ក្រុមហ៊ុន JYP បរិច្ចាគ ២ សែនដុល្លារដល់កិច្ចប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា

ក្រុមហ៊ុន JYP Entertainment បានបរិច្ចាគថវិកាចំនួន ៣០០ លានវ៉ុន (ប្រហែល ២០០ ០០០ ដុល្លារអាមេរិក) ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសវេណេស៊ុយអេឡា។

កាលពីថ្ងៃទី ២៦ ខែមិថុនា ក្រុមហ៊ុន JYP បានប្រកាសថា ខ្លួនបានចូលរួមចំណែកបរិច្ចាគថវិកាចំនួន ៣០០ លានវ៉ុន ទៅកាន់អង្គការក្រៅរដ្ឋាភិបាលផ្នែកអភិវឌ្ឍន៍ និងសង្គ្រោះអន្តរជាតិ World Vision ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្គ្រោះបន្ទាន់ សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ។

ប្រទេសវេណេស៊ុយអេឡា បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីថ្ងៃទី ២៤ ខែមិថុនា ហើយបន្ទាប់មកមានការរញ្ជួយដីបន្តបន្ទាប់ជាច្រើនលើកទៀត។ ក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ជាង ៩០០ នាក់។ គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមិថុនា មនុស្សជាង ៣០០០ នាក់បានរងរបួស ខណៈដែលចំនួនប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញពីលំនៅឋានបានកើនឡើងហួសពី ៤០០០ នាក់។

ថវិកាបរិច្ចាគរបស់ JYP នឹងត្រូវយកទៅប្រើប្រាស់ដើម្បីផ្តល់ស្បៀងអាហារបន្ទាន់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ទឹកស្អាត និងការគាំទ្រផ្នែកអនាម័យ ព្រមទាំងការថែទាំផ្លូវចិត្ត និងអារម្មណ៍សម្រាប់កុមារ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ។

ក្រុមហ៊ុន JYP បានថ្លែងថា៖

«យើងសង្ឃឹមថាការចូលរួមចំណែកនេះ អាចផ្តល់ជាកម្លាំងចិត្តបន្តិចបន្តួចដល់កុមារ និងប្រជាពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែង ដោយសារគ្រោះមហន្តរាយដែលមិនបានរំពឹងទុកនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា សហគមន៍ដែលរងផលប៉ះពាល់នឹងទទួលបានស្ថិរភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្រប់គ្នាអាចត្រឡប់ទៅរកជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេវិញដោយសុវត្ថិភាព»។

គួរបញ្ជាក់ថា JYP តែងតែរក្សាបាននូវវប្បធម៌នៃការផ្តល់វិភាគទានសប្បុរសធម៌ជាបន្តបន្ទាប់ ដោយគិតត្រឹមតែក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានចូលរួមចំណែកថវិកាជាង ១.១ ប៊ីលានវ៉ុន (ប្រហែល ៧១៣ ០០០ ដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆេះព្រៃនៅក្នុងខេត្ត Gyeongsang ខាងត្បូង និងខេត្ត Gyeongsang ខាងជើង, គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងគ្រោះអគ្គិភ័យដ៏ធំមួយនៅក្នុងទីក្រុងហុងកុង។

ក្រុមហ៊ុនក៏បានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនផងដែរនៅក្នុងឆ្នាំមុនៗ រួមមាន ៥០០ លានវ៉ុន សម្រាប់កិច្ចប្រឹងប្រែងសង្គ្រោះបន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ឆ្នាំ ២០២៣, ៣០០ លានវ៉ុន សម្រាប់ការស្តារឡើងវិញពីគ្រោះអគ្គិភ័យឆេះព្រៃនៅក្នុងខេត្ត Gangwon និងខេត្ត Gyeongsang ខាងជើង ក្នុងឆ្នាំ ២០២២ និង ៥០០ លានវ៉ុន (ប្រហែល ៣២៤ ០០០ ដុល្លារអាមេរិក) ដើម្បីជួយការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០។

បន្ថែមពីលើការសង្គ្រោះគ្រោះមហន្តរាយ ក្រុមហ៊ុន JYP នៅតែបន្តដំណើរការយុទ្ធនាការ EDM (Every Dream Matters!) របស់ខ្លួន ដែលផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការព្យាបាលវេជ្ជសាស្ត្រដល់កុមារ និងយុវវ័យផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *