នៅតែខ្លាំង! ចន សុទីម៉ា បង្ហាញខ្លួនក្នុងកម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ហ្វេនៗស្រែកហ៊ោកញ្ជ្រៀវ

មួយ​រយៈ​នេះ Miss Universe Cambodia 2023 មិន​សូវ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សិល្បៈ​ផ្សេង​ៗ​ឡើយ តែ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​​កន្លង​ទៅ ចន សុទីម៉ា បាន​បង្ហាញ​ខ្លួន​នៅ​ខេត្ត​សៀមរាប ក្នុង​កម្មវិធី បវរកញ្ញា​ស្រុកស្រែ ខេត្ត​សៀមរាប ២០២៥ ធ្វើឲ្យ​អ្នក​ទៅ​ទស្សនា​ភ្ញាក់ផ្អើល ព្រម​ជា​មួយ​សំឡេង​ហ៊ោ​កញ្ជ្រៀវ។

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​កិត្តិយស កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​កាលពី​ថ្ងៃ ១៣ ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ សុទីម៉ា នៅ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា រូប​សម្រស់​​ស្រស់​ស្អាត ចរិយាសម្បត្តិ​ថ្លៃថ្លា ស័ក្ដិសម​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ពិតមែន ទាំង​ការ​រៀបចំ​សម្លៀកបំពាក់ ការ​តុបតែង​មុខ​ នៅ​តែ​ជា​បែប​ផែន Queen ដដែល គ្មាន​អ្វី​ប្រែប្រួល​សោះ​ឡើយ។

ក្រោយ​ការ​ចូលរួម​កម្មវិធី​នា​ពេល​ថ្មី​ៗ ចន សុទីម៉ា បវរកញ្ញា​ចក្រវាល​កម្ពុជា​ដែល​មាន​កម្ពស់ ១,៨១ ម៉ែត្រ ត្រូវ​បាន​អ្នក​គាំទ្រ​​សុំ​ដោយ​ទទូច​ឲ្យ​នាង​ត្រឡប់​មក​សង្វៀន​ប្រកួតប្រជែង​សម្រស់​ម្ដង​ទៀត នា​ពេល​ខាង​មុខ។ ស្ថិត​ក្នុង​រ៉ូប​ក្រហម​វែង​អូស​ដី ម៉ូដ​សក់​លើក​ខ្ពស់ នោះ​ហើយ​ជា​ស្ទីល៍​បវរកញ្ញា។ អ្វី​ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ចំពោះ ទីម៉ា គឺ​នាង​រក្សា​រូបរាង​បាន​​ស្រឡូន​ស្អាត​ដដែល​​ដូច​កាល​គ្រា​ទៅ​ប្រកួត Miss Universe 2023។

សម្រាប់ ចន សុទីម៉ា ក្រោយ​ចប់​បេសកកម្ម​តំណែង​កម្ពុជា​លើ​ឆាក Miss Universe 2023 លើ​ទឹក​ដី​អែលសាល់វាឌ័រ​រួច​មក កញ្ញា​ក្លាយ​ជា​បវរកញ្ញា​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ក្នុង​ការ​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស និង​ជា​គណៈកម្មការ​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ផ្សេង​ៗ។


ក្នុង​វ័យ ២៥ ឆ្នាំ កញ្ញា​មាន​បទពិសោធន៍​ជោកជាំ​ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី​សម្រស់ ហើយ​ក៏​មាន​ឱកាស​បាន​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ នាង​នៅតែ​ជា​បេក្ខភាព ដែល​អ្នក​ស្នេហា​វិស័យ​ខ្មែរ​គិត​ថា ជា​អ្នក​ស័ក្ដិសម​ក្នុង​ការ​តំណាង​កម្ពុជា​លើ​ឆាក​អន្តជាតិ​ដោយសារ ចំណេះ​ដឹង រូប​សម្រស់ ពិសេស​គឺ​កម្ពស់​ដ៏​ខ្ពស់ ពេល​ឈរ​ជិត​បេក្ខភាព​ដទៃ ឃើញ​មិន​ចាញ់​បរទេស​ឡើយ៕

រូបភាព៖ John Sotima



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *