កុយ អេនណា លត់ដំខ្លួនសម្រេចឡើងដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅស្រុកខ្មែរ

កម្របានឃើញណាស់ លើក​ទី​១​ហើយ​ដែល​បវរ​កញ្ញា Challenge ខ្លួន​ឯង​ឡើង​ភ្នំ​បែប​នេះ។ មាន​នាម​ជា​បវរ​កញ្ញា​ពិត​មែន​តែ កុយ អេនណា លត់​ដំ​ខ្លួន​បាន​សម្រេច​ដោយ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ឱរ៉ាល់​ដែល​មាន​កម្ពស់​រហូត​ដល់​ទៅ​ ១៨១៣ ម៉ែត្រ។

នេះ​ជា​លើក​ដំបូង​ដែល​បវរ​កញ្ញា​សម្បុរ​ទឹក​ឃ្មុំ​រូប​នេះ​បាន​ឡើង​ដល់​កំពូល​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា។ សមិទ្ធផល​មួយ​នេះ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ឯង​ដោយ កុយ អេនណា បាន​ចំណាយ​រយៈពេល ​២​យប់​៣​ថ្ងៃ ​នៅ​លើ​ភ្នំ​ឱរ៉ាល់។

ទោះ​បី​ជា​ការ​ឡើង​ភ្នំ​លើក​នេះ​ដំបូង​សម្រាប់ កុយ អេនណា តែ​នាង​នៅ​តែ​អាច​ធ្វើ​បាន​ដោយ​ចំណាយ​ពេល​៧​ម៉ោង​ដើម្បី​អាច​ឡើង​ដល់​កំពូល​ភ្នំ​។ អេនណា បាន​យក​ឈ្នះ​ការ​លំបាក​ជាច្រើន​ដែល​ខ្លួន​ពុំ​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​ពី​មុន​មក​ដូច​ជា​អាកាស​ធាតុ​ ស្ថានភាព​ផ្លូវ​ ​ចំណី​អាហារ​និង​ការ​ហូប​ចុក​ដែល​ទាំង​នេះ​ទាមទារ​ឱ្យ​មាន​ភាពបត់បែន​និង​ការអត់ធ្មត់​​ខ្ពស់​បំផុត។ ទី​បំផុត កុយ អេនណា ក៏​អាច​ឆ្លង​ផុត​ដំណាក់កាល​លំបាក​ទាំង​នោះ​បាន​ថែម​ទាំង​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​នារី​ហោច​ណាស់​សាក​ល្បង​ឡើង​ភ្នំ​ឱ្យ​បាន​ម្ដង​ក្នុង​១​ឆាក​ជីវិត។

កុយ អេនណា បាន​ចែក​រំលែក​ឱ្យ​ដឹង​ទៀត​ថា​នេះ​ជា​បទ​ពិសោធន៍​ល្អ​បំផុត​ក្នុង​ជីវិត​របស់​នាង។ បទពិសោធន៍​លើក​នេះ​បាន​ធ្វើ​ឱ្យ​បវរ​កញ្ញា​រូប​នេះ​អាច​លត់​ដំ​ខ្លួន​ឯង​ ស្វែង​រក​អ្វី​ដែល​ថ្មី​និង​អាចរៀន​រស់​នៅ​ជាមួយ​ធម្មជាតិបានថែមទៀតផង៕

រូបភាព៖Koy Anna



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *