ទីបំផុតទីភ្នាក់ងារ Kim Soo Hyun ទទួលស្គាល់ថាលោកនិង Kim Sae Ron ពិតជាធ្លាប់ទាក់ទងគ្នាមែន ព្រមទាំងបកស្រាយចម្ងល់ជុំវិញបំណុល ៧០០ លានវ៉ុន

នៅថ្ងៃទី១៤​ ខែមីនានេះ Gold Medalist បានចេញនូវសេចក្ដីថ្លែងការណ៍បកស្រាយទៅលើរឿងអាស្រូវរវាង Kim Soo Hyun និង Kim Sae Ron ដោយទទួលស្គាល់ថា ពួកគេពិតជាធ្លាប់មានទំនាក់ទំនងស្នេហាមែន បន្ថែមដោយរឿងរ៉ាវបំណុល និងស្ថានភាពផ្លូវចិត្តរបស់តារាប្រុសក្នុងពេលបច្ចុប្បន្ន។

សេចក្ដីថ្លែងការណ៍នេះបានចេញមុនពេលកំណត់ ដែលដំបូងឡើយ Gold Medalist បានគ្រោងនឹងចេញនៅសប្ដាហ៍ក្រោយ។ ជាក់ស្ដែង ភ្នាក់ងារមួយនេះបានសរសេរថា Kim Soo Hyun និង Kim Sae Ron ពិតជាបានទាក់ទងគ្នាមែន តែមិនមែនតាំងតែពីឆ្នាំ២០១៦ ដូចអ្វីដែល Garosero Research Institute បានអះអាងនោះទេ ដោយពួកគេបានទាក់ទងគ្នានៅចន្លោះរដូវក្ដៅឆ្នាំ ២០១៩ រហូតដល់រដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ២០២០។ ពោល គឺនៅពេលដែល Kim Sae Ron បានពេញវ័យទៅហើយ។

ភ្នាក់ងារមួយនេះបានបកស្រាយទៀតថា រូបថតដែល Kim Sae Ron បានបង្ហោះកាលពីខែមីនា ឆ្នាំ២០២៤ និងរូបថតដែល Garosero Research Institute  បង្ហាញនៅថ្ងៃទី១១​​ ខែមីនា ឆ្នាំ២០២៥នេះ ជារូបថតដែលអ្នកទាំងពីរបានថតនៅក្នុងរដូវរងា ឆ្នាំ២០២០។

ទាក់ទងនឹងចំណុចខាងលើ សារព័ត៌មាន Koreaboo ចាប់បានចំណុចខុសប្រក្រតីមួយទៅនឹងការបកស្រាយនេះ ព្រោះ Gold Medalist បានប្រាប់ថា អ្នកទាំងពីរបានទាក់ទងគ្នានៅចន្លោះរដូវក្ដៅឆ្នាំ ២០១៩ រហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ តែបែជាបានប្រាប់ថា រូបថតដែលបែកធ្លាយនោះ បានថតនៅក្នុងរដូវរងា ឆ្នាំ២០២០ ទៅវិញ ។

យ៉ាងណាមិញ ទីភ្នាក់ងារបានលើកភស្តុតាងថា អាវដែល Kim Sae Ron បានពាក់នៅក្នុងរូបថតនោះ គឺបានចេញលក់នៅខែមិថុនា ឆ្នាំ២០១៨។ ដូច្នេះ ការអះអាងរបស់ Garosero Research Institute ដែលថារូបនេះ ថតនៅក្នុងឆ្នាំ២០១៦ មិនអាចទៅរួចនោះទេ។ 

បន្តពីនេះ Gold Madelist ក៏បានលើកឡើងដែរថា រូបថតដែល Garosero Research Institute បានបង្ហាញនៅថ្ងៃទី១២ និងទី១៣ ខែមីនា ឆ្នាំ២០២៥ គឺ ជារូបថតដែលអ្នកទាំងពីរបានថតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែល Kim Sae Ron លែងជាអនីតិជនទៅហើយ ដោយមានទិន្នន័យពី Metadata ជាអំណះអំណាង។

ទាក់ទងនឹងសំបុត្រដែល Kim Soo Hyun បានសរសេរនៅពេលចូលធ្វើការក្នុងជួរទាហាន ទីភ្នាក់ងារនេះបា​នប្រាប់ថា នេះគ្រាន់តែជាសំបុត្រដែលតារាប្រុសសរសេរទៅឱ្យមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដូចនាយទាហានដទៃទៀត។ បើទោះបីជាព្យាយាមយក Postcard ដែលតារាប្រុសបានសរសេរនៅក្នុងទីក្រុងប៉ារីសមកធ្វើជាអំណះអំណាងបន្ថែម ក៏រឿងនេះក្រុមហ៊ុននៅតែមិនទទួលស្គាល់ដដែល។

ចំណែកឯរឿងប្រាក់បំណុល ៧០០លានវ៉ុន ឬ ៤៨ម៉ឺនដុល្លារអាមេរិកវិញ Gold Medalist បានបកស្រាយថា ការផ្ញើសំបុត្រនោះគឺធ្វើឡើងដើម្បីឱ្យមើលមកសមហេតុសមផល គ្មានគោលបំណងយកប្រាក់ទាំងនោះមកវិញឡើយ ព្រោះបើសិនជាក្រុមហ៊ុនលើកលែងឱ្យងាយស្រួលពេក អាចនឹងមានបញ្ហាផ្លូវច្បាប់នៅពេលក្រោយ ហើយ Kim Sae Ron ក៏អាចនឹងត្រូវបង់ថ្លៃពន្ធដែរ ព្រោះលុយនោះស្ថិតនៅក្នុងរូបភាពជាអំណោយដែលផ្ដល់ឱ្យពីភ្នាក់ងារ។

ទន្ទឹមគ្នានេះ មូលហេតុដែល Kim Soo Hyun មិនតបសាររបស់ Kim Sae Ron ព្រោះតែតារាប្រុសមិនបានពាក់ព័ន្ធលើរឿងនេះទេ ហើយក្រុមហ៊ុនក៏បានផ្ដល់គំនិតថា លោកមិនគួរតបសារវិញឡើយ ព្រោះលោកមិនមានចំណេះដឹងទាក់ទងនឹងរឿងនេះ ការពារការផ្ដល់ចម្លើយខុស។

Gold Medalist បានឱ្យដឹងបន្តទៀតថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អ្នកតំណាងផ្នែកច្បាប់របស់​ Kim Sae Ron បានសរសើរដល់ទឹកចិត្តរបស់ក្រុមហ៊ុនដែលតែងផ្ដល់ជំនួយនៅពេលកន្លងមក តែតារាស្រីក៏នៅតែបង្ហាញទំនួលខុសត្រូវក្នុងការសងបំណុលត្រឡប់ទៅវិញដែរ។

នៅគ្រានោះ Kim Sae Ron បានសួរនាំពីចំនួនជាក់លាក់ដែលខ្លួនត្រូវសង និងចាប់ទុកថា រឿងរ៉ាវបំណុលរវាងភាគីទាំងសងខាងបានដោះស្រាយគ្នារួចរាល់ចាប់តាំងពីពេលនោះមក។ ភ្នាក់ងារខាងលើ បានបញ្ជាក់ទៀតថា​ ខ្លួនបានព្យាយាមជួយតារាស្រីគ្រប់វិធីសាស្ត្រ និងមិនដែលគិតការប្រាក់ ឬផាកពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវអ្វីឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែមីនានេះ Gold Medalist ក៏បានបង្ហើបពីស្ថានភាពផ្លូវចិត្តរបស់ Kim Soo Hyun ផងដែរ​។ ទីភ្នាក់ងារនេះបាននិយាយថា នៅព្រឹកថ្ងៃតែមួយ​ ស្ថានភាពផ្លូវចិត្តរបស់ Kim Soo Hyun មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្រោយមានការយោងថា ខ្លួនជាមូលហេតុមួយដែលធ្វើឱ្យ Kim Sae Ron ស្លាប់។

បន្ថែមពីនេះ ភ្នាក់ងារប្រាប់ទៀតថា បន្ទាប់ពី Garosero Research Institute បានធ្វើការផ្សាយវីដេអូចប់កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ គេសង្កេតឃើញថា មានមនុស្សអង្គុយចាំលួចថត Kim Soo Hyun នៅក្នុងចំណតឡានរបស់ក្រុមហ៊ុន និងបរិវេណជិតនេះ ដែលជាការដាក់សម្ពោធបន្ថែមទៀតទៅកាន់តារាប្រុស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *