គ្រាន់តែឆ្លងផុតរាត្រីផ្ទេរមកុដភ្លាម ចន សុទីម៉ា បានពោលពាក្យទាំងអាឡោះអាល័យ ទៅកាន់អ្នកគាំទ្រឱ្យចងចាំរូបនាង ខណៈម្ចាស់ជយលាភីដែលត្រូវបន្តតំណែងបន្ទាប់នៃ Miss Universe Cambodia ឆ្នាំនេះ បានទៅលើ ប្រាសាទ ដាវីន។

រយៈពេល១ឆ្នាំពិតជាលឿនណាស់សម្រាប់ Miss Universe Cambodia 2023 ចន សុទីម៉ា ប៉ុន្តែទោះបីជាយ៉ាងនេះ Miss Universe Cambodia 2024 ត្រូវតែមានម្ចាស់គ្រងបន្ត។ ជាការពិតណាស់ កម្ពុជាក៏បានរកឃើញបវរកញ្ញាឯកមួយរូបដែលមានទាំងសមត្ថភាព ចំណេះដឹង ព្រមទាំងរូបសម្រស់ សក្ដិសមជាម្ចាស់ជយលាភីគ្រងមកុដកញ្ញាឯកចក្កវាឡកម្ពុជា នៅក្នុងរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នោះគឺ ប្រាសាទ ដាវីន។ ស្របជាមួយការសាទរជោគជ័យដ៏អស្ចារ្យសម្រាប់កញ្ញាឯកថ្មី ស្រាប់តែ ចន សុទីម៉ា កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៣ បានរៀបរាប់ទាំងអាល័យយ៉ាងខ្លីថា៖ «រាត្រីផ្ទេរមកុដ Miss Universe Cambodia សង្ឃឹមថាបងប្អូនទាំងអស់គ្នាចងចាំរូបនាងខ្ញុំ»។




ទន្ទឹមនិងការពោលពាក្យលាទាំងអាល័យមួយនេះបានធ្វើឱ្យបងប្អូនមហាជនចូលខមិនសម្ដែងក្ដីនឹករឭក ថែមទាំងពោលសរសើរពីការខិតខំប្រឹងប្រែងកន្លងមករបស់ ទីម៉ា ចាប់តាំងពីថ្ងៃដំបូងនៃការប្រកួតរហូតទទួលបានជយលាភី។ មិនតែប៉ុណ្ណោះ ហ្វេនៗរបស់បវរកញ្ញាកម្ពស់បានរូបនេះ ឆ្លៀតសរសើរស្រីស្អាតរបស់ពួកគេទៀតថា យប់មិញនេះអ្នកពិតជាស្រស់ស្អាតខ្លាំងណាស់ ថែមទៀតផង៕























Account
Security
Favourite Content