ប្រកាសខ្លួនជាតារាចម្រៀងផលិតកម្មភ្លាម វ៉ាន់ នីឡា ទម្លាក់បទថ្មីភ្លែត!

តារាចម្រៀងរូបស្រស់ កញ្ញា វ៉ាន់ នីឡា បានសម្រេចចិត្តបញ្ចប់ងារជាតារាចម្រៀងឯករាជ្យនៅចុងខែមីនាកន្លង​ទៅនេះ ដោយនាងបានជ្រើសរើសផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាទ្រនំជ្រកកោនថ្មី។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រតារាស្រីរូបនេះ ភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្ងាត់ៗទំព័រហ្វេសប៊ុកផ្លូវការ Galaxy Navatra ស្រាប់តែប្រកាសស្វាគមន៍ វ៉ាន់ នីឡា ជាសមាជិកថ្មីរបស់ពួកគេ។ 

ប្រកាសខ្លួនជាតារាចម្រៀងផលិតកម្មភ្លាម តារាចម្រៀង វ៉ាន់ នីឡា បញ្ចេញស្នាដៃចម្រៀងថ្មីភ្លែត ចំណងជើងថា «ភ្លេចរកកូនប្រសារឱ្យម៉ែ» ជាកាដូស្វាគមន៍ខ្លួនឯង ក៏ដូចជាចំណងដៃថ្មី សម្រាប់ពុកម៉ែបងប្អូនស្តាប់កម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

ក្រៅពីរៀបចំតុបតែងបរិយាកាសបែបស្រុកស្រែ​បទ «ភ្លេចរកកូនប្រសារឱ្យម៉ែ» ក៏បង្ហាញពីចង្វាក់រាំបែបខ្មែរ អមដោយការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទផងដែរ ដូចជា លាក់កន្លែង ទាញព្រ័ត្រ ជាដើម។ មើលទៅរឹតតែធ្វើឱ្យឃើញដល់បរិយាកាសសប្បាយៗនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ស្របគ្នាជាមួយការទម្លាក់ស្នាដៃចម្រៀងថ្មី វ៉ាន់ នីឡា បានលើកឡើងថា «ជម្រាបសួរបងប្អូនទាំងអស់គ្នានេះគឺជាបទទីមួយរបស់នាងខ្ញុំនៅ Galaxy Navatra សង្ឃឹមថាបងប្អូននឹងចូលចិត្ត ហេីយបេីសិនជាមានចំណុចណាខ្វះខាតសូមបងប្អូនខមិនខាងក្រោមដេីម្បីនាងខ្ញុំស្ថាបនាណា អរគុណបងប្អូនសម្រាប់ការគាំទ្រ»

គេពុំឃើញមានមតិផ្ទុយណាមួយបានកើតឡើងនោះឡើយជុំវិញការដែល វ៉ាន់ នីឡា បោះជំហានចូលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅពេលនេះ ផ្ទុយទៅវិញមហាជនបានសម្តែង​ការត្រេកអរចំពោះរូបនាង ថែមទាំងសរសើរថា នាងនៅតែច្រៀងបានពីរោះថែមទៀតផង។

តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុក និង Tik Tok ផ្លូវការរបស់ វ៉ាន់ នីឡា កាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា នាងនៅមានស្នាដៃចម្រៀងថ្មីបន្ទាប់ទៀតដែលត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខនេះ តែមិនមែនបទមនោញ្ចេតនាឡើយ គឺបទញាក់កន្ទ្រាក់អារម្មណ៍ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន