រម្លឹកគ្រាដើមនៃការឈានជើងចូលវិថីពិធីការិនី សុភ័ក្រ កុសុម៉ា ស្រាប់តែអួលដើមកអរគុណដល់អតីតពិធីករប៉ុស្តិ៍ My TV VJ តាប៊ុយ ព្រមទាំងបានទម្លាយរឿងរ៉ាវដែលមហាជនមិនធ្លាប់បានដឹងកន្លងមក។

នៅក្នុងកិច្ចសម្ភាសបែប Podcast មួយដែលទើបបញ្ចប់កាលពីពេលកន្លងទៅថ្មីៗ ពិធីការិនីរូបស្រស់ សុភ័ក្រ កុសុម៉ា បានលើកឡើងចំៗថា តាប៊ុយ ពីការផ្ដល់ឱកាសផ្លាស់ប្ដូរជីវិតរបស់ខ្លួន។ ជាតារាចម្រៀងដែលមហាជនភាគច្រើនស្គាល់ថាជាពិធីការិនីរូបនេះ បានទម្លាយរឿងរ៉ាវមួយដែលមហាជនពុំធ្លាប់បានដឹង។ រឿងរ៉ាវនោះគឺ VJ តាប៊ុយ ធ្លាប់ហៅ សុភ័ក្រ កុសុម៉ា ទៅតេស្តសមត្ថភាពនៅប៉ុស្តិ៍ទូរទស្សន៍ My TV ក្រោយការសាកល្បងអ្នកនាងក៏បានជាប់ និងបានបម្រើការងារជាពិធីការិនីប៉ុស្តិ៍ទូរទស្សន៍ខាងលើ ក្នុងកម្មវិធី ពេញចិត្តឬអត់?។ ក្រោយទទួលបានការងារជាពិធីការិនីបានមួយរយៈកេរ្តិ៍ឈ្មោះរបស់អ្នកនាងក៏កាន់តែល្បីសុះសាយនិងមានអ្នកស្គាល់ច្រើន។ ក្នុងពេលនោះហើយដែលអ្នកនាងអាចរកប្រាក់កម្រៃបានបន្ថែមពីលើការងារសិល្បៈប្រចាំថ្ងៃ។





និយាយដល់ត្រឹមនេះស្រាប់តែ សុភ័ក្រ កុសុម៉ា អួលដើមកឡើងមកនិងបានអរគុណទៅដល់អតីតអ្នករៀបចំកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍ដ៏ល្បី តាប៊ុយ ដែលបានផ្ដល់ឱកាសមួយនេះដល់អ្នកនាង។ ឱកាសមួយនេះមិនត្រឹមតែបានជួយអ្នកនាង និងក្រុមគ្រួសារតែគឺបានផ្លាស់ប្ដូរជីវិតរបស់អ្នកនាងទាំងស្រុងតែម្ដង។
ការរៀបរាប់រាប់ទាំងអួលដើមករបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជនជាច្រើនក្ដុកក្ដួល និងយល់កាន់តែច្បាស់ថា តារាចម្រៀងសម្បុរស្រអែមរូបនេះជាមនុស្សដឹងគុណនិងតែងចងចាំអំពើល្អដែលគេធ្លាប់បានធ្វើមកលើខ្លួនមិនថាច្រើនឬតិចតួចក៏ដោយ៕
រូបភាព ៖ Sopheak Kosoma & Taboi Kh




















































Account
Security
Favourite Content