ក្រោយផ្ទេរតំណែង Miss Universe Cambodia 2023 ចន សុទីម៉ា ពោលយ៉ាងក្ដុកក្តួលខ្លីបែបនេះទៅកាន់អ្នកគាំទ្រ​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

គ្រាន់​តែ​ឆ្លង​ផុត​រាត្រី​ផ្ទេរ​មកុដ​ភ្លាម​ ចន​ សុទីម៉ា​ បាន​ពោល​ពាក្យ​ទាំង​អាឡោះ​អាល័យ​ ទៅ​កាន់​អ្នក​គាំទ្រ​​ឱ្យ​ចងចាំ​រូប​នាង ​ខណៈ​ម្ចាស់ជយលាភី​ដែល​ត្រូវ​​បន្ត​តំណែង​បន្ទាប់​នៃ​ Miss Universe Cambodia ឆ្នាំ​នេះ បាន​ទៅ​លើ​ ​ ប្រាសាទ ​ដាវីន​។

​រយៈពេល​១​ឆ្នាំ​​ពិត​ជា​លឿន​ណាស់​សម្រាប់​ Miss Universe Cambodia 2023 ចន សុទីម៉ា​​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​​​ Miss Universe Cambodia 2024 ត្រូវ​តែ​មាន​ម្ចាស់​គ្រង​បន្ត​។​ ជា​ការ​ពិត​ណាស់​ កម្ពុជា​ក៏​បាន​រក​ឃើញ​បវរកញ្ញា​ឯក​មួយ​រូប​ដែល​មាន​ទាំង​សមត្ថភាព ​ចំណេះ​ដឹង ​ព្រម​ទាំង​រូប​សម្រស់ ​សក្ដិសម​ជា​ម្ចាស់​ជយលាភី​គ្រង​មកុដ​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​​ នៅក្នុង​​រាត្រី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០២៤​​ នោះ​គឺ​ ប្រាសាទ ​ដាវីន​។ ស្រប​ជាមួយ​ការ​សាទរ​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​កញ្ញា​ឯក​ថ្មី ស្រាប់​តែ​​ ចន ​សុទីម៉ា ​ កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០២៣​ បាន​រៀប​រាប់​ទាំង​អាល័យ​យ៉ាង​ខ្លី​ថា​៖ ​«រាត្រី​ផ្ទេរ​មកុដ​​ Miss Universe Cambodia សង្ឃឹម​ថា​បង​ប្អូន​ទាំងអស់​គ្នា​ចង​ចាំ​រូប​នាង​ខ្ញុំ​»​។​

ទន្ទឹមនិងការ​​ពោល​ពាក្យលា​​ទាំង​អាល័យ​មួយ​​នេះ​បាន​ធ្វើ​ឱ្យ​បង​ប្អូន​មហាជន​​ចូល​ខមិន​សម្ដែង​ក្ដី​នឹក​រឭក​ ថែមទាំងពោលសរសើរ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​កន្លង​មក​របស់​ ទីម៉ា ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​រហូត​ទទួល​បាន​ជយលាភី។ ​​មិន​តែ​ប៉ុណ្ណោះ ​ហ្វេន​ៗរបស់​បវរ​កញ្ញា​កម្ពស់​បាន​រូប​នេះ ​ឆ្លៀត​សរសើរ​ស្រី​ស្អាត​របស់​ពួកគេ​ទៀត​ថា ​យប់​មិញ​នេះ​អ្នក​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *