សួរដល់រឿងរៀបការបង្កើតគ្រួសារ អតីតមិត្ដប្រុស Jisoo ឆ្លើយបែបនេះភ្លាម

កាលពីថ្មីៗ នេះ តារាសម្ដែងប្រុស Ahn Bo-Hyun បានបង្ហាញខ្លួនក្នុងវីដេអូយូធូបរបស់ “Geean84” និងបាននិយាយចែករំលែកពីបទពិសោធន៍នានាទាំងការងារ និងជីវិតឯកជន។

កំឡុងពេលជជែកគ្នាបណ្ដើរ ញ៉ាំអាហារបណ្ដើរ តារាប្រុស Ahn Bo-Hyun ត្រូវពិធីករចោទសួរថា៖ តើលោកនៅចង់បន្ដក្ដីស្រមៃធ្វើជាតារាសម្ដែងនៅពេលអនាគត ឬក៏ចង់ចាប់ផ្ដើមផ្ដោតលើជីវិតគ្រួសារ និងរៀបការ? សម្រាប់លោក តើរឿងទាំងពីរនេះមួយណា លោកគិតថាវាមានសារៈសំខាន់ជាង?

ជាការឆ្លើយតប តារាប្រុស Ahn Bo-Hyun បានលើកឡើងថា៖ សម្រាប់លោក គ្រួសារគឺជារឿងសំខាន់មួយ និងអាចនិយាយបានទុកនៅលំដាប់លេខរៀងទី ១ ខណៈការងារគឺលេខ ២។ ប៉ុន្ដែលោកក៏មិនចង់បោះបង់ការសម្ដែងរបស់ខ្លួន និងនៅតែចង់បន្ដធ្វើជាតារាសម្ដែងនៅពេលអនាគត។

លោកបានបន្ដថា៖ កាលនៅវ័យក្មេង លោកធ្លាប់បានគិតចង់រៀបការ បង្កើតគ្រួសារនៅពេលដែលដល់អាយុ ២៩ ឆ្នាំ។ លោកធ្លាប់ចង់ក្លាយជាមនុស្សម្នាក់ដែលមិនយកប្រាក់ជាធំ និងឈ្លក់វង្វេងនឹងប្រាក់។ តែរឿងរ៉ាវទាំងអស់មិនអាចកើតឡើងដូចព្រាងទុកបាននោះទេ។

នៅពេលសួរដល់រឿង តើតារាប្រុស Ahn Bo-Young មានគំនិតចង់រៀបការទេ? តារាប្រុសរូបនេះក៏បានបញ្ជាក់ថា៖ លោកមិនចង់រៀបការឡើយ។ តែពេលខ្លះនៅពេលដែលឃើញមនុស្សជាច្រើនរៀបការមានសុភមង្គល លោកក៏មានអារម្មណ៍ចង់រៀបការដែរ។

គួរបញ្ជាក់ថា តារាប្រុស Ahn Bo-Hyun បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន ក្រោយលោកប្រកាសពីទំនាក់ទំនងស្នេហាជាមួយសមាជិកក្រុមចម្រៀងនារីល្បី BLACKPINK គឺ Jisoo កាលពីឆ្នាំ ២០២៣។ សេពគប់គ្នា បានជិត ៣ ខែ អ្នកទាំងពីរក៏ប្រកាសដំណឺងបែកគ្នា ចំពោះមូលហេតុដោយសារមានការជាប់រវល់រៀងខ្លួន គ្មានពេលវេលាសម្រាប់គ្នា។ ជាមួយគ្នាដែរ ចម្លើយរបស់តារាប្រុស Ahn Bo-Hyun ត្រូវបានមហាជនជឿថា ជាផ្នែកមួយដែលធ្វើឲ្យអ្នកទាំងពីរសម្រេចចែកផ្លូវគ្នា ដោយអ្នកទាំងពីរមិនទាន់រៀបត្រៀមខ្លួនរួចរាល់ បង្កើតគ្រួសារ ឬបន្ដចំណងស្នេហានេះឲ្យបានយូរឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ