ព្រះនាង នរោត្តម ជេនណា ច្រៀងបទ «នគររាជ» ឡើងគ្រលួច ថ្ងៃបើកថ្ងៃបើកកម្មវិធីកីឡាជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ព្រះ​នាង​ នរោត្តម​ ជេន​ណា ​បាន​ឈរ​​ច្រៀង​ចម្រៀងជាតិ​បទ​ «​នគរ​រាជ​»​ យ៉ាង​គ្រលួច​នៅ​ក្នុង​ព្រឹត្តិការណ៍​ “ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ ឆ្នាំ២០២៤”​​ នៅ​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ​ប្រទេស ​និង​ប្រជាជន​ខ្មែរ​រាប់​រយ​នាក់​។​

មាន​ព្រះ​ជន្ម​ត្រឹម​ ១២ ​ព្រះ​វស្សា ​ប៉ុន្តែ​ព្រះ​នាង​​ នរោត្តម ​ជេន​ណា​​​ បានធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​មាន​មោទកភាព​ ក៏​ដូច​ជា​កោត​សរសើរ​ពី​សមត្ថភាព​សិល្បៈ​របស់​ទ្រង់​ជា​ខ្លាំង​។​ ជាក់​ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​បើក​កីឡា​ជាតិ​កាល​ពី​រាត្រី​ថ្ងៃ​​៣០ ​ខែ​តុលា​ ឆ្នាំ​២០២៤ ​ទ្រង់​បាន​បក​ស្រាយ​ចម្រៀង​ជាតិ​ ​«​នគរ​រាជ​»​ បាន​យ៉ាង​គ្រលួច ​និង​ពោរពេញ​​ដោយ​ថាមពល​​នៅ​លើ​ឆាក​កណ្ដាល​កម្មវិធី​ថ្នាក់​ជាតិ​ដែល​មាន​ប្រជាជនខ្មែរចូលរួម​យ៉ាង​ច្រើន​កុះករ​។​

មិន​តែ​ប៉ុណ្ណោះ​ ព្រះ​នាង​ ជេន​ណា ​ក៏​បាន​បក​ស្រាយ​ចម្រៀង​រួម​គ្នា​ជាមួយ​តារា​ល្បី​ៗ​ក្នុង​ប្រទេស​ជា​ច្រើន​រូប ​ដើម្បី​អប​អរ​ព្រឹត្តិការណ៍​បើក​កីឡា​ជាតិ​លើក​ទី​៤​ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២​ ​ផង​ដែរ​។

ក្រោយ​ការ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ខាង​លើ​ព្រះនាង​ នរោត្តម ​ជេន​ណា​ បាន​បង្ហាញ​ក្ដី​រំភើប ​ព្រម​ទាំង​បាន​រៀប​រាប់​នៅ​ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​​​របស់ទ្រង់ថា៖ «ថ្ងៃនេះជាថ្ងៃដែលខ្ញុំរំភេីបរហូតស្រក់ទឹកភ្នែកនៅពេលខ្ញុំបានឈរច្រៀងបទនគររាជ នៅក្នុងកម្មវិធីដ៏ធំរបស់ជាតិ ហេីយនៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ តាំងពីតូចរហូតមកដល់អាយុ១២ឆ្នាំនេះ ខ្ញុំតែងតែស្រមៃថានៅថ្ងៃណាមួយខ្ញុំបានឈរច្រៀងចម្រៀងជាតិនៅក្នុងពិធីរបស់ជាតិ។ ថ្ងៃនេះក្តីស្រមៃបានដូចបំណងហេីយ»៕

ទស្សនាវីដេអូបកស្រាយចម្រៀងជាតិបទ «នគររាជ» ដោយព្រះនាង នរោត្តម ជេនណា ៖ https://www.facebook.com/JennaNorodomkh/videos/1447289649275717



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *