Hyeri សម្ងំធ្វើរឿងល្អៗ និងបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គម

Hyeri ជាសមាជិកក្រុមចម្រៀងនារីកូរ៉ Girls Day និងត្រូវបានមហាជនលើកឡើងថា នាងជាតារាស្រីម្នាក់ដែលមានទេពកោសល្យ មិនថាទាំងការរាំ ច្រៀង និងការសម្ដែងឡើយ។ រូបនាងក៏ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ដែលមិនសូវមានបញ្ហា ឬរឿងអាស្រូវឡើយ បើទោះជាបង្ហាញមុខក្នុងសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំទៅហើយក្ដី។

នៅដើមឆ្នាំ ២០២៤ Hyeri បានក្លាយជាទីចាប់អារម្មណ៍ដោយសារតែរឿងចម្រូងចម្រាសជាមួយអតីតមិត្ដប្រុស តារា​សម្ដែង Ryu JunYeol។ តែទោះជាយ៉ាងណាក្ដី រូបនាងនៅតែត្រូវមហាជន និងអ្នកគាំទ្រជាច្រើនលើកទឹកចិត្ដ ព្រមទាំងជូនពរឲ្យនាងឆាប់រកបានមនុស្សល្អជាទីពេញចិត្ដម្នាក់។ ថ្មីៗនេះ មហាជនជាច្រើនបានស្វែងរកឃើញថា Hyeri ជាតារាស្រីម្នាក់ដែលសម្ងំធ្វើរឿងល្អៗ ជាច្រើនជួយដល់សង្គម ខណៈរូបនាងត្រូវបានគេសរសើរ និងលើកទឹកចិត្ដយ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាង។

Hyeri ធ្លាប់បានបរិច្ចាគប្រាក់ជិត ៤ ម៉ឺនដុល្លារអាមេរិកទៅកាន់អង្គការ Green Umbrella Children សម្រាប់ការពារ ព្យាបាលកុមារពីជំងឺឈឺថ្កាត់ផ្សេងៗ។ នាងធ្លាប់បានបរិច្ចាគប្រាក់ជិត ៨ ម៉ឺនដុល្លារអាមេរិកទៅកាន់ UNICEF Honors Club។ ការជ្រោមជ្រែងជួយដល់សង្គម ធ្វើឲ្យ Hyeri ក្លាយជាសមាជិករបស់ UNICEF Honors Club ដែលមានវ័យក្មេងជាងគេ នៅអាយុ ២៥ ឆ្នាំ។

រូបនាងបានបរិច្ចាគប្រាក់ជិត ៨ ម៉ឺនដុល្លារអាមេរិក សម្រាប់ការពារ ប្រឆាំងកូវីត-១៩ កើតឡើងលើកុមារ។ រូបនាងបានបរិច្ចាគសក់របស់ខ្លួន សម្រាប់ផ្ដល់ជូនដល់អ្នកជំងឺកើតមហារីក។ តារា​ស្រី​វ័យ ២៩ ឆ្នាំ​រូបនេះ ក៏បានបរិច្ចាគប្រាក់ជិត ៤ ម៉ឺនដុល្លារអាមេរិកទៅកាន់អង្គការសប្បុរសធម៌ក្នុងថ្ងៃកំណើតអាយុ ២៨ ឆ្នាំរបស់នាង។ នាងបានបរិច្ចាគប្រាក់ជិត ៤ ម៉ឺនដុល្លារផ្សេងទៀត សម្រាប់ជួយដល់ជនរងគ្រោះទទួលផលប៉ះពាល់ពីការឆេះព្រៃ។ នាងបានបរិច្ចាគចូលកញ្ចប់ថវិកា សម្រាប់ជួយដល់ជនរងគ្រោះក្នុងប្រទេសទួគីជិត ៤ ម៉ឺនដុល្លារអាមេរិក។

មិនទាន់អស់នៅឡើយ មិត្ត​សម្លាញ់​របស់ Rosé ធ្លាប់​បរិច្ចាគប្រាក់ជិត ៨ ម៉ឺនដុល្លារបន្ថែមទៀត ទៅកាន់អង្គការ Love’s Fruit និង Fire Merchants។ Hyeri មិន​បញ្ចប់​សកម្មភាព​មនុស្ស​ធម៌​ក្រៅ​ប្រទេស​ឡើយ ដោយ​នាង​បានបរិច្ចាគប្រាក់ជួយដល់ប្រជាជន និងកុមារនៅអ៊ុយក្រែនជិត ៤ ម៉ឺនដុល្លារអាមេរិកផងដែរ។ តួឯក​ស្រី​រឿង​ “My Roommate Is a Gumiho” ក៏ធ្លាប់ចូលរួមក្នុងគម្រោង Korea Fundraiser ជួយដល់កុមារដែលកើតមកកំព្រា មិនមានការចុះឈ្មោះបញ្ជីកំណើតត្រឹមត្រូវ និងបានសរសេរសំបុត្រជូនដល់អ្នកគាំទ្រ ដើម្បីផ្សព្វផ្សាយ ស្នើរជំនួយឲ្យមនុស្សមកជួយដល់គម្រោងនេះ។

សកម្មភាពល្អៗ ជួយដល់សង្គមរបស់ Hyeri ធ្វើឲ្យនាងកាន់តែទទួលការចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេសរសើរពីទឹកចិត្ដល្អប្រពៃរបស់នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន