ម្ចាស់មកុដកញ្ញាឯកពិភពលោក Andrea Rubio និង សំណាង អេលីណា Miss International Cambodia 2023 ក្នុងឈុតប្រពៃណីខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បវរកញ្ញា Andrea Rubio បាន​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Miss Cambodia ២០២៤។ ជាន់​ដី​កម្ពុជា​ភ្លាម Miss international 2023 បាន​ទាក់​ចិត្ត​នឹង​វប្បធម៌​ខ្មែរ​បាត់​ទៅ​ហើយ ដោយ​ការ​រាំ​ស្គរ​ឆៃយ៉ាំ​ជាមួយ​ក្រុម​ភ្លេង ដែល​ទៅ​ទទួល​នាង​នៅ​ព្រលាន​យន្តហោះ។

ថ្ងៃ​បន្ទាប់ ក្រោយ​មក​ដល់​កម្ពុជា Andrea Rubio ត្រូវ​បាន​ក្រុម​ការងារ​របស់ Miss Cambodia នាំ​ទៅ​លេង​នៅ​មុខ​ព្រះ​បរម​រាជវាំង​ខ្មែរ ព្រម​ទាំង​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ យ៉ាង​ស្រស់​ផូរផង់​គូ​ជាមួយ សំណាង អេលីណា Miss International Cambodia 2023។ ត្បិត Andrea Rubio ជា​ជនបរទេស តែ​ពេល​គ្រង​ឈុត​បុរាណ​ខ្មែរ​ក្បិន​នេះ​ហើយ ពិតជា​ស្រស់​ស្អាត ព្រម​ជាមួយ​ទឹក​មុខ​ស្រទន់ សឹង​តែ​ដូច​នារី​ខ្មែរ​ដែរ​ហើយ។

រូបភាព Miss International 2023 កញ្ញា Andrea Rubio ជាមួយ សំណាង អេលីណា Miss International Cambodia 2023 ត្រូវ​បាន​បង្ហោះ​លើ​ផេក​ផ្លូវការ Miss International ហើយ​អ្នក​គាំទ្រ​ពិតជា​សរសើរ​អ្នក​ទាំង ២ ទាំង​រូប​សម្រស់ និង​កម្ពស់កំព​សម​គ្នា​តែម្ដង។

មិន​ត្រឹម​តែ​ថត​រូប​ពេល​គ្រង​ឈុត​បុរាណ​ខ្មែរ​នោះ​ទេ Andrea ក៏​បាន​ចូល​ទៅ​ទស្សនា​រាជវាំង​ខ្មែរ​ផង ដែរ រហូត​នាង​លាន់​ថា​ថា “រីករាយ​ដែល​ខ្ញុំ​មាន​ឱកាស​បាន​មក​លេង​នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ​ អាគារ​ជាច្រើន​កន្លែង​ដែល​អ្នក​អាច​ស្វែង​រក មាន​ដំណាក់​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ ខ្ញុំ​មិន​នឹក​ស្មាន​ថា​នឹង​មក​ទី​នេះ​ទេ ពិត​ជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​របស់​ក្នុង​ជីវិត​ខ្ញុំ​”។ ក្រៅ​ពី​បាន​ទៅ​មុខ​វាំង​ហើយ​នោះ Miss International កញ្ញា Andrea Rubio ក៏​បាន​ទៅ​ភ្លក់​អាហារ​ខ្មែរ​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។


Miss International 2023 មាន​ឈ្មោះ​ពិត Andrea Valentina Rubio Armas គឺជា​តារា​ម៉ូដែល និង​ជា​បវរកញ្ញា​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ 2023 ដែល​ពី​មុន​នាង​ធ្លាប់​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ 2022។ Andrea មាន​អាយុ ២៥ ឆ្នាំ កម្ពស់ ១,៧១ ម៉ែត្រ៕


Leave a Reply

Your email address will not be published.Required fields are marked *