ដំណឹងរន្ធត់កាលពីយប់មិញ តារារ៉េប RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់​ជីវិត

ជា​រឿង​រន្ធត់​នា​ដើម​ឆ្នាំ​ថ្មី ២០២៥ ដែល​ខាង​ផ្នែក​សិល្បៈ​ចម្រៀង ត្រូវ​បាត់បង់​អ្នក​មាន​ទេពកោសល្យ​ម្នាក់ គឺ RuthKo ដែល​ជា​តារា​រ៉េប​ដ៏​ល្បីល្បាញ និង​កំពុង​ធ្វើ​ជាគ្រូបង្វឹកកម្មវិធី​ ប្រកួតប្រជែង​មួយ​ទៀត​ផង។

បើ​តាម​ការ​ចុះផ្សាយ​នានា​កាលពី​យប់​ថ្ងៃ ៥ ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ បាន​បញ្ជាក់​ថា RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍ និង​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ។ ដោយ​ម្ចាស់​បទ «រាល់​ថ្ងៃ​នេះ» ជិះ​ម៉ូតូ​ធំ បាន​បុក​ជាមួយ​រថយន្ត LEXUS RX330 ដែល​បើក​បត់​ឆ្លង​បញ្ច្រាស ចូល​បុរី​ប៉េងហួត។ ហេតុការណ៍​នេះ​ស្ថិត​នៅ​ផ្លូវ ៦០ ម៉ែត្រ​ មុខ​បុរី​ប៉េងហួត សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ នៅវេលាម៉ោង០១៖ ៤០ នាទី​យប់ ឈានចូលថ្ងៃទី៦ ខែ​មករា​ ឆ្នាំ២០២៤ នេះ។

ក្រោយ​ទទួល​ដំណឹង​ដ៏​រន្ធត់​នេះ​រួច​មិត្ត​រួម​អាជីព​ដែលជា​អ្នក​សិល្បៈ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង និង​សោកស្ដាយ​ពន់ពេក​ចំពោះ​ពី​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់​ម្នាក់​ក្នុង​វិស័យ​រ៉េប​នៅ​កម្ពុជា។ តារា​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់ RuthKo មាន KingChi ទេព ពិសិដ្ឋ សុទ្ធតែ​បាន​ទៅ​មើល​ដល់​កន្លែង​កើតហេតុ ពេល​ទទួល​បាន​ដំណឹង​សោកសៅ​នោះ​ភ្លាម។

គួរ​បញ្ជាក់​ថា ដាវិឌ ប្ញទ្ធិរុទ្រ ឬ RuthKo ជាកូនកាត់បារាំង​ខ្មែរ មានអាយុ ២៥ ឆ្នាំ។ លោក​ជាគ្រូបង្វឹកក្មេងជាងគេក្នុងកម្មវិធី “The Rapper Cambodia” ផងដែរ កាលពី​ឆ្នាំ ២០២៣ ។ ចូល​ដល់​ឆ្នាំ ២០២៤ លោក​ត្រូវ​បាន​ជ្រើសរើស​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​រ៉េប​មួយ​ទៀត​ដែរ មាន​ឈ្មោះ​ថា «Rapper Fighter » ហើយលោក​ក៏​ទើប​ទទួល​បាន​តំណែង​ជា​ BA ឲ្យ​ផលិតផល​ភេសជ្ជៈ​មួយ​ដែរ។ ២០២៤ បទ​ល្បី​បំផុត​របស់ RuthKo គឺ «បងមកពីលិច»។

កាលឆ្នាំ ២០២៣ RuthKo ស្ថិតក្នុង​បញ្ជី​របស់ LiFTED ជា​កំពូល​តារា​រ៉េប​ទាំង ៥០ កំពូល​នៅ​អាស៊ី ដោយលោកឈរ​នៅ​លេខ​រៀងទី ៤៦ នៅក្នុងបញ្ជីនោះ៕

រូបភាព៖RuthKo



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *