ផ្អែម ពូកែ​ថ្នម​ លួងលោម បំពេ​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​ចូល​តួ​តាម​អត្ថន័យបទ​នោះ​ភ្លាម។ មិន​ត្រឹម​តែ​​បទ​មនោសញ្ចេតនា​នោះ​ឡើយ សូម្បី​បទ​ញាក់​ក៏​ម្ចាស់​បទ “ដោះសា​” រូប​នេះ​ច្រៀង និង​រាំ​បាន​ល្អ​ដែរ ធ្វើ​ឲ្យ​​នាង​ក្លាយ​ជា​តារា​ស្រី​សម្បូរ​ទីផ្សារ​ទាំង​ខនសឺត​តាម​ខេត្ត និង​​ច្រៀង​កម្មវិធី​មង្គលការ​ធំ​ៗ​ក្នុង​ប្រទេស។

បើ​និយាយ​ពី​អត្តចរិត​វិញ អ្នក​នៅ​ក្នុង​សិល្បៈ ឬ​អ្នកពាក់ព័ន្ធ​វិស័យ​នេះ​តែង​ពោល​សរសើរ ដល់​ សោភា ជា​តារា​ល្បី​លំដាប់​ប្រទេស តែ​មិន​ដែល​វាយឫក​ដាក់​នរណា​ម្នាក់​ឡើយ ពោល​គឺ​រួសរាយ រាក់ទាក់ និង​លេងសើច​ជាមួយ​គ្រប់​គ្នា មិន​ថា​សិស្ស​ប្អូន​ដែល​ទើប​នឹង​លេច​មុខ​ឡើង​ឡើយ។ ​​​

ផលិតកម្ម​ដែល​តារា​ស្រី​វ័យ ៣៩ ឆ្នាំ​​រូប​នោះ​ធ្លាប់​ច្រៀង​រួម​មាន រស្មីស្ទឹងសង្កែ យូធូ ចេនឡា​ប្រាឌ័រ M-Production សាន់​ដេ ផលិតកម្ម​ថោន និង រាម។ ក្រៅ​ពី​នោះ នៅ​​មាន​ផលិតកម្ម​ផលិត​បទ​ចម្រៀង​សម្រាប់​លក់​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ផលិតកម្ម​ផ្សេង​ទៀត​ផង​ដែរ។ ក្រៅ​ពី​ផលិតកម្ម​ទាំង​នោះ មាស សុខសោភា ក៏​ធ្លាប់​លេចឮ​ព័ត៌មាន​ត្រូវ​បាន​ហង្សមាស និង កាឡាក់ស៊ី​ទាក់ទង​ដែរ។ តាំង​ពី​ចូល​សិល្បៈ​ឆ្នាំ ២០០៤ រួច​មក នាង​មាន​បទ​ចម្រៀង​ល្បី​ៗ​ច្រើន​ខ្លាំង​នៅ​តាម​ផលិតកម្ម​ដែល​ធ្លាប់​ច្រៀង​នោះ។

២០០៤ នាង​បាន​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹងសង្កែ ហើយ​បទ​ដែល​ល្បី​បំផុត​នោះ គឺ “រស់នៅក្រោមទ្រូងបងសែនកក់ក្តៅ ” និងបទ​ “អូន​នឹក​នឹក​បង​”។

ចេញ​ពី​រស្មី​ស្ទឹងសង្កែ អំឡុង ២០០៥ បទ ” How Do I” ធ្វើឲ្យ មាស សុខសោភា ល្បីល្បាញ​មួយ​កម្រិត​ថែម​ទៀតនៅ​ផលិតកម្ម U2។ នៅ​ក្នុង​អំឡុង​នោះ​ដដែល សុខ សោភា បាន​ចាក​ចេញ​ពី​ផលិតកម្ម​ហើយ​​​បាន​លេច​មុខ​​ចូល​រួម​ផលិតកម្ម​ចេនឡា​ប្រាឌ័រ។ បទ “កូន​ឥត​ខាន់​ស្លា​”,“១០១​ ហេតុ​ផល​” និង​បទ​ “ស្នេហ៍​ឆ្ងាយ​ផ្កា​ស្លា​” ជា​បទ​មនោសញ្ចេតនា អន្លង់អន្លោច ចេញ​ភ្លាម ផ្ទុះ​ការ​គាំទ្រ​ភ្លែត។ “Hold me for while” កក្រើក​ដោយសារ​ការ​ច្រៀង​បទ​នោះ​មាន​លាយ​ជាមួយ​​ភាសា​ខ្មែរ- អង់គ្លេស ហើយ​ការ​ប្រើ​ pronunciation ល្អ​ខ្លាំង បូករួម​ជំនាន់​នោះ​មិន​សូវ​មាន​អ្នក​ច្រៀង​បទ​អង់គ្លេស​ច្រើន និង​បាន​ល្អ​។ បើ​ទោះ​ជា​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា​​ច្រៀង​អង់គ្លេស​បាន​ល្អ តែ​​ប្អូន​ស្រី​តារាចម្រៀង​​ប្រុស មាស សុខរតនៈ រូប​នោះ បាន​ទម្លាយ​ការ​ពិត​ថា នាង​មិន​សូវ​ជា​និយាយ​អង់គ្លេស​បាន​ល្អ​ប៉ុន្មាន​ទេ តែ​ព្រោះ​ការ​ខិតខំ​រៀន​សូត្រ និង​​ហាត់​ច្រៀង​​ខ្លាំង ទើប​ធ្វើឲ្យ​ការ​ច្រៀង​ដូច​ជនជាតិ​បរទេស។ ​

ក្នុងឆ្នាំ ២០០៨ ផលិតកម្មចេនឡាប្រាដ័របាន​ប្រកាស​បិទ​ផលិតកម្ម​ខ្លួន ក្រោយមក សុខ សោភា បាន​ចូល​ផលិតកម្ម M-Production ដែល​ចេញ​អាល់ប៊ុម​ដំបូង​របស់​នាង មាន​ចំណងជើងថា “ដោះសា” និង​​បាន​ក្លាយ​ជា​អាល់ប៊ុម​ល្បី​ខ្លាំង​។ បទចម្រៀង​ជាច្រើន​នៅ M ដូចជា “១០០០ រាត្រី”,“ហត់​នឿយ”,”ព្រោះ​គេ​ចង់​ចប់​”,”មួយ​នាទី​” និង​មាន​បទ​ជាច្រើន​ទៀត សុទ្ធតែ​​ទទួល​បាន​ការ​ពេញ​និយម​​តាំង​ពី​ជាង​ ១០ មុន​​រហូត​មក​ដល់​បច្ចុប្បន្ន។

ក្នុង​ឆ្នាំ ២០០៩ សុខសោភា ក៏​បាន​បន្ត​ចាកចេញ​ពី​ផលិតកម្ម M-Production ដើម្បី​ឈាន​ទៅ​ចូល​ផលិតកម្ម​សាន់ដេ។ បទ “មក​រាំ​កន្រ្ទឹម​ឆ្នាំ​ថ្មី​ ” ក៏​បាន​ក្លាយ​ជា​បទ​ពេញ​និយម​​សម្រាប់​ចង្វាក់​ភ្លេង​ប្រពៃណី​ខ្មែរ​ ​ពេញ​និយម​ខ្លាំង​នា​ពេល​នោះ។ ​”ហេតុអ្វីមនុស្សស្រលាញ់គ្នាមិនបានជួបគ្នា”, “១០០%” ជា​​បទ​ដែល​យុវវ័យ​ស្ដាប់​ច្រើន​បំផុត មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​ស្រី​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បាន​ចេញ​បទ “COME BACK TO ME” ជា​ version ខ្មែរ ដែល​​​បទ​ដើម​​ជា​សំនៀង​របស់​តារា​ជប៉ុន Utada Hikaru និង​ទទួល​បាន​​ការ​គាំទ្រ​ខ្លាំង​ទាំង​ព្រោះ​ការ​ច្រៀង​លាយ​ភាសា​អង់គ្លេស​របស់​អ្នក​នាង​ល្អ។ ​​​

តែ​គួរឲ្យ​ស្ដាយ ឆ្នាំ ២០១០ នាង​បាន​ចាកចេញ​ពី​​សាន់ដេ ទៅ​ចូលរួម​ផលិតកម្ម​ថោន​ដែល​ទើប​បង្កើត​នា​ពេល​នោះ។ ព្រោះ​តែ​សមត្ថភាព​ខ្ពស់​ទោះ​ជា ថោន ទើប​កកើត​ក៏​ពិត​មែន តែ​មាន​សន្ទុះ​គាំទ្រច្រើន ដោយសារ​មាន​បទ​ល្អ​ៗ​ច្រើន​ទាំង មាស សុខសោភា និង​តារា​ដទៃ ហើយ​បទ​ “I am sorry” ផ្ទុះ​ខ្លាំង​ទាំង​អត្ថន័យ​ចម្រៀង និង​សាច់​រឿង​ក្នុង MV ហើយ​​កាល​នោះ​ភាគច្រើន​មើល​តាម​ទូរទស្សន៍ My TV។ មិន​ចប់​ត្រឹម​ “I am sorry” ឡើយ ​បទ​ពីរោះ​​ៗ​ និង​ត្រូវ​ចិត្ត​យុវវ័យ​ជាច្រើន​បាន​ចេញ​ជា​បន្តបន្ទាប់​ដូចជា “ហួស​ពេល​ដែល​បង​ត្រូវ​អើពើ​”,”សុំទោស​ដែលអូនអស់ចិត្ត​” ,”ឬ​គ្រាន់តែ​យំ ក៏​អូន​ខុស​ដែរ”, “ក្រែង​ចិត្ត​សង្សារ​ចាស់​”,”លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ”,“ខ្ញុំ​ដូច​ជា​ចង់លេងសើចនឹងគេ​”,“ពិន្ទុ ១០០”,”បង​លេង​សើច​តែ​គេ​មែន​ទែន​”, “ដើម​ឈើ​ស្នេហ៍” និង​បទ​ជាច្រើន​ទៀត។

ស្ថិត​នៅ​ក្នុង​ផលិតកម្ម​ថោន ដដែល​ សោភា ក៏​បាន​ចាប់ដៃ​គូ​ជាមួយ​តារា​ប្រុស​ដូចជា ករុណ ពេជ្រ, ណាំ ប៊ុណ្ណារ័ត្ន និង​ខេម ​ជាដើម។ ព្រោះ​កេរ្តិ៍ឈ្មោះ អត្តចរិត និង​ទឹក​ដម​សំឡេង​ល្អ​ តារា​ចម្រៀង​ស្រី​រូប​នេះ​តែងតែ​យោង​ដៃគូ​ចម្រៀង​ខ្លួន​ឲ្យ​ល្បីល្បាញ​ជាមួយ​គ្នា​ដូច​បទ “អ្វីៗ​ហួសពេល,“សុំ​ពេល​ឈឺ​ចាប់​មួយ​គ្រា​” ដែល​ច្រៀង​ជាមួយ ករុណា ពេជ្រ។ បទ​ដំបូង​​ជា​ការ​ចាប់ដៃ​គូ​ច្រៀង​ជាមួយ ខេម “ចង់រកស្រីម្នាក់ដែលល្អ​ឲ្យ​បង” និង​បន្ទាប់​មក​ទៀត “ស្រលាញ់​ហួស​ព្រោះ​គេ​មាន​ជាង​​អូន” ហើយ​បទ​កន្ទ្រឹម “ឲ្យ​អត់ស្រឡះទៅ​” ចម្រៀង​សម្រាប់​ចូលឆ្នាំ​ខ្មែរ ត្រូវ​បាន​គេ​ចាក់​ស្ដាប់​ច្រើន​បំផុត​កាលពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​​ឆ្នាំ ២០១៨។ ការ​ចាប់​ដៃ​គ្នា​រវាង មាស សុខសោភា និង ណាំ ប៊ុណ្ណារ័ត្ន “សង្សារ​និស្សិត​” គឺ​ជា​បរិបថ​ថ្មី​​ដែល​និយាយ​ស្នេហា​ក្នុង​វ័យ​សិក្សា​​ក្នុង​សាកលវិទ្យាល័យ ហើយ​ចំ​សាច់​រឿង​ពិត​ៗ​របស់​និស្សិត​ដែល​កំពុង​រៀន​ង​ដែរ ហើយ​កាល​នៅ M អ្នក​ទាំង ២ ក៏​បាន​ចេញ​បទចម្រៀង​សាច់​រឿង​រួម​គ្នា “ពេលណាពេលហ្នឹងចុះ ” ម្ដង​រួច​មក​ហើយ មក​ដល់ ថោន អ្នក​ទាំង ២ មាន​​ចម្រៀង​សាច់​រឿង “ស្តាប់ Ring Ring Tunes បងអូនស្រក់ទឹកភ្នែក” និង”Ring Ring Tunes ស្មោះស្នេហ៍ ” ជាដើម។

មក​ដល់​ឆ្នាំ ២០២០ តារា​ស្រី​កូន​មួយ​រូប​នេះ​បាន​ចាកចេញ​ពី​ថោន ក្រោយ​រួមរស់​ ១០ ឆ្នាំ តែ​មិនមែន​ជា​តារា​កុងត្រា​​ឡើយ ហើយ​​ការ​ចាកចេញ​នោះ​មិនមែន​ការ​អន់ចិត្ត ឬ​មាន​ទំនាស់​ឡើយ តែ​នាង​ស្វែង​រក​អ្វី​ថ្មី​ប៉ុណ្ណោះ។ ក្រោយ​ចាកចេញ​បាន​មួយ​រយៈ កាលពី​រាត្រី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២១ ​​ទីបំផុត​កំពូល​តារា​ចម្រៀង​​ស្រី​ល្បី​ឈ្មោះ មាស សុខ​សោភា បាន​​ចុះ​​កុងត្រា​ជាមួយ​ផលិតកម្ម រាម ដែល​កាល​នោះ​​ជា​ទ្រនំ​ថ្មី​របស់​នាង​ហើយ​នៅ​ក្នុង​ពិធី​សម្ពោធ​ផលិតកម្ម​ជា​ផ្លូវការ​ជាមួយ ​និង​ការ​ស្វាគមន៍​តារា​ចម្រៀង​សំឡេង​ផ្អែម មាស សុខ​សោភា មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស តារា​ចម្រៀង ​និង​សម្ដែង​ជា​ច្រើន​រូប។ នៅ​ទ្រនំ​ថ្មី ម្ចាស់​បទ “១០០០ រាត្រី​” នៅ​បន្ត​ភាព​ល្បាញ​ល្បី​ខ្លួន ដោយ​មាន​ចម្រៀង​ពីរោះ​ៗ​ជាច្រើន​ដូចជា “ខូច​ចិត្ត​ច្រើន​ដង​”, “បុស្បា​ម្ចាស់​ចិត្ត​”, “​ទោះ​ជា​យូរ​ឆ្នាំ​” និង​បទ​ជាច្រើន​ទៀត។

ក្រោយ​រួមរស់​ជា​មួយ រាម បាន​ជាង ២ ឆ្នាំ ក្នុង​ខែ​មីនា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ​អ្នកនាង សោភា បាន​ប្រកាស​ចាកចេញ ដោយ​គ្មាន​បញ្ហា​អ្វី​នឹង​ម្ចាស់​ផលិតកម្ម​ឡើយ ដើម្បី​ងាក​ទៅ​ផ្ដោត​លើ​ផលិតកម្ម​ Camtrax Music វិញ។ នៅ​ទី​នោះ​មាន​​តារា​ស្រី​ដែល​មាន​ស្វាមី​ជា​អនិកជន​មកពី​​កាណាដា​ ក៏មាន​បទ​ផ្ទុះ​ខ្លាំង​ច្រើន​គួរសម​ដូចជា “ម្នាក់ឯងមិនស្លាប់ទេ​”, “Only One” ជាដើម។​​

ក្រៅ​ពី​អាជីព​ជា​តារា​ចម្រៀង​អ្នកនាង​ក៏ជា​អ្នក​តំណាង​ផលិតផល​ជាច្រើន ហើយ​ត្រូវ​បាន​ចូលរួម​កម្មវិធី​ថ្នាក់​ជាតិ និង​អន្តរជាតិ​​ច្រើន​ណាស់ ហើយ​ឆ្នាំ ១០១១ នាង​​​ត្រូវ​បាន​​អ្នកគាំទ្រ​រ​នៅ​ប្រទេស​ជប៉ុន អញ្ជើញ​នាង​ទៅ​សម្តែង​​ តាមរយៈ​សមាគម​កម្ពុជា​​នៃ​​ប្រទេស​ជប៉ុន។ ASEAN Fantasia ២០១៩ ក៏​មាន​វត្តមាន មាស សុខសោភា ទៅ​ចូល​រួម​ដែរ។ សោភា និង​ Kim Hyung-jun ត្រូវ​បាន​តែងតាំង​ជា​​ទូតសុច្ឆន្ទៈ​នៃ​អង្គការ​មនុស្សធម៌កូរ៉េ W-Foundation និង KOTRA ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែ​មិថុនា ឆ្នាំ ២០១៥ តាមរយៈគម្រោងកែលម្អការថែទាំសុខភាព (HIP) ដែលផ្តោតលើការផ្តល់កម្មវិធីថែទាំសុខភាព និងការអប់រំ ដល់​កម្មករ​ខ្មែរ​​ដែល​ធ្វើ​ការ​ក្នុង​រោង​ចក្រ​កាត់​ដេរ។

ជា​ពិសេស​កំពូល​តារា​ចម្រៀង​ស្រី​រូប​នេះក៏​​បាន​ចូលរួម​ក្នុង​កម្មវិធី​ការពារ​ព្រៃឈើ​ជាមួយ​សមាជិក​សហគមន៍​នៅ​តំបន់​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​បាន​ជួយ​ក្នុង​ការ​រៀបចំ​ដាំ​ដើម​ឈើ​ឡើង​វិញ។ អំឡុងឆ្នាំ ២០១៦ សុខសោភា បានបំផុសគំនិត​យុវជន​ឲ្យ​ចូលរួមក្នុងកម្មវិធី Earth Hour ដែល​ជា​ចលនា​សកល​រៀបចំដោយ World Wide Fund for Nature ដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ និង​កិច្ចការ​សង្គម​ជាច្រើន​ហូរហែ​ទៀត ហើយ​អ្នកនាង​នៅតែ​ជា​និមិត្តរូប​ដ៏​ល្អ​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ បើ​ទោះ​ជា​មាន​តារា​ស្រករ​ក្រោយ​រះ​មក​បន្តបន្ទាប់​រាប់​មិន​អស់​ក៏​ដោយ។

​

និយាយ​ដល់​ជីវិត​គូ​របស់​កំពូល​តារា​ចម្រៀង​រូប​នេះ តាំងពី​ដ់ើម​ឡើយអ្នកនាង​កម្រ​​និយាយ​ដល់​រឿង​រៀបការ​ណាស់ បើទោះ​ជា​បង្ហាញ​មុខ​ស្វាមី​ជាសាធារណៈ​ក៏​ដោយ ទើប​តែកាល​ឆ្នាំ ២០២១ មិត្ត​សំឡាញ់រួម​អាជីព គឺ ឆន សុវណ្ណរាជ ទម្លាយ​រូបថត​រៀបការរបស់ សុខសោភាព តាំងពី​ថ្ងៃ ២៨ ខែធ្នូ ២០០៩ មកម្ល៉េះ និង​ឆ្នាំ​នេះ​នាង​បង្ហាញ​មុខ​កូន​ប្រុស​សឹងតែ​ពេញ​កំលោះ​ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ