មកមើលសម្រស់ សុវត្ថិឌី ធារិកា ឈុតទទួលផ្កាស្លា ស្រស់ស្អាត សមសួនណាស់!

ថ្ងៃ​ពិសេស​របស់ តារា​ចម្រៀង​ស្រី សុវត្ថិឌី ធារីកា បាន​មក​ដល់​នា​ព្រឹក​នេះ​ហើយ ហើយ​ក៏​ឃើញ​មាន​វត្តមាន​តារា​ប្រុស​ស្រី​រួម​អាជីព និង​អ្នកមុខអ្នកការ​បាន​ចូលរួម​ហែរ​ជំនូន ព្រម​ទាំង​ចូលរួម​ត្រេកអរ​ដល់​គូស្វាមីថ្មោងថ្មី​​ផង​ដែរ។

ក្នុង​ឈុត​សម្លៀកបំពាក់​ទទួល​ផ្កា​ស្លា​ពណ៌​ស៊ី​លាភ សុវត្ថិឌី ធារីកា ពិតជា​ស្រស់​ស្អាត និង​សមសួន​ខ្លាំង​ណាស់។ ងាក​ទៅ​ខាង​កូន​កំលោះ​ក៏​ស្រស់​សង្ហា មើល​ទៅ​ពិតជា​សម​គ្នា​ខ្លាំង​តែម្ដង តាំង​ពី​ដើម​មក គេ​មិន​ដែល​ឮ​ថា ធារីកា មាន​ស្នេហា​ហើយ ស្រាប់តែ​ដល់​ថ្ងៃ គឺ​នាង​បាន​បោះធៀប អញ្ជើញ​ភ្ញៀវ​តែម្ដង។

សម្រាប់​អ្នក​គាំទ្រ​រឹតតែ​ស្រឡាំងកាំង​ពេល​ដឹង​ថា ស្វាមី សុវត្ថិឌី ធារីកា ដែល​ឈ្មោះ ផានិត នោះ គឺជា​កូន​ប្រុស​​មន្ត្រី​ធំ​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល។ សុវត្ថិឌី ធារីកា និង​ស្វាមី ស្រលាញ់​គ្នា ៣ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ការ​ទទួល​ស្គាល់​ពី​ដុំ​ឮ​ពី​ចាស់ទុំ​ទាំង​សងខាង​ទៀត​ផង។ ចំណែក​ប្រវត្តិ​ស្នេហ៍​អ្នក​ទាំង ២ វិញ ពិត​ជា​ផ្អែមល្ហែម​ដែល​ហៅ​ថា ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត។

កូន​កំលោះ ផានិត ធ្លាប់​បាន​និយាយ​ថា​លោក​បាន​ជួប សុវត្ថិឌី ធារីកា លើក​ដំបូង​អំឡុង​ឆ្នាំ ២០២០ ក្នុង​កម្មវិធី​មួយ ដោយសារ​តែ​ពូ​ជីទួត​មួយ​លោក​ត្រូវ​ជា​ស្វាមី​បង​ជីដូន​មួយ​របស់ សុវត្ថិឌី ធារីកា ។ លោក​បន្ត​ថា​ពេល​នោះ​គ្រាន់តែ​ឃើញ ធារីកា ភ្លាម លោក​ក៏​បាក់​ចិត្ត​ស្រលាញ់ និង​សម្រុក​ចូល​ទៅ​សុំ​នាង​រាំ​ជាមួយ ហើយ​បាន​សុំ​ស្រលាញ់​ភ្លាម​ៗ​តែម្ដង។

ចំណែក​ខាង​ស្រី​មិន​បាន​ឆ្លើយ​តប​ទៅ​ខាង​ប្រុស​​ភ្លាម​នោះ​ទេ រហូត​ពេល​វេលា​កន្លង​ទៅ​ជាង ១​ខែ ទើប​ម្ចាស់​បទ “បើ​មិន​ស្មោះ កុំស្នេហ៍អូន” ឆ្លើយតប​វិញ តាម​ការ​​ណែនាំ​ពី​ចាស់ទុំ ឲ្យ​សាក​បើក​ចិត្ត​ទាក់ទង​គ្នា​សិន និង​បាន​ណាត់​ខាង​ប្រុស​ឲ្យ​មក​ជួប​ជាមួយ​ឪពុក​ម្ដាយ​នាង​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ