សម្រស់តារាស្រីកូរ៉េជើងចាស់ ៥ រូប ធ្វើឲ្យក្មេងៗ ស្រករក្រោយពិបាកជំនួសតំណែង

បច្ចុប្បន្ន តារាស្រីវ័យក្មេងជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញស្នាដៃជាបន្ដបន្ទាប់ និងមានភាពលេចធ្លោរៀងៗខ្លួន។ តែទោះជាយ៉ាងណាក្ដី ក៏មហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងអំពីតារាស្រីកូរ៉េជើងចាស់ ៥ រូបដែលមានទាំងទេពកោសល្យ និងសម្រស់ស្អាតហួសដែលធ្វើឲ្យក្មេងៗ ស្រករក្រោយពិបាកនឹងជំនួសតំណែង។ តោះទៅមើលថាជាតារាស្រីរូបណាខ្លះ៖

១.Lee YoungAe

តារាស្រីកូរ៉េ Lee YoungAe ត្រូវមហាជនជាច្រើន ស្គាល់តាមរយៈការសម្ដែងជាតួអង្គ ចាំង គីម។ បច្ចុប្បន្ន បើទោះជាឈានដល់វ័យ ៥៣ ឆ្នាំ រូបនាងនៅតែជាតារាស្រីម្នាក់មានប្រជាប្រិយភាព និងមានតម្លៃខ្លួនថ្លៃខ្លាំងគឺច្រើនជាង ១៦ ម៉ឺនដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ។ នាងជាតារាស្រីជើងចាស់មួយរូបដែលមានទាំងទេពកោសល្យ និងសម្រស់ស្រស់ស្អាតខ្លាំង នាងត្រូវបានគេចាត់ទុកជារាជិនីសម្រស់មួយរូបក្នុងវិស័យសិល្បៈកូរ៉េ។

២.Kim TaeHee

Kim TaeHee បង្ហាញខ្លួនក្នុងសិល្បៈដំបូងក្នុងឆ្នាំ ២០០០ និងត្រូវបានគេដាក់រហ្សសនាមជា តារាស្រីដែលមានសម្រស់ស្រស់ស្អាតទន់ភ្លន់ខ្លាំងកំឡុងពេលនាងមានវ័យក្មេង។ ដើមឡើយតារាស្រីរូបនេះមានបំណងធ្វើជា អ្នកច្នៃម៉ូតម្នាក់ ប៉ុន្ដែសម្រស់ដ៏លេចធ្លោរបស់នាងត្រូវក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ និងស្នើរសុំឲ្យនាងងាកមកសម្ដែងរឿងវិញ។ ក្រោយរៀបការជាមួយស្វាមីលោក Rain ក្នុងឆ្នាំ ២០១៧ បើទោះជាមិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចមុន នាងនៅតែជាតារាស្រីកូរ៉េម្នាក់ត្រូវគេលើកមកនិយាយឲ្យតែរំឭកដល់តារាស្រីមានសម្រស់ស្រស់ស្អាត។

៣.Song HyeKyo

Song HyeKyo ជាតារាស្រីជើងចាស់ម្នាក់ដែលកាន់តែចាស់ កាន់តែមានភាពល្បីល្បាញខ្លាំង។ រូបនាងចូលប្រឡូកក្នុងសិល្បៈកាលពីឆ្នាំ ១៩៩៦។ សម្ដែងក្នុងរឿង Blue Life and Death ក្នុងឆ្នាំ ២០០០ ធ្វើឲ្យនាងឈ្នះពានរង្វាន់តារាស្រីឆ្នើមបំផុតក្នុងកម្មវិធី Baeksang Arts Awards ក្នុងឆ្នាំ ២០០១។ ភាពល្បីល្បាញរបស់នាងកាន់តែឡើងថែមមួយកម្រិតក្រោយសម្ដែងក្នុងរឿង Full House ឆ្នាំ ២០០៤ និង Descendants of the Sun ក្នុងឆ្នាំ ២០១៦។ ឆ្នាំ ២០២២ ជាឆ្នាំជោគជ័យកាន់តែខ្លាំងរបស់តារាស្រី Song HyeKyo ក្រោយនាងសម្ដែងក្នុងរឿង The Glory។ ក្រៅពីភាពល្បីល្បាញ Song HyeKyo ក៏ជាតារាស្រីមានសម្រស់ស្រស់ស្អាតមិនចេះចាស់បើទោះជាមានវ័យ ៤២ ឆ្នាំទៅហើយ។

៤.Jeon JiHyun   

Jeon JiHyun បង្ហាញខ្លួនសិល្បៈដំបូងជាតារាម៉ូឌែលក្នុងវ័យ ១៥ ឆ្នាំ។ ក្រោយមកនាងចាប់ផ្ដើមចាប់យកអាជីពជាតារាសម្ដែង និងបង្ហាញខ្លួនក្នុងភាពយន្ដកុន My Sassy Girl។ ភាពយន្ដនេះធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងមានឱកាសសម្ដែងក្នុងរឿងជាបន្ដបន្ទាប់។ រហូតដល់ឆ្នាំ ២០១៤ អាជីពសិល្បៈរបស់នាងកាន់តែកាក់កបខ្លាំង នាងបានសម្ដែងក្នុងរឿង My Love From The Star។ នាងត្រូវបានគេចាត់ទុកជាតារាស្រីលេចធ្លោខ្លាំងជាងគេបំផុតនាឆ្នាំនោះ និងបានឈ្នះពានរង្វាន់តារាស្រីឆ្នើមក្នុងឆ្នាំ ២០១៤។ និយាយពីសម្រស់របស់នាងក៏ត្រូវបានគេលើកឡើងថា ជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់ស្អាត និងវ័យក្មេងខ្លាំងជាងអាយុ។ បច្ចុប្បន្ន នាងមានអាយុ ៤២ ឆ្នាំ។

៥.Son YeJin

Son YeJin បង្ហាញខ្លួនក្នុងសិល្បៈដំបូងតាមរយៈរឿង Secret និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ នាងបានសហការជាមួយតារាប្រុសល្បីៗ ជាច្រើនដូចជា Lee Minho, So JiSub, Jung HaeIn, Song SeungHeon និង HyunBin ជាដើម។ នាងក្លាយជាតារាស្រីឆ្នើមម្នាក់របស់ប្រទេសកូរ៉េនាពេលបច្ចុប្បន្ន​ផងដែរ សម្រស់ស្រស់ស្អាតបែបទន់ភ្លន់របស់នាងធ្វើឲ្យនាងជាប់ឈ្មោះជាតារាស្រីជើងចាស់ម្នាក់មានសម្រស់ស្រស់ស្អាតខ្លាំង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ