ក្រោយលាក់ទុកអស់ជាយូរ Jackson Wang  ដាច់ចិត្តបង្ហើបពីមូលហេតុបាត់មុខអស់មួយរយៈដោយសារជំងឺមួយនេះ

សម្រាប់អ្នកគាំទ្រតារាចម្រៀងប៉ុប Jackson Wang អាចនឹងកត់សម្គាល់ឃើញថាសកម្មភាពសិល្បៈរបស់លោកហាក់ដូចជារង្វើលបន្ដិចកាលពីឆ្នាំមុន។ នៅក្នុងបទសម្ភាសមួយក្នុងកម្មវិធី MP Weekly Cover Story កាលពីថ្មីៗនេះ តារាចម្រៀងរ៉េប អ្នកនិពន្ធ និងស្ថាបនិកក្រុមហ៊ុមឌីហ្សាញ TEAM WANG រូបនេះបានបង្ហើបថាការបាត់មុខអស់មួយរយៈពេលកន្លងមកនេះគឺលោកកំពុងស្ថិតក្រោមស្ថានតានតឹង និងតស៊ូជម្នះជាមួយនឹងជំងឺបាក់ទឹកចិត្ត។

ទន្ទឹមនឹងនោះ Jackson បានសារភាពថាលោកត្រូវឈប់សម្រាករយៈពេលមួយឆ្នាំដោយសារតែស្ថានភាពផ្លូវចិត្តរបស់លោកពេលនោះគឺមិនល្អនោះទេដែលវាពិតជាមិនអំណោយផលខ្លាំងមែនទែនប្រសិនបើលោកនៅតែមានៈធ្វើការងារបន្ដទៀត។ ជាក់ស្ដែងដោយផ្ដោតលើទីផ្សារប្រទេសចិនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតារាចម្រៀងប៉ុប Jackson Wang បានចាប់ផ្ដើមធ្វើការប្រគំតន្រ្ដីទេសចរណ៍ជាបន្ដបន្ទាប់។ ប៉ុន្តែដោយសារបញ្ហាសុខភាពទើបលោកត្រូវផ្អាកត្រឹមការប្រគំតន្ដ្រីទេសចរណ៍នៅទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន Drama Panda កាលពីខែកក្កដាឆ្នាំនេះ តារាចម្រៀងសញ្ជាតិហុងកុងរូបនេះបាននិយាយថាអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក លោកត្រូវបានគេកំណត់ឱ្យផ្ដោតតែនៅលើការងារប៉ុណ្ណោះ។ ដូច្នេះលោកត្រូវតែជំរុញខ្លួនឯងជានិច្ចដូចជាគេងបានតែ ៣-៤ ម៉ោងជារៀងរាល់ថ្ងៃ ហើយក្រៅពីនោះពេលវេលានៅសេសសល់គឺត្រូវតែចំណាយលើការធ្វើដំណើរទៅកាន់កន្លែងផ្សេងៗគ្នា ជាពិសេសលើការងារតែម្ដង។ កាលវិភាគដែលមិនពេលឈប់សម្រាកបែបនេះហើយទើបធ្វើឱ្យលោកមានអាការថប់បារម្ភរហូតចាំបាច់ត្រូវដកឃ្លាចេញពីការងារមួយរយៈ។

ជាមួយគ្នានោះ Henry Cheung ដែលជាមិត្តភក្ដិជិតស្និតរបស់លោក និងសហស្ថាបនិក TEAM WANG ក៏បានចូលរួមចែករំលែកអំពីស្ថានភាពរបស់ Jackson នាពេលនោះដែរ។ លោកបាននិយាយថា Jackson បានជួបរឿងមិនសប្បាយចិត្តយ៉ាងខ្លាំងជាច្រើនកាលពីឆ្នាំមុន ជាពិសេសនៅពេលដែលគាត់បានកំណត់ស្ដង់ដាសម្រាប់ខ្លួនឯងកាន់តែខ្ពស់ទៅៗ។ មិនត្រឹមប៉ុណ្ណេះ Henry បានបន្ថែមថាមិត្តភក្ដិរបស់លោកម្នាក់នេះតែងតែដាក់សម្ពាធទៅលើខ្លួនឯងជានិច្ច ប្រសិនបើមានអ្នកណាម្នាក់នៅជុំវិញខ្លួនគាត់បញ្ចេញយោបល់ខុសៗគ្នា។

ហេតុនេះក្នុងនាមជាមិត្តជិតស្និទ្ធ លោកមិនអាចសប្បាយចិត្តនោះទេនៅពេលដែលឃើញមិត្តភ័ក្ដិរបស់លោកម្នាក់នេះមានអារម្មណ៍តានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែលោកនៅតែជឿជាក់ថា Jackson ពិតជាអាចយកឈ្នះលើបញ្ហាផ្លូវចិត្តរបស់ខ្លួនឯងបាន។ រឿងល្អបំផុតដែលលោកអាចធ្វើបានគឺការនៅជិត Jackson ចាំជួយលើកទឹកចិត្ត និងផ្ដល់ជំនួយដើម្បីបំបាត់សម្ពាធមួយចំនួនផងដែរទាំងជីវិតផ្ទាល់ខ្លួន និងការងារ។ ជាលទ្ធផលគឺពិតជាដូចអ្វីដែលលោកបានជឿជាក់ថា Jackson គឺអាចយកឈ្នះលើឧបសគ្គមួយនេះបានពិតមែន។

យ៉ាងណាមិញ បច្ចុប្បន្នស្ថាបនិកក្រុមហ៊ុនឌីហ្សាញ TEAM WANG រូបនេះបានចែករំលែកអំពីស្ថានភាពរបស់លោកនៅពេលនេះគឺបានប្រសើរច្រើនជាងមុន បន្ទាប់ពីសម្រាកមួយរយៈ និងទទួលយករឿងវិជ្ជមានចូលមកក្នុងជីវិតឱ្យបានច្រើន។ លោកបានឱ្យដឹងថាអ្វីៗគ្រប់យ៉ាងបានកំពុងកើតឡើងល្អបំផុតសម្រាប់លោក បើទោះបីជាលោកបានជួបប្រទះបញ្ហាច្រើនពិតមែន ប៉ុន្តែឥឡូវនេះលោកមានអារម្មណ៍ថាទាំងការគិត ផ្នត់គំនិត រួមជាមួយសុខភាពផ្លូវរបស់លោកពេលនេះគឺល្អជាងពីមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *