មាស សុខដារីនី ក្មួយស្រី មាស សុខសោភា រូបរាង កម្ពស់កំព​ស្អាតដូចបវរកញ្ញា

មាស សុខដារីនី គឺជាកូន​ស្រី​ទី២​របស់​តារា​ប្រុស មាស សុខរតនៈ ក៏ត្រូវជាបងប្រុស​បង្កើត​របស់​កំពូល​តារា​ស្រី​សំនៀង​ស្រទន់ មាស សុខសោភា។ ដារីនី ក៏​កំពុង​ដើរ​លើ​វិថី​សិល្បៈ​ដូច​ឪពុក និង​ម្ដាយ​មីង គឺ​អ្នក​នាង មាស សុខសោភា ដោយ​កញ្ញា​អាច​បកស្រាយ​បាន​ទាំង​បទ​ចម្រៀង​ក្នុង​ទម្រង់​បុរាណ និង​សម័យ។

ការ​បកស្រាយ​បទ​ចម្រៀង​បាន​យ៉ាង​ពីរោះ​របស់ មាស សុខដារីនី អាច​ថា​ជា​ហ្សេន​ដែល​ត​ពី​​ឪពុក និង​ម្ដាយ​មីង។ តែ​អ្វី​ដែល​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​លើ​ក្មេង​ស្រី​ដ៏​សោភា​កូន​ឈាមជ័រ​អ្នកសិល្បៈរូបនេះ បែរជា​មាន​រូបរាង កម្ពស់កំព​ខ្ពស់​ស្រឡះ រាង​ស្រឡូន​ស្អាត សម​ដូច​បវរកញ្ញា​តែម្ដង។

កាន់​តែ​ពិសេស​អំឡុង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី Miss global កាលពី​ដើម​ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ ក្មួយស្រី​បង្កើត​របស់​កំពូល​តារា​ស្រី​សំឡេង​ផ្អែម មាស សុខសោភា ពិតជា​ធ្វើឲ្យ​យ៉ាង​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ទាំង​ការ​តុបតែង​ខ្លួន និង​សម្លៀកបំពាក់ នាង​មើល​ទៅ​ពិតជា​ដូច​បេក្ខភាព Miss global ខ្លាំង​មែនទែន។

ដារីនី ក៏​ធ្លាប់​បង្ហើប​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថា នាង​មាន​ចំណង់ចំណូលចិត្ត​លើ​ការ​ដើរ​ម៉ូដ រាំ​របាំ​បុរាណ ​បានយ៉ាងល្អប្រសើរថែមទៀតផង។ ក្នុង​វ័យ​១៨ ឆ្នាំ កូន​ស្រី​ទី ២​ របស់​អ្នក​ដឹកនាំ​សម្ដែង និង​ជា​អ្នក​និពន្ធ មាស សុខរតនៈ តែងតែ​បណ្ដើរ​កញ្ញា​ចូលរួម​កម្មវិធី​សិល្បៈ​ផ្សេង​ៗ ដើម្បី​ឲ្យ​នាង​ស្គាល់ និង​បាន​មើល​ឃើញ​ពី​របៀប​រៀបចំ​ខ្លួន​ក្លាយ​ជា​តារា​ដ៏​ល្អ​ម្នាក់​ក្នុង​សង្គម ​តាម​គន្លង​ម្ដាយ​មីង។ ដ្បិត​នៅ​ក្មេង​តែ​នាង​អាច ច្រៀង បង្ហាញម៉ូដ សម្តែង និង​រាំរបាំ​បុរាណយ៉ាង​ស្ទាត់​ជំនាញ។

ជា​កូន និង​ក្មួយ​ស្រី​អ្នក​សិល្បៈ​ល្បី មាស សុខដារីនី បាន​ហ្វឹកហាត់ និង​រៀន​សូត្រ​ទាំង​ចំណេះដឹង​ទូទៅ និង​ជំនាញ​ផ្សេង​ៗ​ទាក់ទង​នឹង​សិល្បៈ ដើម្បី​ជា​ទុន​ក្នុង​ការ​អភិវឌ្ឍន៍​អាជីព។ មហាជន​តែងតែ​ចង់​ឲ្យ​ក្មួយ​ស្រី មាស សុខសោភា រូបនេះ ចូល​ប្រឡង​ក្នុង​កម្មវិធី​បវរកញ្ញា Title ណា​មួយ ព្រោះ​ទាំង​សមត្ថភាព ចំណេះដឹង រូប​សម្បត្តិ​គឺ​ស័ក្តិសម​តែម្ដង៕

រូបភាព៖ Meas Sok Dariny



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *