អ្នកជំនាញរិះគន់ធ្ងន់ៗក្រោយ Boom Panadda ចូលកាន់តំណែងអ្នកនាំពាក្យក្រសួងការពារជាតិថៃ

ខណៈដែលសារព័ត៌មាន និងប្រជាជនថៃជ្រុលនិយមជាច្រើនបានសាទរចំពោះការតែងតាំងតារាស្រី Boom Panadda Wongphudee ជាអ្នកនាំពាក្យចំពោះកិច្ចរបស់ក្រសួងការពារជាតិថៃ ដោយមានទិសដៅសំខាន់តែមួយគត់ គឺទប់ទល់នឹង អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយឯក ម៉ាលី សុជាតា ប៉ុន្តែក៏មានមតិពីអ្នកជំនាញជាច្រើនក្នុងប្រទេសនេះមិនយល់ស្របនឹងការតែងតាំងនេះដែរ។

ជាក់ស្ដែងលោក Pavin Chachavalpongpun ដែលជាសាស្ត្រាចារ្យថៃកំពុងបង្រៀនផ្នែកភូមិសាស្ត្រអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យប្រទេសជប៉ុន និងជាអ្នកវិភាគនយោបាយដ៏ល្បីមួយរូបបានចែករំលែកថា ការតែងតាំងអតីតបវរកញ្ញា Boom Panadda ជាអ្នកនាំពាក្យស្ម័គ្រចិត្តរបស់ក្រសួងការពារជាតិថៃ អាចនាំមកនូវគ្រោះសម្រាប់ប្រទេសថៃច្រើនជាងផលល្អ។ តាមរយៈសំណេរលើគណនីហ្វេសប៊ុក សាស្ត្រាចារ្យរូបនេះបានលើកឡើងនូវហេតុផលចំនួន ៤ ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖

១. ការដែលឧត្តមសេនីយថៃ Nattapol លើកឡើងថា Boom Panadda នឹងត្រូវ “តទល់” ជាមួយអ្នកនាំពាក្យកម្ពុជា និងមានការលើកឡើងយ៉ាងជឿជាក់អំពី “សម្រស់” របស់នាង គឺបង្ហាញពីការយល់ខុសទាំងស្រុងនៃតួនាទីអ្នកនាំពាក្យ ជាពិសេសក្នុងស្ថានភាពជម្លោះអន្តរជាតិ។ ភារកិច្ចរបស់អ្នកនាំពាក្យគឺមិនមែនដើម្បី “តទល់” ឬ “ប្រឈមមុខ” ភាគីម្ខាងទៀតនោះទេ ប៉ុន្តែត្រូវកសាងមុខមាត់ជាតិ ផ្ដល់ព័ត៌មានពិតជាផ្លូវការ និងគ្រប់គ្រងស្ថានការណ៍កុំឱ្យកើនឡើង។ ការប្រើពាក្យសម្ដីផ្តោតលើការយកឈ្នះ ឬធ្វើការប្រៀបធៀបក្រៅផ្លូវការ មិនត្រឹមតែមិនលើកកម្ពស់ការទូតដោយសន្តិវិធីប៉ុណ្ណោះទេ តែនឹងធ្វើឱ្យភាគីម្ខាងទៀតខឹងសម្បារ និងបង្កើនភាពតានតឹងថែមទៀត។ ហេតុ​អ្វី​បាន​ជា​យើងគិតមិនដល់ចំណុចនេះ?

២. ការធ្វើបែបនេះ​​ជា​យុទ្ធសាស្ត្រ​ដែល​មាន​គោល​បំណង​ញុះញង់​ជាតិ​និយម និងដើម្បីតែបំពេញអារម្មណ៍ខ្លួនឯងតែប៉ុណ្ណឹង។ ការលើកឡើងថា Panadda នឹងត្រូវ “តទល់” ជាមួយអ្នកនាំពាក្យកម្ពុជា អាចត្រូវបានបកស្រាយថា ជាយុទ្ធសាស្ត្រផ្តោតលើការឆ្លើយតបតាមអារម្មណ៍ ជាជាងហេតុផល ដែលអាចស្របនឹងបំណងរបស់អ្នកជាតិនិយមជ្រុល ប៉ុន្តែមិនមែនជាផ្លូវទៅកាន់សន្តិភាពនោះទេ។ សកម្មភាពបែបនេះ មិនមែនជាការបង្ហាញពីកម្លាំងជាតិទេ ប៉ុន្តែផ្ទុយទៅវិញវាបង្ហាញឱ្យឃើញពីភាពគ្មានវិជ្ជាជីវៈ ភាពក្មេងខ្ចី និងអាចធ្វើឲ្យមុខមាត់របស់ប្រទេសថៃ ធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។ ការ​ស្នេហា​ជាតិ​ជា​រឿង​ល្អ ប៉ុន្តែ​ការ​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ​ក៏គួរតែមានសតិ និងវិធី​សម​រម្យ។ ការបញ្ចេញមតិក្នុងនាមតំណាងប្រទេសគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ការទូត និងហេតុផល មិនមែនដើម្បីតបតគ្នាតាមប្រព័ន្ធផ្សព្វផ្សាយទេ។ នេះជារឿងនយោបាយ មិនមែនរឿងភាគដូចដែល Boom ធ្លាប់សម្ដែងនោះទេ។

៣. តួនាទីរបស់អ្នកនាំពាក្យក្នុងស្ថានភាពដ៏រសើបបែបនេះទាមទារជំនាញឯកទេសខ្ពស់ រួមទាំងជំនាញការទូត ជំនាញទំនាក់ទំនងក្នុងវិបត្តិ និងការយល់ដឹងស៊ីជម្រៅអំពីបញ្ហាសន្តិសុខអន្តរជាតិ។ ការប្រើប្រាស់បុគ្គលល្បីពីការងារស្ម័គ្រចិត្ត និងពីពិភពសិល្បៈ ទោះបីជាមានចេតនាល្អ និងភាពជឿជាក់ជាបុគ្គលក៏ដោយ ក៏មិនមានន័យថាពួកគេមានជំនាញចាំបាច់ដើម្បីបម្រើការងារជាអ្នកនាំពាក្យរដ្ឋាភិបាលនោះដែរ។ រាល់ការនិយាយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិ។ ដូច្នេះ អ្នកនាំពាក្យគួរត្រូវបានបណ្តុះបណ្តាល មានចំណេះដឹង និងការយល់ស៊ីជម្រៅ មិនមែនអ្នកណាក៏បានឱ្យតែចង់ធ្វើនោះទេ។

៤. ខណៈពេលដែលរដ្ឋាភិបាលថៃគួរតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរបស់ខ្លួនក្នុងការស្វែងរកសន្តិភាពតាមរយៈយន្តការការទូត និងយន្តការអន្តរជាតិ គំនិតដែលចង់ “ប៉ះទង្គិច” ជាមួយអ្នកនាំពាក្យកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញ គឺផ្ទុយទាំងស្រុងពីគោលការណ៍ទាំងនេះ។ ការបង្កើតអ្នកនាំពាក្យក្នុងតួនាទីបែបនេះគឺស្មើនឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ច្រើនជាងកាត់បន្ថយភាពតានតឹង និងជំរុញការយល់ពីគ្នាទៅវិញទៅមក។

ជាចុងបញ្ចប់លោកបានសង្កត់ធ្ងន់ថា៖ “ការតែងតាំងអ្នកនាំពាក្យនេះបង្ហាញពីការខ្វះការយល់ដឹងអំពីការគ្រប់គ្រងវិបត្តិ និងការទូតទំនើប ហើយអាចនាំប្រទេសចូលទៅក្នុងជម្លោះដែលមានហិង្សាកាន់តែខ្លាំងដោយមិនចាំបាច់។ ប្រើខ្លះផង ខួរក្បាល…”។

ចំណែកទំព័រហ្វេសប៊ុក Tootsyreview ដែលល្បីល្បាញផ្នែកវិភាគរឿងសង្គមមួយដែរបានលើកឡើងថា “អ្នកលេងអ៊ិនធឺណិតថៃនាំគ្នាអបអរ នៅពេលខាងកងទ័ពតែងតាំង Boom Panada ជា “អ្នកនាំពាក្យស្ម័គ្រចិត្ត” ដើម្បីស៊ូជាមួយអ្នកនាំពាក្យកម្ពុជាជាពិសេស ប៉ុន្តែពួកគេបែរជាភ្លេចថា ទាំងរដ្ឋាភិបាលថៃ និងកងទ័ពថៃ សុទ្ធតែមានអ្នកនាំពាក្យរបស់ខ្លួនឯង។ ក្នុងខណៈដែលប្រជាជនថៃបង់ពន្ធដើម្បីឱ្យរដ្ឋធ្វើការ ប៉ុន្តែបែរជាគ្មានមន្ត្រីរបស់រដ្ឋម្នាក់ណាអាចនាំពាក្យបានល្អដូច ឧត្តមសេនីយឯក ម៉ាលី សុជាតា រហូតត្រូវប្រើអ្នកខាងក្រៅមកជួយ។ ប្រជាជនថៃគួរចោទសំណួរថា នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ខ្សោយជាតិឬយ៉ាងណា? រាល់ថ្ងៃនេះរដ្ឋាភិបាលធ្វើការមានប្រសិទ្ធភាពស័ក្តិសមលុយបង់ពន្ធឬក៏អត់?” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *