នៅថ្ងៃទី១៣ ខែមីនានេះ តារាខេប៉ុបស្រី Hyomin បានចែករំលែករូបថត Pre-wedding ជាមួយកូនកំលោះក្រៅរង្វង់សិល្បៈ ដោយមិនភ្លេចអរគុណដល់អ្នកគាំទ្រ នៅលើគណនី Instagram ផ្ទាល់ខ្លួន។

គ្រោងដោយឈុតកូនក្រមុំពណ៌ស តារាស្រីដែលមានឈ្មោះពិតថា Park Sun-young បានសរសេរសំណេររៀបរាប់ពីអារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំប្រហែលមិនបានជួបនឹងបុរសសង្ហាទេ ប៉ុន្តែខ្ញុំបានជួបបុរសដ៏ល្អមួយរូបដែលខ្ញុំអាចមើលឃើញតាមរយៈកែវភ្នែករបស់ខ្ញុំ។ ឥឡូវនេះ ពួកយើងកំពុងរៀបចំពិធីមង្គលការបស់យើង”។
ទន្ទឹមគ្នានេះ តារាស្រីដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងតែពីឆ្នាំ ២០០៩រូបនេះ ក៏មិនភ្លេចនឹកគិតដល់អ្នកគាំទ្រដែលតែងតែនៅពីក្រោយខ្លួនក្នុងគ្រាកន្លងមកដែរ ដោយនាងសរសេរបន្តថា៖ “នៅពេលដែលខ្ញុំកំពុងរៀបចំជីវិតសម្រាប់ជំពូកថ្មី វាបានរំឭកខ្ញុំថា ខ្ញុំពិតជាចង់អរគុណដល់អ្នកដែលតែងតែនៅទីនេះ និងចាំគាំទ្រខ្ញុំនៅក្នុងគ្រាកន្លងមក។ ខ្ញុំចង់អរគុណចេញពីចិត្តដល់អ្នកទាំងអស់គ្នា ដែលបានបង្ហាញការយកចិត្តទុកដាក់ និងបានអបអរសាទរដល់ខ្ញុំ”។
“អ្នកគាំទ្រជាទីស្រឡាញ់ ការដឹងគុណរបស់ខ្ញុំចំណោះអ្នកនឹងគ្មានថ្ងៃផ្លាស់ប្ដូរនោះទេ។ ខ្ញុំនឹងបន្តរស់ជាមួយនឹងភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងនាមជា Park Sun-young” តារាស្រីវ័យ ៣៥ឆ្នាំបានបញ្ចប់បែបនេះ។



ដ្បិតមិនបានបញ្ចេញមុខក៏ពិតមែន តែសារព័ត៌មាន Sport Kyunghyang ធ្លាប់បានរាយការណ៍ថា អនាគតស្វាមីរបស់ Hyomin ជាអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុ ដោយពិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែមេសាខាងមុខនេះ។
យ៉ាងណាមិញ សមាជិកក្រុម T-ara រូបនេះ មិនបានបង្ហើបពីទីតាំងជាក់លាក់នោះទេ ដឹងត្រឹមថា កម្មវិធីទាំមូលនឹងធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល តាមបែបឯកជន មានត្រឹមត្រឹមតែគ្រួសារ និងមិត្តជិតដិតប៉ុណ្ណោះដែលអាចចូលរួមបាន៕























































Account
Security
Favourite Content