ច្រើនថ្ងៃមកនេះម្ចាស់បទ «នឹក» Kwan សម្ងំរៀបចំជំនួយជួយកងកម្លាំងទាហានជួរមុខដែលកំពុងឈរជើងការពារនៅតំបន់សមរភូមិ និងជនភៀសសឹកកម្ពុជាជាច្រើនគ្រួសារនៅតាមបណ្ដាខេត្តដែលកំពុងជួបការលំបាក។


ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយទទួលបានព័ត៌មានជាហូរហែអំពីកង្វះខាតរបស់កងកម្លាំងទាហានជួរមុខជាពិសេសប្រជាពលរដ្ឋដែលជាជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ Kwan បានចាប់ផ្ដើមគៀងគរជំនួយពីសប្បុរសជនមកពីគ្រប់ទិសទី។ ក្នុងនោះដែរលោកក៏បានបង្កើតមូលនិធិ សាន់ម៉ាឡៃ ដើម្បីអាចឱ្យបងប្អូនតាមដាននូវរាល់សកម្មភាពនានាទាំងការទទួលជំនួយក៏ដូចជាការចែកជូនជំនួយទៅកាន់កងទ័ពនិងជនភៀសសឹក។
ជាលទ្ធផលលោកបានដឹកយកជំនួយដែលមានដូចជា ស្បៀង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងអាហារហូបចុក ទៅកាន់កងកម្លាំងទាហាននិងគ្រួសារភៀសសឹកនៅតាមបណ្ដាខេត្តនិងទីតាំងជាច្រើនក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ។ គួរបញ្ជាក់ដែរថា សម្រាប់បេសកកម្មដឹកស្បៀងជូនកងទ័ព និងជនភៀសសឹកក្រោមឈ្មោះមូលនិធិ Sonmalai-Foundation ត្រូវបានបញ្ចប់រួចរាល់រីឯជំនួយសប្បុរសជនក៏ត្រូវបានដឹកដល់ដៃពួកគាត់ផងដែរ៕















រូបភាព ៖ Kwan & Sonmalai-Foundation





















































Account
Security
Favourite Content