«សមាគមសិល្បករខ្មែរ» ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» ៧៥០០០ ដុល្លារ

ចាប់តាំង​ពី​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ឡើង​ធ្វើ​ជា​ប្រធាន «សមាគមសិល្បករខ្មែរ» សម្រាប់​អាណត្តិ​ទី៦ ជិត​១ឆ្នាំ​មក​នេះ មហាជន​សង្កេត​ឃើញ​ថា​វិស័យ​សិល្បៈ និង​សិល្បករកាន់តែ​​រីក​ចម្រើន និង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ខ្លាំង​ជាង​មុន។

«សមាគមសិល្បករខ្មែរ» ជិត១ឆ្នាំមកនេះ ទទួល​បាន​ការ​ឧបត្ថម្ភ​ជាច្រើន​ខ្លាំង​ពី​សំណាក់​អ្នក​ជំនួញ​ធំ​ៗ​ជាច្រើន។ ដូច​កាលពី​ថ្ងៃ ២៤ ខែ​មេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» របស់​លោក​ជំទាវ ឆាយ លក្ខិណា បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​ជា​ទឹកប្រាក់ ៧៥ ០០០ដុល្លារ សម្រាប់​រយៈពេល ៥ ឆ្នាំ ដល់ «សមាគមសិល្បករខ្មែរ»។

ម្ចាស់​ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​ការ​យោគយល់គ្នា​ជា​មួយ​សមាគម​សិល្បករ​ខ្មែរ​នៅ​ហាង ឡុកហ្វុក គ្រឿងអលង្ការ (LukFook Jewellery) ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា ការ​ដែល​លោក​ជំទាវ ចុះ MOU ជាមួយ​ប្រធាន​សមាគម​សិម្បករ​ខ្មែរ ព្រោះ​មាន​ជំនឿ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន។

មួយ​វិញ​ទៀត​ក៏​ដោយសារ​តែ​លោក​ជំទាវ ស្រលាញ់ ចូលចិត្ត និង​ចង់​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ផង​​នោះ ពិសេស​ផ្នែក​យីកេ​បុរាណ​ខ្មែរ​តែម្ដង ទើប​រៀប​ចំ​មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រយៈពេល ៥ ឆ្នាំ​នេះ​ឡើង ដោយ​១ឆ្នាំ​ឧបត្ថម្ភ ១៥ ០០០ ដុល្លារ។

លោក​ជំទាវ ឆាយ លក្ខិណា បាន​បន្ថែមថា ជំនួយថ្ងៃនេះ ពិតជា​បាន​ទៅ​ដល់​ដៃ​សិល្បករ-សិល្ប​ការិនី​ចាស់​ជរា ឬ​បាត់បង់​សមត្ថភាព​ការងារ និង​ខ្វះខាត​ពិត​ប្រាកដ ហើយ​ក៏​សង្ឃឹម​ថា​សប្បុរសជន​ដែល​ជា​អ្នក​ជំនួញ​មាន​លទ្ធភាព​ដទៃ​​​​ជួយ​ដល់​សមាគម​សិល្បករ​ខ្មែរ​ជា​បន្តបន្ទាប់ ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​រួបរួម​គ្នា លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ និង​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា។

MOU នោះ​មាន​ការ​ចូលរួម​ពី​សំណាក់​សិល្បករ​ក្នុង​សមាគម ក៏​ដូចជា​មិត្តភ័ក្ដិ​អ្នក​ជំនាញ​ជាច្រើន​អ្នក​ផ្សេង​ទៀត ដើម្បី​ជា​សក្ខីភាព ព្រម​ទាំង​អបអរ​ដល់​ការ​សហការ​គ្នា​លើក​នេះ​រវាង ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» និង​«សមាគមសិល្បករខ្មែរ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *