G-Dragon និងមេ YG ត្រូវប៉ូលីសស៊ើបអង្កេតពាក់ព័ន្ធករណីរំលោភសិទ្ធិអ្នកនិពន្ធ

កំពូលតារាខេប៉ុប G-Dragon និងស្ថាបនិក YG Entertainment លោក Yang Hyun Suk កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស បន្ទាប់ពីមានការចោទប្រកាន់ថាពួកគេបានលួចបទចម្រៀងរបស់អ្នកនិពន្ធមកប្រើប្រាស់សម្រាប់អាល់ប៊ុមចម្រៀងប្រគំតន្ត្រី G-Dragon ដែលបានចេញផ្សាយកាលពីជាងមួយទសវត្សរ៍មុន។ ផលិតកម្ម YG Entertainment កំពុងតវ៉ា​យ៉ាង​ខ្លាំង ដោយ​ហៅ​ឧប្បត្តិហេតុ​នេះ​ថា​ជា​កំហុសបច្ចេកទេស។

ពាក្យបណ្តឹងនេះត្រូវបានប្តឹងកាលពីខែវិច្ឆិកាឆ្នាំមុនដោយអ្នកនិពន្ធមួយរូបបានចោទប្រកាន់ថា YG បានយកបទចម្រៀងរបស់ខ្លួនមានចំណងជើងថា “G-DRAGON” ដែលអ្នកនិពន្ធរូបនោះបាននិពន្ធនិងចុះបញ្ជីនៅឆ្នាំ ២០០១ មកកែចំណងជើងជាបទ “My Age is 13” ហើយបញ្ចូលទៅក្នុងអាល់ប៊ុមចម្រៀងប្រគំតន្ត្រីឆ្នាំ ២០១០ របស់ G-Dragon មានចំណងជើងថា “Shine a Light” ដោយគ្មានការអនុញ្ញាត ឬផ្ដល់ក្រេឌីតឱ្យលោកឡើយ។

YG Entertainment បាន​បដិសេធ​ការ​លើក​ឡើង​នេះ​ដោយ​បញ្ជាក់​ថា​បញ្ហា​នេះ​គឺ​ជារឿងយល់ច្រឡំ។ យោងតាមទីភ្នាក់ងារនេះ បុគ្គលិកពួកគេបានយល់ច្រឡំបទចម្រៀងរបស់អ្នកនិពន្ធជាមួយនឹងបទ G-Dragon មួយទៀតដែលចៃដន្យមានចំណងជើងដូចគ្នាក្នុងអំឡុងពេលរៀបចំសម្រាប់ការប្រគំតន្ត្រីឆ្នាំ ២០០៩ របស់ G-Dragon ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកគេមិនមានចេតនាបំពានលើកម្មសិទ្ធិបញ្ញាជាដាច់ខាត” ។ “ប្រសិនបើមានកំហុសក្នុងការសរសេរចំណងជើងខុស ដោយសារការភ័ន្តច្រឡំ យើងនឹងធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីបញ្ហានេះ”។

យ៉ាងណាក៏ដោយ ករណីនេះ​បាន​ឈាន​ដល់​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដោយពេលនេះប៉ូលីសក្រុងសេអ៊ូលបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ YG Entertainment ពីរដងរួចហើយ ហើយបច្ចុប្បន្នកំពុងធ្វើការវិភាគលើសម្ភារៈដែលរឹបអូសបាន ខណៈកំពុងសាកសួរមន្ត្រីក្រុមហ៊ុនផងដែរ។ ប្រភព​ពីប៉ូលិសបាន​បញ្ជាក់​ថា​ ការ​ស៊ើបអង្កេត​លើ​ភាគី​ពាក់ព័ន្ធ​កំពុង​បន្ត​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *