ខេមរៈ សិរីមន្ត​ បញ្ចេញបទ​​ចម្រៀង​ត្រៀម​ចូល​ឆ្នាំ ​​​​មាន​បញ្ចូល​​ទម្រង់​ល្បែង​ប្រជាប្រិយ ​និង​ប្រពៃ​ណី​ខ្មែរ

​​​​​​​​​កៀក​ដល់​ថ្ងៃ​​ចូល​ឆ្នាំ​ខ្មែរ​​​ តារា​ចម្រៀង​​ច្រៀង​បាន​គ្រប់​ស្ទីល​ ខេមរៈ សិរីមន្ត​ បានបញ្ចេញ​បទ​ចម្រៀង​ប្រពៃណី​​យ៉ាង​ពីរោះ​រណ្ដំ​ ថែម​ទាំង​មាន​បញ្ចូល​នូវ​ទម្រង់​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន ​​​​និង​របាំ​ត្រុដិដែល​បង្ហាញ​ពី​វប្បធម៌​ដ៏​​ល្អ​ល្អះ​របស់​ខ្មែរ​​ថែម​ទៀត​ផង​។​

ទិដ្ឋភាព​នៃ​​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​បទ​ចម្រៀង​ «មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​»​​ របស់​តារា​ចម្រៀង​ប្រុស ​ខេមរៈ សិរីមន្ត​​ ដែលជាបទត្រៀម​សម្រាប់​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នា​ពេល​ខាង​មុខ​។​ នៅ​ក្នុង​វីដេអូ​នៃ​បទ​ចម្រៀង​​ក៏​មាន​ការ​បញ្ចូល​ល្បែង​​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ដូច​ជា ​​​​​​ចោល​ឈូង ​បោះ​អង្គញ់​ ទាញ​ព្រ័ត្រ​ និង​លាក់​កន្សែង​ មិន​តែ​ប៉ុណ្ណោះ​ក៏​ឃើញ​មាន​ការ​បញ្ចូល​នូវ​របាំ​ប្រពៃណី​ខ្មែរ​ដែល​​គ្រប់​គ្នា​តែង​បាន​ឃើញ​នៅ​តាម​ទី​វត្ត​អារាម​ ឬ​តាម​ភូមិ​ស្រុក​នោះ​គឺ ​របាំ​ត្រុដិ​​។​ មិន​មែន​ដាក់​​​បញ្ចូល​នូវ​ទម្រង់​ល្បែង​ប្រជាប្រិយ ​​និង​ប្រពៃ​ណី​ខ្មែរ​ប៉ុណ្ណឹង​ទេ​ នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​ក៏​មាន​ការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​សម​សួន​​ថែម​ទៀត​ផង​។​

សម្រាប់​អត្ថន័យ​នៃបទ​ចម្រៀង​ក៏​ពីរោះរណ្ដំគួរឱ្យចង់​ស្តាប់កម្សាន្ត​ផងដែរ​ ព្រោះបាន​ច្រៀង​រៀប​រាប់​យ៉ាង​សប្បាយ​រីក​រាយ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ដែល​ប្រជាជន​ខ្មែរ​ទម្លាប់​ធ្វើ​ត​រៀង​គ្នា​តាំង​ពី​បុរាណ​មក​៕​

អត្ថន័យ​ទាំង​ស្រុង​នៃ​បទ​ចម្រៀង ​«មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​»​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ