ខាត់ វ៉ៃហាំង សិល្បករខ្មែរម្នាក់គត់ បានពានតារាប្រុសកំពុងមានប្រជាប្រិយភាពខ្លាំងពី Global Leadership Summit 2023

តារាសម្តែងប្រុសឆ្នើមជួរមុខ ខាត់ វ៉ៃហាំង ស្ងាត់ៗស្រាប់តែលេចមុខក្នុងកម្មវិធីកម្រាលព្រំក្រហម និងGala Night Award របស់កម្មវិធី Global Leadership Summit  2023​នៅឯប្រទេសថៃ ដែលមានការអញ្ជើញចូលរួមពីវត្តមានមន្រ្តីយោធាជាន់ខ្ពស់របស់ថៃ តារា និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសផ្សេងៗគ្នាជាច្រើន។

គួរឱ្យភ្ញាក់ផ្អើល វ៉ៃហាំង ជាសិល្បករខ្មែរតែម្នាក់គត់ ដែលមានលេចវត្តមានក្នុងកម្មវិធីដ៏ធំនេះ។ មិនត្រឹមតែជាភ្ញៀវកិត្តិយសម្នាក់ តែសិល្បករខ្មែររូបនេះ ត្រូវបានអ្នករៀបចំកម្មវិធី ជ្រើសរើសផ្តល់ពានរង្វាន់ជា​តារាប្រុស​ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023 ថែមទៀតផង។ 

ក្នុងឱកាសក៏វិសេសវិសាលនេះ ខាត់ វ៉ៃហាំង បានចូលរួមជជែក និងចែករំលែកការស្វែងយល់ពីវប្បធម៌រវាងគ្នានិងគ្នា រួមទាំងសិល្បៈ ការគាំទ្រយន្តការរបស់ United Peace Keepers Federal Council ពីចក្ខុវិស័យ រក្សាសន្តិភាព គោរពសិទ្ធិមនុស្ស និងបណ្តុះអនាគតអ្នកដឹកនាំវ័យក្មេង។

ទៀតសោត ក្នុងជំនួបជាមួយលោក Richard Nilsson ជា UN Ambassador for Peace and None Violence និងជា​អ្នកធ្លាប់​រៀបចំ​ Fashion Week Cannes គាត់បានសម្តែងការអបអរ និងបាន​និយាយមកកាន់​តារា​ប្រុស​រូប​នោះ​ថា​ គាត់ចង់មកប្រទេសកម្ពុជា​ ហើយសង្ឃឹមថា​ពួកយើង​នឹងមាន​ឱកាស​បាន​ជួបគ្នាម្តងទៀត​។

បើតាមការឱ្យដឹងពីគណៈកម្មការអ្នករៀបចំកម្មវិធី Global Leadership Summit 2023 ការជ្រើសរើសផ្តល់ពានរង្វាន់ជូន លោក ខាត់ វ៉ៃហាំង ព្រោះតែបានមើលឃើញ​ពី​សមិទ្ធផលស្នាដៃខ្សែភាពយន្តភាគនៅស្ថានីយទូរទស្សន៍ប៉ុស្ត៍ភីអិនអិន និងការផលិតកម្មវិធីទេសចរណ៍ សាកថ្មជីវិត ដែលបានរួមចំណែកផ្សព្វផ្សាយពីសក្តានុពលដែលអំណោយផលដោយធម្មជាតិ ក្នុងនោះរួមមាន ការបណ្តុះគំនិតថែរក្សារធនធានធម្មជាតិ និងបរិស្ថាន ការចែករំលែកក្តីស្រលាញ់ដល់កុមារនៅតំបន់ដាច់ស្រយាល ការបង្ហាញ​ពី​ការមិនរើសអើង និងសម័យកាលនៃម្លប់សន្តិភាព។ អ្វីដែលពិសេសជាងគេ គឺការផ្ទុះខ្លាំងនៃភាពយន្តខ្នាតធំរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ដែលល្បីសុះសាយចេញដល់ក្រៅប្រទេស។

ពានរង្វាន់ តារាប្រុសកំពុងមានប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023ជាសមិទ្ធផលស្នាដៃថ្មីមួយ និងជាមោទនភាពសម្រាប់សិល្បករខ្មែរ និងប្រជាជនកម្ពុជា ក្នុងនាមជាតារាសម្តែងដែលមាននាំយកសិល្បៈវប្បធម៌ដ៏រស់រវើករបស់ខ្មែរទៅកាន់ពិភពលោកបាន។

ឆ្លៀតឱកាសនេះ តួអង្គ បូរ៉ា ក្នុងរឿង ប្រុសលក់ខ្លួន សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលគាំទ្ររូបលោកតាំងពីដើមរហូតមកទល់ពេលនេះ ក៏សូមផ្ញើពានរង្វាន់តារាប្រុសកំពុងមានប្រជាប្រិយភាពខ្លាំងពី Global Leadership Summit 2023 ទៅកាន់អ្នកគាំទ្រគ្រប់ៗរូបផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ