ឃើញសម្ដែងរឿងហូរហែ តែ ឈិន ឡុង ទម្លាយថាខ្លួនមានជំងឺខ្សោយស្មារតី ADHD រយៈពេលរាប់ទសវត្សរ៍មកហើយ

កាលពីថ្ងៃទី ៣០ ខែមករា តារាសម្ដែងជើងចាស់ Jackie Chan បានបង្កើតគណនីមួយនៅលើបណ្តាញសង្គមចិន Xiaohongshu ដោយបានណែនាំខ្លួនយ៉ាងក្រមិចក្រមើមថាជា “សមាជិកថ្មីរបស់ Xiaohongshu”។ នៅក្នុងវីដេអូដំបូង លោកបាននិយាយយ៉ាងស្មោះត្រង់អំពីជីវិតប្រចាំថ្ងៃ និងបទពិសោធន៍នៃការថតកុន ដែលធ្វើឱ្យលោកទទួលបានអ្នកតាមដានជាង ១ សែននាក់យ៉ាងរហ័ស។ ក្នុងវីដេអូនោះដែរ លោកបានសារភាពដោយចំហថា លោកមានជំងឺ ADHD (ជំងឺពិបាកផ្ចង់អារម្មណ៍) ដោយពន្យល់ថា ការពិបាកផ្ដោតអារម្មណ៍គឺជាបញ្ហាប្រឈមសម្រាប់លោកតាំងពីកុមារភាពមកម្ល៉េះ ប៉ុន្តែលោកនៅតែបន្តជំរុញខ្លួនឯងឱ្យធ្វើការនៅក្នុងឈុតថតកុន ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។

ការបើកចំហរបស់លោកបានប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា ដែលបង្កឱ្យមានមតិគាំទ្រជាច្រើន ដោយកោតសរសើរចំពោះក្រមសីលធម៌ការងាររបស់លោក និងអ្វីដែលមនុស្សជាច្រើនហៅថា “ការផ្ដោតអារម្មណ៍ដ៏អស្ចារ្យ” នៅក្នុងការសម្ដែងឈុតវាយប្រហារធ្ងន់ៗ ទោះបីជាមានជំងឺនេះក៏ដោយ។

សូម្បីតែពេលនេះក៏ដោយ ក៏ ឈិន ឡុង មិនបានបង្ហាញសញ្ញានៃការបន្ថយល្បឿនការងាររបស់លោកដែរ។ កាលពីដើមឆ្នាំនេះ លោកបានបង្ហាញខ្លួនក្នុងសប្តាហ៍ម៉ូដទីក្រុង Milan (Milan Fashion Week) ក្នុងរូបរាងដែលមានសុខភាពល្អ និងទាន់សម័យ ហើយថ្មីៗនេះលោកទើបតែបានបញ្ចប់ការងារក្នុងភាពយន្តកំប្លែងគ្រួសារ “Panda Plan 2” ដែលគ្រោងនឹងចេញផ្សាយក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ ២០២៦ ខាងមុខនេះ នៅថ្ងៃទី ១៣ ខែកុម្ភៈ។ ភាពយន្តនេះត្រូវបានថតនៅក្នុងភូមិ Wengding ក្នុងខេត្ត Yunnan ដែលត្រូវបានគេស្គាល់ថាជាកុលសម្ព័ន្ធបុរាណចុងក្រោយបង្អស់របស់ប្រទេសចិន ដោយផ្តោតលើប្រធានបទនៃការការពារបរិស្ថាន។

តារាសម្ដែងវ័យ ៧១ ឆ្នាំរូបមេះក៏បានបញ្ជាក់ផងដែរថា លោកកំពុងចូលរួមក្នុងគម្រោងថ្មីៗ រួមមានភាពយន្ត Rush Hour 4 និង Chinese Zodiac 2 ដោយបានថ្លែងថា លោកមានគម្រោងរក្សាល្បឿននៃការថតកុនឱ្យបាន “៣ រឿងក្នុងមួយឆ្នាំ”។

កើតក្នុងឆ្នាំ ១៩៥៤ លោក Jackie Chan បានល្បីល្បាញនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងបានក្លាយជាតារាក្បាច់គុន (Action Star) ដ៏លេចធ្លោបំផុតមួយរូបរបស់ភាពយន្តហុងកុង។ ខណៈពេលដែលលោកជារឿយៗត្រូវបានគេសរសើរតិចតួចលើផ្នែកសម្ដែងមនោសញ្ចេតនា ប៉ុន្តែលោកត្រូវបានគេអបអរសាទរយ៉ាងទូលំទូលាយចំពោះការសម្ដែងឈុតគ្រោះថ្នាក់ដោយមិនប្រើអ្នកជំនួស (Stunt work) ភាពស្ទាត់ជំនាញផ្នែករាងកាយ និងការលះបង់ដោយមិនខ្លាចញញើតចំពោះភាពយន្តវាយតប់ និងបាញ់ប្រហារ។

ថ្មីៗនេះ លោកបានត្រលប់មកវិញជាមួយនឹងរឿង The Shadow’s Edge (2025) ដែលទទួលបានការឆ្លើយតបវិជ្ជមានពីទស្សនិកជន ដែលបង្ហាញឱ្យឃើញបន្ថែមទៀតថា បើទោះបីជាមានជំងឺ ADHD ក៏ដោយ ក៏ការតាំងចិត្ត និងវត្តមានរបស់លោកនៅក្នុងឧស្សាហកម្មភាពយន្ត នៅតែរឹងមាំដូចដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Leave a Reply

Your email address will not be published.Required fields are marked *