ទោះមានរឿងផ្ទួនៗ JYP នៅតែធ្វើសប្បុរសធម៌បរិច្ចាគប្រាក់ ១ ពាន់លានវ៉ុនជួយដល់ថ្លៃព្យាបាលកុមារក្រីក្រ

ថ្មីៗនេះ J.Y Park ជាតារាចម្រៀង ផលិតករ និងស្ថាបនិកក្រុមហ៊ុន JYP Entertainment បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ១ ពាន់លានវ៉ុនប្រហែល ៧០ ម៉ឺនដុល្លារអាមេរិកជួយទៅដល់ថ្លៃព្យាបាលកុមារ និងក្មេងៗដែលកំពុងជួបប្រទះនឹងការខ្វះខាត។ រាប់ចាប់តាំងពីឆ្នាំ ២០២២ នេះគឺជាឆ្នាំទី ៣ ដែលស្ថាបនិករូបនេះបានរួមចំណែកធ្វើសកម្មភាពសប្បុរសធម៌មួយនេះដោយសរុបជាទឹកប្រាក់ចំនួន ៣ ពាន់លានវ៉ុនប្រហែលជាង ២ លានដុល្លារអាមេរិកដែលជាគម្រូដ៏រឹងមាំនៃការផ្ដល់សប្បុរសធម៌ជាប្រចាំ។

អំណោយមួយនេះនឹងត្រូវបែងចែកទៅកាន់មន្ទីរពេទ្យក្នុងតំបន់ចំនួន ៥ ក្នុងប្រទេសកូរ៉េរួមមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Yonsei, មន្ទីរពេទ្យ Gangneung Asan, មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Chilgok Kyungpook, មន្ទីរពេទ្យ Busan Paik និងមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Jeju ដោយថវិកានឹងត្រូវបានប្រើប្រាស់សម្រាប់ជួយព្យាបាល និងការស្ដារនីតិសម្បទាដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ និងជំងឺកម្រ។

កម្មវិធីបរិច្ចាគមួយនេះត្រូវបានធ្វើឡើងនៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន JYP Entertainment ដោយមានការចូលរួមដោយផ្ទាល់ពី J.Y Park និងអ្នកតំណាងមន្ទីរពេទ្យទាំង ៥ ផងដែរ។ ក្នុងកម្មវិធីស្ថាបនិក JYP Entertainment ក៏បានថ្លែងឱ្យដឹងថាក្នុងនាមជាឪពុករបស់កូនស្រី ២ នាក់ លោកពិតជាបានយល់យ៉ាងច្បាស់ពីទឹកចិត្ត និងការតស៊ូរបស់ឪពុកម្ដាយនៅពេលដែលកូនៗឈឺ ជាពិសេសនៅពេលមានបញ្ហាប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។ ដូច្នេះហើយលោកសង្ឃឹមថាអំណោយនេះនឹងផ្ដល់ជាការសង្រ្គោះមួយផ្នែក ហើយលោកនឹងបន្ដខំប្រឹងផ្ដល់ជំនួយបន្ថែមនាពេលអនាគត។

លើសពីការរួមចំណែកផ្ទាល់ J.Y Park ក៏បានដឹកនាំគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមជាច្រើនតាមរយៈ JYP Entertainment។ ក្រោមប្រធានបទ “Every Dream Matters!” ឬយុទ្ធនាការ EDM ក្រុមហ៊ុនបានដំណើរការកម្មវិធីសង្គមមួយចំនួនដូចជាគម្រោងជំនួយផ្នែកវេជ្ជសាស្រ្ត EDM និងគម្រោងការបំពេញបំណង EDM ដែលមានគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ JYP បានបរិច្ចាគ ២៨៥០ លានវ៉ុន (ជិត ២ លានដុល្លារ)  និង ១២ លានយ៉េន (ប្រហែលជិត  ៨ ម៉ឺនដុល្លារ) ដើម្បីផ្គត់ផ្គងកុមារ ១ ៧០៦ នាក់នៅទូទាំងពិភពលោក។

បន្ថែមពីលើគម្រោងទាំងនេះក្រុមហ៊ុន JYP Entertainment ក៏បានរៀបចំការប្រកួតកីឡាបាល់បោះសប្បុរសធម៌មួយដោយថ្លៃសំបុត្រ និងទឹកប្រាក់បរិច្ចាគទាំងអស់នឹងត្រូវឧបត្ថម្ភទៅលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺកុមារក្រីក្រ។ សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ “EDM Day” ដែលជាព្រឹត្តិការណ៍ចុងឆ្នាំដែលបង្ហាញពីការរួមចំណែកក្នុងសង្គមរបស់ក្រុមហ៊ុននឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែធ្នូ តាមរយៈឆាណែលយូធូបផ្លូវការរបស់ JYP ។

ការប្ដេជ្ញាចិត្តរបស់ JYP Entertainment ចំពោះនិរន្តរភាពក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង ESG (Environment, Social, and Governance) គឺបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ខ្លួនផងដែរ។ យោងតាមរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ JYP បានក្លាយក្រុមហ៊ុនកម្សាន្តកូរ៉េដំបូងគេដែលទទួលបានចំណាត់ថ្នាក់ AA ក្នុងការវាយតម្លៃការគ្រប់គ្រង ESG ឆ្នាំ 2024 ដោយ Sustinvest។ ជាមួយគ្នានេះ នៅក្នុងខែធ្នូ ទស្សនាវដ្តី TIME បានចាត់ចំណាត់ថ្នាក់ JYP លេខបីនៅទូទាំងពិភពលោក និងលេខមួយនៅក្នុងប្រទេសកូរ៉េក្នុងចំណោម “ក្រុមហ៊ុនល្អបំផុតរបស់ពិភពលោកសម្រាប់កំណើនប្រកបដោយចីរភាពឆ្នាំ ២០២៥” ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *