ឃើញរូបភាព ល្អហួស រាំនៅលើផ្ទាំងទឹកកក ស្រស់ស្អាត តែនៅពីក្រោយនាងខំប្រឹងណាស់

នា​ពេល​ថ្មី​ៗ​នេះ យុវតី ជូរី ល្អហួស ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវការ​ដោយ​រដ្ឋបាល​ខេត្ត​ហាឡប៊ិន​ប្រទេស​ចិន ដើម្បី​បង្ហាញ​វប្បធម៌​កម្ពុជា និង​ចូលរួម​ការ​ប្រគំតន្ត្រី​នៅ​ទី​នោះ។ ក្រោម​អាកាសធាតុ -១៩ អស្សា​សេ ល្អហួស បាន​ស្លៀក​ឈុត​នារី​របាំ ដើម្បី​រាំ​របាំ​អប្សរា យ៉ាងល្វាសល្វន់​នៅ​លើ​ផ្ទាំង​ទឹកកក​ដ៏​ត្រជាក់ តែ​យុវតី​វ័យ ១៦ ឆ្នាំ​រូបនេះ នៅតែ​សម្ដែង​បាន​យ៉ាង​ល្អ ដូច​គ្មាន​បញ្ហា​អ្វី​សោះ។

បើ​តាម​ការ​បង្ហោះ​ឲ្យ​ដឹង​ពី ដេនី ក្វាន់ ដែល​ជា​ម្ដាយ​បញ្ជាក់​ថា ល្អហួស គឺជា​មនុស្ស​ចាញ់​អាកាសធាតុ​ស្រាប់ តែ​នាង​បាន​តស៊ូ​ពុះពារ​ខ្លាំង ដើម្បី​ធ្វើ​យ៉ាង​ណា អាច​បង្ហាញ​វប្បធម៌​ខ្មែរ​នៅឆាក​អន្តរជាតិ ឲ្យ​បរទេស​បាន​ឃើញ និង​ស្គាល់​ពី​របាំ​អប្សរា កេរ្តិ៍មរតកដូនតា​របស់​ខ្មែរ។

នៅ​ពី​ក្រោយ​ការ​រាំ​របាំ​អប្សរា​បាន​យ៉ាង​ល្អ​នេះ ល្អហួស បាន​ទៅហាត់សម​នៅ​កន្លែង​កម្មវិធី​ជាមុន​សិន​ដែរ ដោយ​ក្នុង​វីដេអូ​បង្ហាញ​ថា នាង​ប្រឈមមុខ​ជាមួយ​អាកាសធាតុ​ត្រជាក់​ខ្លាំង រងា​ឡើង​ញ័រ​អស់​ទាំង​ខ្លួន មុខ​ឡើង​ក្រហម ខ្លួន​ឡើង​ស្លេក ​ព្រោះ​ជុំវិញ​ខ្លួន​សុទ្ធតែ​ទឹកកក។

ការ​ខិតខំ​ប្រឹងប្រែង​របស់ ល្អហួស ពិតជា​មិន​ខក​បំណង​ឡើយ នាង​អាច​សម្ដែង​យ៉ាង​ជោគជ័យ​នៅ​ចំពោះ​មុខ​មនុស្ស​ជាច្រើន។ បន្ទាប់​ពី​សម្ដែង​ចប់ ល្អហួស បាន​បង្ហោះ​រូបថត ៣ សន្លឹក និង​ភ្ជាប់​ជាមួយ​ឃ្លា​ថា “អប្សរាសក់ខ្មៅ កំពុងបង្ហាញខ្លួននៅលើផ្ទាំងទឹកកកនៅឯប្រទេសចិន ផ្ការំដួលមួយទងនេះនិងធ្វើអោយប្រទេសកម្ពុជាកាន់តែមានក្លិនក្រអូប”។

ចំណែក​អ្នក​គាំទ្រ​វិញ ពិតជាកោតសរសើរ​ការ​លះបង់​​របស់ សុខ គីមហ័ង ដែល​មហាជន​ស្គាល់​ថាជា ជូរី ល្អហួស ដើម្បី​បង្ហាញ​ពី​វប្បធម៌​ខ្មែរ ឲ្យ​ជាតិសាសន៍​ដទៃ​បាន​ស្គាល់៕

រូបភាព៖ Laor Hours



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *