ក្រោយឆ្លងកាត់ការវះកាត់ជំងឺមហារីក តារាប្រុស Jang Geun Suk ចេញមកលើកទឹកចិត្តអ្នកគាំទ្របែបនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថ្មីៗនេះបន្ទាប់ពីស្ថានភាពបានប្រសើរឡើងច្រើន តារាសម្ដែងប្រុស Jang Geun Suk បានមក Live ផ្ទាល់ពីបន្ទប់គេងនិយាយលេងជាមួយអ្នកគាំទ្រ ដោយចែករំលែក​សកម្មភាពថ្មីៗរបស់លោកចាប់តាំងពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការវះកាត់មហារីកក្រពេញទីរ៉ូអ៊ីត។ តារាសម្ដែងវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហើបឱ្យដឹងថា ថ្មីៗនេះលោកបានធ្វើដំណើរកម្សាន្ដទៅទីក្រុង Aomori ប្រទេសជប៉ុនជាមួយមិត្តភក្ដិ។

ថ្វីត្បិតតែដំណើរកម្សាន្ដនេះមិនបានគ្រោងទុក ប៉ុន្តែលោកពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែន។ តារាសម្ដែងប្រុស Jang Geun Suk បានបន្ដថាជាការពិតលោកមិនមែនជាមនុស្សចូលចិត្ត ដើរកម្សាន្ដទៅក្រៅប្រទេសនោះទេ ប៉ុន្តែក្រោយឆ្លងកាត់ការវះកាត់ហើយ លោកបានយល់យ៉ាងច្បាស់ថាហេតុអ្វីបានជាមនុស្សចូលចិត្តធ្វើដំណើរកម្សាន្ដ។ ដូច្នេះហើយទើបមានអ្នកគាំទ្រជាច្រើនបានណែនាំឱ្យលោកទៅលេងនៅប្រទេសអូស្ត្រាលី និងក្រិកជាដើម។

ក្រោយមកលោកក៏បានលើកទឹកចិត្តដល់អ្នកគាំទ្រដោយបើកចំហរថាជាការពិតមនុស្សគ្រប់គ្នាសុទ្ធតែមានការតស៊ូ និងទុក្ខលំបាកនៅក្នុងជីវិតរៀងៗខ្លួន។ ប៉ុន្តែយើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយទៅលើរឿងទាំងអស់នោះទេ ដូច្នេះហើយយើងគួរតែគិតអំពីរឿងផ្សេងប្រសើរជាង។ លោកក៏បានបន្ដឱ្យដឹងថាយើងគ្រាន់តែប្រឈមនឹងវារួចហើយដោះស្រាយបញ្ហាទាំងនោះនៅពេលណាមួយដែលវានឹងបញ្ចប់។

ជាពិសេសក្រោយឆ្លងលកាត់ជំងឺកាចសាហាវមួយនេះបានធ្វើឱ្យលោកដឹងថាការពិតពេលលលវេលាមានមិនច្រើននោះទេ ដូច្នេះមិនចាំបាច់ត្រូវខ្វល់ខ្វាយពីអ្វីច្រើនពេកនោះទេ គ្រាន់តែធ្វើអ្វីដែលលោកចង់ធ្វើគឺគ្រប់គ្រាន់ហើយ។ រំឭកទៅកាល​ពីខែសីហាកន្លងទៅ ​ Jang Geun Suk បានប្រកាសដំណឹងមួយដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពីក្រោយការផ្អាកសកម្មភាពសិល្បៈអស់រយៈពេលដ៏យូរ ដោយសារលោកបានសម្ងំទៅព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ តារាប្រុស​វ័យ ៣៧ ឆ្នាំ​រូបនេះ បានស្វែងរកឃើញថាខ្លួនឯងបានកើតជំងឺនេះកាលពីខែតុលា ឆ្នាំ ២០២៣ និងសម្រេចចិត្តវះកាត់នៅខែឧសភា ឆ្នាំ ២០២៤ ថ្មីៗនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *